Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ សៀវភៅអប់រំរបស់ «ក្រមង៉ុយ» និងបណ្ឌិត «អ៊ូ ចុង» ចំនួន២៥០០ក្បាល នឹងដឹកជូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងញូហ្សេឡែន

  • បោះពុម្ព

(កំពង់ចាម)៖ នៅព្រឹកថ្ងៃអង្គារ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សៀវភៅអប់រំរបស់ «ក្រមង៉ុយ» និងបណ្ឌិត «អ៊ូ ចុង» ចំនួន ២៥០០ក្បាល ពីកម្ពុជា នឹងដឹកចេញជូនផ្ញើ ទៅកាន់ប្រជាពល រដ្ឋខ្មែរនៅអូស្ត្រាលី និងប្រទេសញូហ្សេឡែន នៅថ្ងៃស្អែកនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះនៅក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការស្ពានឆ្លង កាត់ទន្លេពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវខ្ញុំនឹងដឹកសៀវភៅ នេះជូនពលរដ្ឋខ្មែរ ដែលរស់នៅឯប្រទេសអូស្ត្រាលី និងញូហ្សេឡែន ចំនួន២៥០០ច្បាប់ ដឹកចេញទៅថ្ងៃស្អែកនេះ»។

ពាក់ព័ន្ធនឹងការផ្តល់សៀវភៅ គតិបណ្ឌិតទាំងពីរក្បាលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា សៀវភៅដែលចែកជូន លោកគ្រូអ្នកគ្រូនៅកម្ពុជា ខុសក្របខាង ក្រៅដោយប្រើពាក្យ អរគុណលោកគ្រូ អ្នកគ្រូ រីឯក្របសៀវភៅដែល យកទៅចែកជូនពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី និងញូហ្សេឡែន គឺនិយាយចំពោះបងប្អូនខ្មែរនៅទីនោះ អីចឹងទេ សូមទទួលសៀវនេះ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនមើលលេង មិនមែនគ្រាន់តែខ្លួននោះទេ គឺព្រមទាំងក្រុមគ្រួសារ ក៏ត្រូវអនុញ្ញាតឲ្យមើលផងដែរ។

ដោយឡែកក្នុងឱកាស នោះលោកគ្រូ អ្នកគ្រូ នៅក្នុងស្រុកកំពង់សៀម ចំនួន១០៥២នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅអប់រំរបស់ «ក្រមង៉ុយ» និងបណ្ឌិត «អ៊ូ ចុង» ចំនួនពីរក្បាល ការផ្តល់សៀវភៅ នេះ គឺចង់ឲ្យលោកគ្រូ អ្នគ្រូទាំងអស់នៅ ក្នុងប្រទេសកម្ពុជា ចេះនូវច្បាប់របស់ក្រមង៉ុយ ចេះនូវច្បាប់ការអប់រំ ទូន្មានរបស់បណ្ឌិត អ៊ូ ចុង ដូច្នេះហើយបាន ជាខ្ញុំបោះសៀវភៅ ទាំងពីរក្បាល នេះចំនួន១១ម៉ឺនច្បាប់។

សូមបញ្ជាក់ថា ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់ លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី៕

ដកស្រង់ពី៖ Fresh News