Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ក្រុមហ៊ុនដឹកអ្នកដំណើរ កុំដំឡើងថ្លៃសំបុត្ររថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាង ទទូចជាថ្មីទៀត ដល់ក្រុមហ៊ុន រថយន្តដឹកអ្នក ដំណើរទាំងអស់ កុំឱ្យដំឡើងថ្លៃ ធ្វើដំណើរពីប្រជា ពលរដ្ឋអ្នកធ្វើដំណើរ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះឲ្យតែដល់ ពេលចូលឆ្នាំម្ដងៗ ម្ចាស់រថយន្តឈ្នួល ឬក្រុមហ៊ុនដឹក អ្នកដំណើរមួយចំនួន តែងតែដំឡើង ថ្លៃឈ្នួលរបស់ខ្លួន ជាហេតុនាំឲ្យប៉ះពាល់ ដល់ការចំណាយ របស់កម្មករ និងប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសសម្ដេចបន្ត អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រសហគ្រា សចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។

សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «ជិតដល់ពេលចូលឆ្នាំហើយ តាមធម្មតានៅ ពេលចូលឆ្នាំ តែងតែមានការឡើង ថ្លៃនូវរថយន្តឈ្នួល ដែលខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះម្ចាស់ រថយន្ដឈ្នួលទាំងឡាយ សូមមេត្តាកុំដំឡើងថ្លៃ»។

កន្លងទៅ ឲ្យតែដល់ពេលចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ ឬបុណ្យជាតិធំៗម្ដងៗ ម្ចាស់រថយន្តឈ្នួល ឬក្រុមហ៊ុនរថយន្ត ដឹកអ្នកដំណើរមួយចំនួន តែងតែដំឡើងថ្លៃឈ្នួល របស់ខ្លួនកប់ពពក ជាហេតុនាំឲ្យប៉ះពាល់ ដល់ការចំណាយ របស់ពលរដ្ឋអ្នកធ្វើដំណើរ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានក្រុមហ៊ុន រថយន្តមួយចំនួន ក៏មិនបានដំឡើងថ្លៃ ឈ្នួលរបស់ខ្លួនឡើយ ពិសេសមានទាំង ក្រុមហ៊ុនចែកសំបុត្រ ជិះរថយន្តដោយ ឥតគិតថ្លៃទៀតផង តួយ៉ាងនៅតែប៉ុន្មាន ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុនស្រាបៀ GANZBERG នឹងធ្វើការចែក សំបុត្ររថយន្តក្រុង ដោយឥតគិតថ្លៃ នៅថ្ងៃទី០១ ខែមេសាខាងមុខ រហូតដល់អស់សំបុត្រ ដើម្បីសម្រួលដល់ការ ចំណាយសម្រាប់ ប្រជាពលរដ្ឋអ្នកចង់ ធ្វើដំណើរទៅលេង ស្រុកកំណើត ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ខ្មែរខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News