Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តស្ទឹងត្រែង ជួបសំណេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តី និងភរិយាថ្នាក់ដឹកនាំខេត្ត ដើម្បីអបអរសាទរ​ខួបលើកទី១០៧ ទិវាអន្តរជាតិនារី​​៨មីនា​

  • បោះពុម្ព

(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួប សំណេះសំណាល ជាមួយមន្រ្តីរាជការជាស្រ្តី និងភរិយាថ្នាក់ដឹកនាំខេត្ត នៅក្នុងឱកាសអបអរសាទរ នៃការប្រារព្ធខួប លើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការប្រារព្ធពិធី និងលើកយកប្រធានបទនេះ ក្នុងគោលបំណង បន្តរំលេចពីតម្លៃ នៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រ ជំរុញឲ្យមានការចូល រួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ដ៏ដូចជាសុខុមាល ភាពសង្គមដោយ ធ្វើការទប់ស្កាត់ និងកាត់បន្ថយ អំពើហិង្សា ព្រមទាំងដោះស្រាយ ជម្លោះនានាដោយសន្តិវិធី។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ភរិយាថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការជាស្រ្តី បម្រើការងារនៅ សាលាសាលាខេត្តស្ទឹងត្រែង សរុបចំនួន៧៧នាក់ ក្នុងនោះស្រ្តី៦៣នាក់៕

ដកស្រង់ពី៖ Fresh News