Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បារាំងបន្តប្តេជ្ញាចិត្តរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនបារាំងចំនួន៤០០ កំពុងដំណើរការរកស៊ីនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក Monssieur Gouillaume ប្រធានសភាពាណិជ្ជកម្មបារាំង បានបន្តប្តេជ្ញាចិត្តជាថ្មី ចូលរួមចំណែកការ អភិវឌ្ឍវិស័យ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ខណៈបច្ចុប្បន្ននេះមាន ក្រុមហ៊ុន បារាំងចំនួន៤០០ទាំងធំ និងតូច កំពុងដំណើរការ សកម្មភាពរបស់ខ្លួននៅកម្ពុជា។

លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានថ្លែងបែបនេះ ក្នុងសន្និសីទការសារព័ត៌មាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ នៅស្ថានទូតបារាំង ។ លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបារាំង និងក្រុមហ៊ុនបារាំង នឹងបន្តចូលរួមចំណែក ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ វាជាផ្នែកមួយ ជួយរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ»។

ដោយឡែកលោក Monssieur Gouillaume បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសបារាំង នៅឆ្នាំ២០១៦ មានទំហំ៩៤០លានអឺរ៉ូ និងមានក្រុមហ៊ុនរបស់បារាំងទាំងធំ និងតូចចំនួន៤០០ កំពុងដំណើរសកម្មរបស់ខ្លួននៅកម្ពុជា»។

លោក Monssieur Gouillaume បានបន្តថា កម្ពុជាបាននាំចេញទំនិញ និងផលិតផលរបស់ខ្លួន ទៅលក់នៅប្រទេសបារាំង មានចំនួនច្រើនជាង ប្រទេសបារាំង ចូលមកកម្ពុជា។

លោកស្រីអគ្គរដ្ឋទូតបារាំង បានលើកឡើងថា ចំពោះបញ្ហាវិបត្តិនយោបាយថ្មី នៅកម្ពុជាវិញ ភាគីបារាំង តែងតែលើយក ទៅពិភាក្សាជាមួយដៃគូ និងស្ថានប័ននានាដែលពាក់ព័ន្ធ ហើយការកើនឡើង និងការថយ ចុះនៃការបណ្តាក់ ទុនពាណិជ្ជកម្មវិញ គឺអាស្រ័យតម្រូវការ និងចំណាប់អារម្មណ៍ របស់ក្រុមវិនិយោគផ្ទាល់តែប៉ុណ្ណោះ ហើយក្នុងដំណាក់កាលនេះ ចំនួនអ្នកវិនិយោគិនបារាំង បានចូលមកបណ្តាក់ទុននៅកម្ពុជា មានចំនួនច្រើន ជាងបណ្តាប្រទេសមួយចំនួនទៀត។

ដោយឡែកសម្រាប់វិស័យ ទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ ស្ថានទូតបារាំងបានសហការ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដើម្បីបង្ហាញដល់សាធារណជន អំពីវប្បធម៌បារាំង និងកម្ពុជា៕

ដកស្រង់ពី៖  Fresh News