បណ្តាញសង្គម

សម្តេច ទៀ បាញ់៖ អ្នកដែលរត់សម្ងំសុខតែរៀងខ្លួន ពេលស្រុកខ្មែរជួបកលិយុគ បែរជាមកតាំងខ្លួនថាជាអ្នកស្នេហាជាតិ និងចង់សង្គ្រោះជាតិ ក្នុងគ្រាមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហាញការងឿយឆ្ងល់ថា អ្នកដែលបានរត ទៅសម្ងំយកសុខរៀងខ្លួន ពេលកម្ពុជាជួបកលិយុគ្គ ពេលនេះបែរជាមក តាំងខ្លួនជាអ្នកស្នេហាជាតិ និងចង់សង្រ្គោះជាតិ នៅពេលប្រទេស មានសន្តិភាពទៅវិញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅលើទំព័រ Facebook របស់សម្តេច កាលពីម្សិលមិញយ៉ាងដូច្នេះថា៖ «ក្នុងគ្រាសង្គ្រាម មនុស្សមួយចំនួនដែល តាំងខ្លួនជាអ្នកស្នេហាជាតិ បានរត់ចាក ចោលប្រទេស ទៅពួនសម្ងំយក សុខតែរៀងខ្លួន ទុកឲ្យប្រជាពល រដ្ឋខ្មែររាប់លាននាក់ រួមទាំងវីរជនរបស់យើង ធ្វើការតស៊ូរើបម្រះ រហូតទទួលបាន សុខសន្តិភាព និងរស់នៅដោយភាព សប្បាយរុងរឿង មកដល់បច្ចុប្បន្ន។

រឿងដែលខ្ញុំគិត មិនយល់នោះគឺ អ្នកដែលបានរត់ទៅសម្ ងំសុខតែរៀងខ្លួននា ពេលកលិយុគ បែរជាមកតាំងខ្លួន ជាអ្នកស្នេហាជាតិ និងចង់សង្គ្រោះជាតិ ក្នុងគ្រាសន្តិភាពទៅវិញ»។

ការលើកឡើងរបស់សម្តេច ទៀ បាញ់ ទំនងជាចង់សម្តៅទៅ លោក សម រង្ស៊ី អតីតដឹកនាំគណបក្សប្រឆាំង ដែលបានដាក់ចេញនូវ ចលនាមួយឈ្មោះសង្រ្គោះជាតិ ដើម្បីធ្វើសកម្មភាព ប្រឆាំងនឹងរដ្ឋាភិបាល ស្របពេលដែលកម្ពុជា កំពុងមានសន្តិភាព ហើយបន្តអភិវឌ្ឍទៅ មុខជាបន្តបន្ទាប់។

កាលពីអំឡុងកម្ពុជា មានសង្គ្រាមដ៏រ៉ាំរ៉ៃ លោក សម រង្ស៊ី បានទៅរស់នៅ និងធ្វើការងារនៅប្រទេសបារាំង និងបានត្រឡប់មកកម្ពុជាវិញ ដើម្បីធ្វើនយោបាយជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩២ បន្ទាប់ពីបញ្ចប់ សង្រ្គាមស៊ីវិល។

ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាម រ៉ាំរ៉ៃជាច្រើនទសវត្ស និងមានការផ្លាស់ប្តូរច្រើនរបប ចាប់ពីមានរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ ដោយលោកសេនាប្រមុខ លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

បន្ទាប់ពីរស់នៅក្រោម របបសាធារណរដ្ឋលន់ នល់ បាន៥ឆ្នាំ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប៉ុល ពត បានផ្តួលរំលំរបបសាធារណរដ្ឋ ហើយនាំកម្ពុជាទៅកាន់រ បបថ្មីមួយទៀត ដែលហៅថារបប ប្រល័យពូជសាសន៍មួយ ដែលកាប់សម្លាប់សាច់ ឯងយ៉ាងរង្គាល់ មិនធ្លាប់មានក្នុង ប្រវត្តិសាស្រ្តខ្មែរ។

ក្រោយមក ក្រោមកិច្ចសហការជាមួយ កងទ័ពស្ម័គចិត្តវៀតណាម, សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជាដទៃទៀត បានតស៊ូប្រយុទ្ធរហូតទទួល បានជោគជ័យទាំងស្រុង លើកម្លាំងខ្មែរក្រហម ដោយរំដោះប្រជាពលរដ្ឋ រាប់លាននាក់ឱ្យរស់រាន មានជីវិតឡើងវិញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយគណបក្សនេះ ក៏បានបន្តដឹកនាំ ប្រទេសកម្ពុជា រហូតដល់សព្វថ្ងៃ៕

ដកស្រង់ពី៖ Fresh News