បណ្តាញសង្គម

កងទ័ពឈរជើងការពារព្រំដែនខេត្តព្រះវិហារ ទទួលបានអំណោយ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ តាមមន្ទីរអង្គភាពនានាជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំថវិការ សម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើនទៀត យកទៅប្រគល់ជូនដល់អង្គភាពនានា ដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែន ក្នុងសមរភូមិទិសទី១ នៅប្រាសាទព្រះវិហារ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្រោមការចូលរួមពីលោកអភិបាលខេត្តព្រះវិហារ និងកងទ័ពដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែន ក្នុងសមរភូមិ ទិសទី១ ស្ថិតក្នុងភូមិតេជោមរតក ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានថ្លែងថា អ្វីដែលជាការជួបជុំគ្នានៅថ្ងៃនេះ គឺសំដែងនូវការសួរសុខទុក្ខ សំណេះសំណាល និងការជូនពរដល់កង កំលាំងប្រដាប់អាវុធទាំងអស់ ដែលជានាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានទាំងអស់ ដែលកំពុងតែបំពេញ បេសកកម្មនៅក្នុងទិសប្រាសាទព្រះវិហារ ក្នុងបុព្វហេតុការពារបូរណៈ ភាពទឹកដី ដែលបានឆ្លងកាត់នូវការលំបាក ការតស៊ូយ៉ាងស្វិតស្វាញ ជាច្រើនឆ្នាំមកហើយតាមខ្សែរបន្ទាត់ព្រំដែននេះ។

លោកបញ្ជាក់ថា «មកដល់ពេលនេះទើបយើងដឹងថា ការអភិវឌ្ឍតាមបណ្តាអង្គភាពនិមួយៗ មានការរីកចំរើនច្រើន បន្ទាប់ពីការការពារនៅតាមខ្សែរ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កងកម្លាំងរបស់យើងមួយចំនួន បានទៅចូលរួមការពារតាម ខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង»។

លោកក៏បានផ្តាំផ្ញើរថា «នាយ និងពលទាហ៊ានទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៅ លើអ្វីដែលជាកាតព្វកិច្ច របស់កងយោធពលខេមរៈ ភូមិន្ទ គឺត្រូវខិតខំបង្កើនថែមទៀតនូវការ ការពារនូវបូរណៈ ភាពទឹកដីរបស់យើង ទោះជាប្រទេសយើងស្ថិត ក្នុងស្ថានភាពសុខសន្តិ ភាពយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនត្រូវមានកា រទ្វេសប្រហែសក្នុងការការពារ បូរណៈភាពទឹកដីរបស់យើងឡើយ។

បានន័យថាយើងពង្រឹងលើ ខឿនការពារជាតិតាមខ្សែរបន្ទាត់ ព្រំដែនទាំងផ្នែកខាងក្រៅ ក៏ដូចជានូវផ្នែកខាងក្នុង និងលើសពីនេះទៀត សូមខិងខំបន្ថែមទៀត លើការបង្កបង្កើនផង ដើម្បីលើកស្ទួយជីវភាព ក្រុមគ្រួសាររបស់យើងផងដែរ»។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មេបញ្ជាការតាម កងឯកភាពនានា ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ព្រះវិហារទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្ រពៃណីជាតិខ្មែរ ដែលនិងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកអភិបាលខេត្តព្រះវិហារ សូមជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង អស់សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះដែរ លោកក៏បានប្រគល់ថវិការដល់អង្គភាពទាំង៨ សរុបចំនួន៧២លានរៀន ក៏ដូចជាគ្រួសារកងទព័ដែលបានចូលរួម ព្រមទាំងបានរាំលេង និងលេងល្បែងប្រជាប្រិយផ្សេងៗ បង្កការសប្បាយដល់កងទព័ និងគ្រួសារកងទព័ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ៕

ដកស្រង់ពី៖  Fresh News