Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រព័ន្ធលូរបស់រដ្ឋ ដែលជួយរំដោះទឹកជន់លិច នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ត្រូវអ្នកមានរំលោភយកទៅធ្វើជាកម្មសិទ្ធិ, ពលរដ្ឋនៅមូលដ្ឋាន សុំឲ្យអភិបាលខណ្ឌ ជួយទប់ស្កាត់

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រព័ន្ធលូមួយខ្សែដែលជារបស់រដ្ឋជាយូរឆ្នាំមកហើយនោះ ស្ថិតនៅចំណុចក្រុម១២ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅពេលនេះត្រូវបានអ្នកមានទ្រព្យ សម្បត្តិមួយគ្រួសារ រំលោភយក និងកំពុងសង់របងថ្មយ៉ាងរឹងមាំ។

ប្រជាពលរដ្ឋមូលដ្ឋាន និងមានទីលំនៅក្បែរនោះ បានទទូចដល់អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី ជួយទប់ស្កាត់ និងមានអន្តរាគមន៍ផង។

ករណីនេះក៏ឈានដល់ការផ្ទុះអំពើហិង្សាទៀតផង រវាងពលរដ្ឋ និងអ្នករំលោភយកប្រព័ន្ធលូរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិនេះ។

អ្នកស្រី សេង គីមមួយ អាយុ៧០ឆ្នាំ រួមជាមួយកូនក្មួយ ដែលមានទីលំនៅ ជាប់ព្រំជាមួយលោក ឡៅ ជីកង បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរថ្នាក់ភូមិ-សង្កាត់ រហូតដល់ខណ្ឌ ដើម្បីឲ្យជួយរកយុត្តិធម៌ ដោយសារតែលោក ឡៅ ជីកង បានធ្វើរបងថ្មរំលោភយកដីលូ និងដីរបស់គាត់ចំនួន២ម៉ែត្រ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។

អ្នកស្រីបានឲ្យដឹងថា ប្រព័ន្ធលូមួយខ្សែខាងលើនេះ បានប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ដើម្បីរំដោះទឹកពីការលិចលង់ នៅពេលរដូវភ្លៀង ឬក៏ទឹកប្រើប្រាស់សព្វថ្ងៃនៅតាមផ្ទះនីមួយៗ។

ប៉ុន្តែបច្ចុប្បន្នភាគី ឡៅ ជីកង បានរៀបរបងថ្មរំលោភយកដីនោះមកគ្រប់គ្រង ជាកម្មសិទ្ធិរបស់ខ្លួន ដែលអាចធ្វើឲ្យស្ទះទឹក នៅពេលអនាគតហើយ និងបាត់បង់លូសាធារណៈមួយខ្សែនេះ។

ប៉ុន្តែកន្លងមកថ្មីៗ រវាងភាគីអ្នកស្រី សេង គឹមមួយ និងលោក ឡៅ ជីកង បានប៉ះទង្គិចនូវពាក្យសម្តីរហូតដល់ ប្រតាយប្រតប់ដោយភាគីខាង ឡៅ ជីកង បំពានទៅលើក្រុមគ្រួសាររបស់គាត់។

ប៉ុន្តែភាគីអ្នកស្រី សេង គីមមួយ បានប្តឹងទៅអាជ្ញាធរភូមិ-សង្កាត់ រហូតដល់ខណ្ឌ ដើម្បីឲ្យរកដំណោះស្រាយឲ្យក្រុមគ្រួសារគាត់ជាជនរងគ្រោះ។

ពាក់ព័ន្ធបញ្ហានេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ អ្នកស្រី សេង គីមមួយ បានស្នើសុំឲ្យអាជ្ញាធរជំនាញ ក៏ដូចជា ខណ្ឌឫស្សីកែវ ចុះពិនិត្យឲ្យបានច្បាស់លាស់ដើម្បីឲ្យដឹងថា តើភាគីមួយណាដែលបានរំលោភយកដី លូបង្ហូរទឹក ដែលជាសម្បត្តិរបស់រដ្ឋ ទៅធ្វើជាកម្មសិទ្ធិ របស់ខ្លួននោះ។

អ្នកស្រីបានបន្តទៀតថា គាត់មានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ ពីអាជ្ញាធរជំនាញពាក់ព័ន្ធ រហូតដល់ថ្នាក់ក្រសួងដែនដី នគរូបនីយកម្ម ចេញប្លង់ឲ្យតាំងពីឆ្នាំ២០០២មកម្ល៉េះ។

ផ្ទុយទៅវិញភាគី ឡៅ ជីកង ដែលទើបតែចាប់ផ្តើមសាងសង់លំនៅឋាន បែរជារំលោភយកលូដែលបង្ហូរ ទឹកសាធារណៈដែលស្ថិតនៅ តំបន់នោះមកកាន់កាប់ និងរំលោភចូល ដីរបស់គាត់២ម៉ែត្រទៀត។

លោក នួន មឿន អាយុ៦៤ឆ្នាំ ប្រធានក្រុម១២ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ បានបញ្ជាក់ថា ពីដើមឡើយលូមួយខ្សែ នេះពិតជាសម្បត្តិសាធារណៈរបស់រដ្ឋមែន ។

ពីដើមឡើយ គាត់ក៏មានលំនៅឋាន នៅទីនោះដែរ តែដោយជីវភាព និងកូនៗបន្តការសិក្សា គាត់ក៏បានលក់ដី នេះទៅឲ្យឈ្មោះ ឡៅ ជីកង តែរឿងរំលោភយកលូបង្ហូរទឹកនេះ គឺពិតជាមានមែនដោយភាគី ឡៅ ជីកង។

លោក នួន មឿន បានបញ្ជាក់ថា កាលពីគាត់រស់នៅភូមិនេះ មិនដែលមានទំនាស់ និងឈ្លោះទាស់ទែង ជាមួយអ្នកជិតខាត ឬបងប្អូនប្រជាពលរដ្ឋមួយណាឡើយ។

លោកស្រី សេង គីមមួយ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ ឲ្យបានច្បាស់លាស់កុំឲ្យភាគី ឡោ ជីគ័ង មួលបង្កាច់ថា គាត់យកដីនោះ ហើយគាត់មានសាក្សីគ្រប់គ្រាន់ និងប្រសិនបើភាគី ឡៅ ជីកង ពិតថា ខ្លួនមានឯក សារគ្រប់គ្រាន់ប្រាកដមែន សូមយកមកបង្ហាញតទល់មុខគ្នា មុខអាជ្ញាធរពាក់ព័ន្ធតើភាគី មួយណាជាអ្នករំលោភ ។

យ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីខាងលោក ឡៅ ជីកង ដែលរងនូវការចោទប្រកាន់នោះទេ៕

ដកស្រង់ពី៖  Fresh News