Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចពិជ័យសេនា ទៀ បាញ់ បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឹនឆ្នាំ២០១៧ និងប្រកាសតែងតាំង នាយឧត្តមសេនីយ៍ ជា តារា ជាសកលវិទ្យាធិការសកលវិទ្យាល័យការពារជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឹន ឆ្នាំ២០១៧ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឹន ឆ្នាំ២០១៨ និងប្រកាសតែងតាំង នាយឧត្តមសេនីយ៍ ជា តារា ជាសាកលវិទ្យាធិការ សកលវិទ្យាល័យការពារជាតិ នៅសកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាយទាហាន ពលទាហាន កម្លាំងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទៅជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និងតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ «រដ្ឋមន្រ្តី» នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃសុក្រនេះ។

នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្រោយបញ្ចប់ ការសិក្សា៥ឆ្នាំ (១៩៩៥ ដល់ ១៩៩៩) នៅប្រទេសបារាំង រៀនសាលាសង្គ្រាម (Ecole de guerres) និងរៀននៅមជ្ឈមណ្ឌលសិក្សាការទូត និងយុទ្ធសាស្ត្រ (Centre d’etudes Diplomatiques et Strategiques) ទទួលបានសញ្ញាប័ត្របណ្ឌិត និងធ្លាប់បានទៅសិក្សាសាលាបណ្ឌិតសភា អតីតសហភាពសូវៀត Academy Brouzaire ព្រមទាំងបណ្តាសាលាផ្សេងៗទៀត៕

ដកស្រង់ពី៖ Fresh News