បណ្តាញសង្គម

ក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីការខិតខំប្រឹងប្រែងដោះស្រាយ បញ្ហារបស់វិស័យឯកជន បង្កើតបរិយាកាសកាន់តែល្អប្រសើរ ចំពោះការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ខណៈកង្វល់មួយចំនួនត្រូវលើកឡើង

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bretton G. Scaironi សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដោយមានការចូលរួមពី សហសេវិក ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការចូលរួមពីតំណាង សភាពាណិជ្ជកម្ម កម្ពុជាផងដែរ។

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី ២២ ខែមីនានេះ បានបញ្ជាក់ថា កិច្ចប្រជុំក្រុម ការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនេះ ត្រូវបានរៀប ចំឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហា របស់វិស័យឯកជន ដើម្បីរួមចំណែកបង្កើត នូវបរិយាកាស កាន់តែល្អ ប្រសើរ ឡើងចំពោះការ ធ្វើធុរកិច្ច និងការ វិនិយោគនៅកម្ពុជា។

សេចក្តីប្រកាសដដែលបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងមុះមុតឥតរាថយ ក្នុងការកែលម្អបរិស្ថាន វិនិយោគ និងធុរកិច្ច ជាពិសេស ការបន្តរៀបចំប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដើម្បីទ្រទ្រង់ដល់ ធុរកិច្ច និងពង្រឹងការប្រកួតប្រជែងដោយ ស្នើភាព និងយុត្តិធម៌ និងដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ»។

ក្នុងន័យនេះ, កិច្ចប្រជុំក្រុម «ឃ» នៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំជាបន្តបន្ទាប់ ហើយតែង ដោះស្រាយបាននូវបញ្ហាជាច្រើនដែលជាកង្វល់របស់ វិស័យឯកជន។

ជាក់ស្តែង, កិច្ចប្រជុំលើ លើកទី៦នេះ, សំណើ, សំណូមពរ និងកង្វល់របស់ ផ្នែកឯកជនចំនួន៧ បានលើក ឡើងពិភាក្សា ដើម្បីរកដំណោះស្រាយ រួមមាន៖ ១៖ គណៈកម្មាធិការដោះស្រាយ វិវាទសារពើពន្ធ៖ យន្តការនៃការ  ដោះស្រាយ វិវាទសារពើពន្ធ ដែលផ្នែកឯកជន បានលើកឡើង ត្រូវគូសបញ្ជាក់ និងបំភ្លឺ ដោយ កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវ អនុក្រឹត្យលេខ ០៣ អនក្រ.ប ចុះថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញ ប្រកាសលេខ ១៤៧០ សហវ.ប្រក ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្តីពីវិធាន និងនីតិវិធីនៃការ ដោះស្រាយបណ្តឹងតវ៉ាពន្ធដារ នៅអគ្គនាយក ដ្ឋានពន្ធដារ ហើយបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ ក៏មានបង្កើតក្រុម ការងា ររវាងវិស័យពន្ធដារ និងផ្នែកឯកជន ដែលជាវេទិកាផ្តល់ ការពន្យល់កាន់ តែច្បាស់លាស់ នូវនីតិវិធី ពាក់ព័ន្ធ ការបង់ពន្ធ រួមទាំង រៀបចំសិក្ខា សាលាផ្សព្វផ្ សាយជាប្រចាំ ។ល។

កិច្ចការចំពោះមុខ, អគ្គនាយកដ្ឋានពន្ធដារ បានរៀប ចំគោលការណ៍ ណែនាំសាមញ្ញមួយទៀត សម្រាប់ ពន្យល់ អ្នកជាប់ពន្ធ ឱ្យកាន់តែងាយ យល់អំពីសិទ្ធិ និងកាត ព្វកិច្ចពន្ធ ដោយរៀបចំ ពង្រីកវិសាលភាព និងពង្រឹងយន្ត ការនេះបន្ថែមទៀត សំដៅធានា ដល់ការផ្តល់កិច្ច សហការពេញលេញ របស់អគ្គនាយ កដ្ឋានពន្ធដារចំពោះ វិស័យឯកជន ពាក់ព័ន្ធទាំងអស់ ។

២៖ សេចក្តីព្រាងច្បាប់ ស្តីពីបរធនបាល កិច្ចហិរញ្ញវត្ថុ៖ ដោយឡែក ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីបរធន បាលកិច្ចហិរញ្ញវត្ថុ ក៏មានវឌ្ឍនភាព ល្អប្រសើរគួរឱ្យ កត់សម្គាល់ ដែលតាមរយៈការពិគ្រោះយោបល់ និងដាក់ ឆ្លងកិច្ចប្រជុំ ជាច្រើនលើក ច្រើនសាររួចមកហើយ ហើយទទួលបាន ការគាំទ្រ និងជំរុញដល់ការ អនុម័តច្បាប់នេះ នាពេលខាងមុខ ដែលអាចដោះស្រាយកង្វល់ និងជាប្រយោជន៍ដល់វិស័យឯកជន បានមួយផ្នែកធំថែមទៀត ។

៣៖ ឧស្សាហកម្មថ្នាំជក់៖ ចំពោះបញ្ហា អនុលោមភាព និងការប្រើប្រាស់ តែមប្រិ៍អាករ សម្រាប់បង់អាករ ពិសេស លើផលិតផលថ្នាំជក់ ដោយមិនគោរពតាម លិខិតបទដ្ឋាន គតិយុត្តជាធរមាន គឺដោយសារក្រុមហ៊ុន ខ្លះមិនបំពេញ តាមលក្ខខណ្ឌ តម្រូវនៃការប្រើប្រាស់ តែមប្រិ៍អាករ ប្រភេទថ្មីប៉ុណ្ណោះ ជាពិសេស ការមិនបិទតែ មប្រិ៍លើកញ្ចប់បារី ឬបិទតែមប្រិ៍អាក រប្រភេទចាស់ ហើយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បាន និងកំពុងរៀប ចំយន្តការគ្រប់គ្រង, ត្រួតពិនិត្យ និងតាមដាន យ៉ាងយកចិត្តទុក ដាក់អំពីការអនុ វត្តកាតព្វកិច្ចរបស់ក្រុមហ៊ុន នៅក្នុងឧស្សាហកម្មបារី ដើម្បីពង្រឹងបាន នូវអនុលោមភាព និងធ្វើឱ្យការ ប្រកួតប្រជែងប្រកប ដោយសមធម៌ និងបន្តសម្របសម្រួលដល់ វិស័យឯកជនលើកិច្ចការនេះ ។

៤៖ ប័ណ្ណការងារសម្រាប់នាយកក្រុមហ៊ុន M&A៖ ចំពោះកង្វល់របស់វិស័យឯកជន ពាក់ព័ន្ធនឹងករណីតម្រូវឱ្យមាន ប័ណ្ណការងារសម្រាប់នាយកក្រុមហ៊ុនដែលមក បំពេញការងាររយៈពេលខ្លី, ជាក់ស្តែង, ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានសម្របសម្រួលដោយមិនតម្រូវ ឱ្យស្នើសុំប័ណ្ណការងារទេ ប៉ុន្តែដើម្បីមានមូល ដ្ឋាននៃការ អនុវត្តច្បាស់លាស់ បន្ថែមទៀត ឯកឧត្តមប្រធានបានស្នើឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំជាវិធានការ ផ្លូវការសម្រាប់ សម្រួលសំណើ របស់ផ្នែកឯកជននេះ ។

៥៖ ការប្រកាសជូនដំណឹង ស្តីពីការបើកសហគ្រាស សម្រាប់ក្រុមហ៊ុនមេ និង ភាពជានាយក ក្រុមហ៊ុននៅក្នុង ពហុក្រុមហ៊ុន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ ថាប័ណ្ណការងារតែមួយ សម្រាប់នាយកនោះ គឺគ្រប់គ្រាន់ និងអាចទទួលយកបាន សម្រាប់ការងារ អធិការកិច្ចរបស់ក្រសួង ។

៦៖ អាករបំភ្លឺសាធារណៈ លើការលក់ស្រាបៀរ ដោយអ្នកចែកចាយ៖ កង្វល់ពាក់ព័ន្ធ អាករបំភ្លឺសាធារណៈ លើការលក់ស្រាបៀរ ដោយអ្នកចែកចាយ ត្រូវបានដោះស្រាយ ដោយសម្រេច បន្ថូរបន្ថយមូលដ្ឋានគិតអាករ បំភ្លឺសាធារណៈ ដែលមានការធ្លាក់ចុះពីមូលដ្ឋានមុនរហូតដល់ជិត៩០% ។

៧៖ ឧស្សាហកម្មរ ថយន្ត៖ បញ្ហាកង្វះបទប្ប ញ្ញត្តិទាក់ទងនឹងការនាំចូល និងការពង្រឹងច្បាប់ នៃឧស្សាហកម្មរថយន្ត ដែលវិស័យឯកជន កំពុងមានកង្វល់នោះ គឺរាជរដ្ឋាភិបាល បាននិងកំពុងគិតគូរ ដោះស្រាយជាជំហានៗ និង បានដាក់ចេញ លិខិតបទដ្ឋាន ក្នុងការគ្រប់គ្រង យ៉ាងច្បាស់លាស់ ។

ជាក់ស្តែង, មុខទំនិញនាំ ចូលទាំងអស់ (រាប់បញ្ចូលទាំងរថយន្តផង) ត្រូវគោរពតាម វិធានស្តង់ដាររបស់ កម្ពុជាជាធរមាន។

ចំពោះរថយន្ត, រាល់ការតម្រូវផ្នែក បច្ចេកទេសនានា នឹងត្រូវបានផ្ទៀងផ្ទាត់ឡើង វិញនៅពេលចុះបញ្ជីធ្វើផ្លាកលេខ។

ដោយឡែក, ការដាក់បន្ថែមនូវវិធានការមិនមែនពន្ធនានា នៅមាត់ច្រកព្រំដែន ក៏ត្រូវពិចារណាឱ្យបានល្អិតល្អន់ និងជាកម្មវត្ថុនៃការពិភាក្សាកម្រិតអន្តរក្រសួង/ស្ថាប័ន។

ទោះបីរាជរដ្ឋាភិបាល មិនទាន់អាចអនុវត្តនូវគោលនយោបាយ ទប់ស្កាត់ការនាំចូលរថយន្តមួយទឹក ប៉ុន្តែបានពង្រឹង យន្តការត្រួតពិនិត្យតាមដាន គុណភាព និងលក្ខណៈបច្ចេកទេសយានយន្តរួចហើយ។

ជាមួយគ្នានេះ លោកបណ្ឌិតស ភាចារ្យទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី ការយកចិត្តទុក ដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងការបារម្ភរបស់ វិស័យឯកជន ហើយបានធ្វើការអំពាវនាវ ដល់ផ្នែកឯកជន ចូលរួមក្នុងការ ពង្រឹងយន្តការ ភាពជាដៃគូរ វាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រុម “ឃ” នេះ និងអំពាវ នាវដល់ផ្នែក ឯកជនឱ្យពង្រឹង ការងាររួមគ្នា, សម្របសម្រួល បង្កើតបានជាសំឡេងតែមួយ សម្រាប់ធ្វើការ ពិភាក្សាជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ នូវការលើកឡើងនូវ បញ្ហាជាន់គ្នា, ការបង់ពន្ធលើ ពេលវេលា និងបាត់បង់ប្រសិទ្ធភាពការងារ ក្នុងឆន្ទៈ បន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយ នូវក្តីកង្វល់របស់ វិស័យឯកជន នេះបន្តទៅមុខទៀត៕

ដកស្រង់ពី៖ Fresh News