Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បើកការការពារសារណា បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤ លើសមណនិស្សិត-និស្សិតជាង៣០០អង្គ/នាក់ មកពីខេត្ត-ក្រុងចំនួន៣

  • បោះពុម្ព

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាពុទ្ធិកសាកលវិទ្យាល័យដ៏ចំណាស់នៅកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានបើកការការពារសារណា បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤ លើសមណនិស្សិត-និស្សិត ជាង៣០០អង្គ/នាក់ នៅខេត្ត-ក្រុងចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបើកការការពារបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៤ សរុបចំនួន១០១អង្គ/នាក់ លើឯកទេសចំនួន៦គឺ ឯកទេសទស្សនវិជ្ជាចំនួន១២អង្គ/នាក់ឯកទេស រដ្ឋបាលអប់រំ ចំនួន២៩អង្គ/នាក់ ឯកទេសគ្រប់គ្រង ចំនួន២១អង្គ/នាក់ ឯកទេសអក្សរសាស្រ្តខ្មែរ ចំនួន១៤អង្គ/នាក់ ឯកទេសភាសាបាលី ចំនួន៨អង្គ/នាក់ និងឯកទេសភាសាអង់គ្លេស ចំនួន១៧ អង្គ/នាក់។

ចំណែកឯ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង មានសមណនិស្សិត-និស្សិតសរុបចំនួន១៤៣អង្គ/នាក់ លើឯកទេស ចំនួន៥គឺ ឯកទេសសង្គមវិជ្ជា សរុបចំនួន៨អង្គ/នាក់ ឯកទេសរដ្ឋបាលអប់រំ ចំនួន៣០អង្គ/នាក់ ឯកទេសគ្រប់គ្រង ចំនួន៣៥អង្គ/នាក់ ឯកទេសអក្សរសាស្រ្តខ្មែរ ចំនួន៥៤អង្គ/នាក់ និងឯកទេសភាសាអង់គ្លេស ចំនួន១៦ អង្គ/នាក់។

ដោយឡែក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង មានសមណនិស្សិត-និស្សិត ចំនួន៥៥អង្គ/នាក់ លើឯកទេស ចំនួន៣គឺ៖ ឯកទេសរដ្ឋបាលអប់រំ ចំនួន១៩អង្គ/នាក់ឯកទេស គ្រប់គ្រង ចំនួន១៩អង្គ/នាក់ និងឯកទេសភាសាអង់គ្លេស ចំនួន១៧ អង្គ/នាក់។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យា ធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានសង្ឃដីកាថា ពុទ្ធិកសាកលវិទ្យាល័យ នៅតែបន្តពង្រីក ខ្លួនបង្រៀនដល់ សមណនិស្សិត-និស្សិត ជាបន្តទៀត ដើម្បីផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ទាំងផ្នែកព្រះពុទ្ធ និងសង្គមទូទៅ។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានសង្ឃដីកាបន្ថែមថា ការបើកការការពារសារណា បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤ លើសមនិស្សិត-និស្សិត ជាង៣០០អង្គ/នាក់ នៅខេត្ត-ក្រុងចំនួន៣ បង្ហាញឲ្យឃើញថា ពុទ្ធិកសាកលវិទ្យាល័យកំពុងទទួលបានការគាំទ្រ ពីសាធារណជន។

ព្រះអង្គ ឃី សុវណ្ណរតនា មានសង្ឃដីកាបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យ ក៏មានការជ្រើស រើសសមណសិស្ស- សិស្សអាហារូបករណ៍១០០% ឱ្យចូលរៀនថ្នាក់ បរិញ្ញាបត្រសម្រាប់ ឆ្នាំសិក្សា២០១៨-២០១៩ រយៈពេល៤ឆ្នាំពេញ ចំនួន៤៥០កន្លែង បេក្ខជនត្រូវមាន សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុក) ឬសញ្ញាបត្រ ដែលមានតម្លៃស្មើ ដោយមិនគិតពីនិទ្ទេស និងឆ្នាំសិក្សា។

គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យា ល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានសិក្សា ដែលមានវ័យ ចំណាស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានការបណ្តុះបណ្តាល ធនធានមនុស្សឲ្យ ក្លាយជាបញ្ញវ័ន្ត ជាច្រើនរូប ប្រកបដោយពុទ្ធិ គុណធម៌ សីលធម៌ និងចរិយាធម៌។

បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យា ល័យព្រះសីហនុរាជ បាននឹងកំពុងតែ បណ្តុះបណ្តាល សមណនិស្សិត និស្សិតថ្នាក់ បរិញ្ញាបត្រប្រកប ដោយជោគជ័យលើ ឯកទេសចំនួន៩ បាន១៣ជំនាន់ និងកំពុងបើក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាច្រើនជំនាន់និងជា ច្រើនឯកទេស បន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News