បណ្តាញសង្គម

ព្រឹកនេះ ក្រសួងប្រៃសណីយ៍ សហការជាមួយ ស.ស.ស.ក បើកសិក្ខាសាលាស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានសហការជាមួយ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បើកសិក្ខាសាលា ស្តីអំពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន» ដែលប្រព្រឹត្ តទៅនៅទីស្តីការ ក្រសួងប្រៃសណីយ៍។

សិក្ខាសាលានេះ ក្រោមវត្តមាន លោកបណ្ឌិត កាន ច័ន្ទមេត្ដា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ធអ្នក សារព័ត៌មានកម្ពុជា និងលោកបណ្ឌិត សេង សុភាព ប្រធានវិទ្យា ស្ថានប្រៃសណី ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ព្រមទាំងអ្នក សារព័ត៌មាននានា ផងដែរ។

សិក្ខាសាលាស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេក វិទ្យាគមនាគមន៍ និងព័ត៌មាន»នេះ មានគោលបំណងផ្សព្វផ្សាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ នានាដូចជា៖ កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ និងបណ្តាញសង្គមជាដើម បានស្វែងយល់ ពីនិន្នាការបច្ចុប្បន្ន និងទៅអនាគត នៃការអភិវឌ្ឍន របស់បច្ចេកវិទ្យាថ្មីៗ៕

ដកស្រង់ពី៖  Fresh News