Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មគ្គុទ្ទេសក៍ទេសចរណ៍៣០០នាក់ ទទួលចំណេះដឹងអំពីតំបន់ប្រវត្តិសាស្រ្ត អន្លង់វែង

  • បោះពុម្ព

(ភ្នំពេញ)៖ នៅសណ្ឋាគារ អង្គរសេនជូរី ខេត្តសៀមរាប មានការបើកកិច្ច ប្រជុំពិភាក្សាមួយ ដែលរៀបចំដោយ ក្រសួងទេសចរណ៍ មជ្ឈមណ្ឌលឯកសារកម្ពុជា និងគណកម្មការអន្តរ ក្រសួងចំនួនបួន ផ្សេងទៀត ដើម្បីផ្សព្វផ្សាយ តំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត អន្លង់វែង ដល់មគ្គុទេ្ទស ទេសចរណ៍ និងការីទេសចរណ៍ ក្នុងខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ មានការចូលរួម ជាអធិបតីភាពពីសំណាក់ លោក តុប សុភ័ក អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ លោកបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិត ផលទេសចរណ៍ លោក កែន សុភី អនុប្រធាន នាយកដ្ឋាន អភិវឌ្ឍន៍ផលិត ផលទេសចរណ៍ លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈម ណ្ឌលសន្តិភាព អន្លង់វែង និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌល ឯកសារកម្ពុជា។

បន្ទាប់ពីការធ្វើបទ បង្ហាញអំពីប្រវត្តិសាស្រ្ត សក្ដានុពលទេសចរណ៍ និងការអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្រ្តអន្លង់វែង អ្នកចូលរួមនៅក្នុង កិច្ចប្រជុំនេះទាំងមូល មានស្នើសុំ និងបញ្ចេញមតិយោបល់ ព្រមទាំងបានចូលរួម ឆ្លើយនឹងសំណួររបស់បណ្ឌិត លី សុខឃាង ដែលបានសួរពាក់ព័ន្ ធនឹងអ្នកទេសចរណ៍ថា គួរ ឬមិនគួរមកទស្សនា នៅតំបន់ប្រវត្តិសាស្រ្តអន្លង់វែង។

ផ្ដើមចេញពីការដឹងតិចតួច អំពីឈ្មោះស្រុក ឬតំបន់អន្លង់វែង អ្នកមកចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ បានឲ្យឃើញ ពីចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ ដោយបានស្នើសុំ ឲ្យមានដំណើរ ទស្សនកិច្ចសិក្សា ឲ្យចុះទៅដល់ទីតាំងផ្ទាល់ៗ និងចែករំលែក ឲ្យដឹងថាទោះបីពីមុន មកមិនសូវមានអ្នកស្គាល់ ឬធ្លាប់ដឹងឮអំពីតំបន់ នេះមានទីតាំងនៅ កន្លែងណាក៏ដោយ ប៉ុន្តែ បច្ចុប្បន្ន តំបន់អន្លង់វែង គឺជាទីតាំងមួយដ៏សំខាន់ និងចាំបាច់ សម្រាប់ការអប់រំ ផ្នែកប្រវត្តិសាស្រ្ត សហគម ក៏ដូចជាទេសចរណ៍ ដោយជាទីតាំង កាន់កាប់ចុងក្រោយ របស់ខ្មែរក្រហម និងស្ថិតនៅជាប់ ព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្តរមានជ័យ និងតាមជួរភ្នំដងរែក។

លោក ឆាំង យុ បានឆ្លើយតបទៅ នឹងសំណួរដ៏គួរគត់ សម្គាល់មួយចំនួនដែល លើកឡើងអំពីគម្រោង ផ្លូវដើរភ្ជាប់ពីទីតាំងមួយ ទៅមួយទាំង១៤កន្លែង «ដូចជាសរសៃ អំបោះដែលចង ដៃដើម្បីសេចក្តីសុខ និងការពារពីជម្លោះព្រំដែន ពីព្រោះតែកាល ណាមានលំហូរទេសចរណ៍ ព្រំដែនក៏អាចការពារដែរ ដូចខ្សែអំបោះ ទាញពីអន្លង់វែង ទៅដល់តំបន់ ក្បាលទន្សោង»។

លោក ឆាំង យុ បានបន្ថែមថា មគ្គុទេស និងការីទេសចរណ៍ ត្រូវយល់ដឹង ពីចំណុចពិសេសៗ និងចេះស្វែងរក ចំណុចវិជ្ជមានដើម្បី ណែនាំទៅកាន់ភ្ញៀវទេសចរណ៍ ជាជាងចំណុច អវិជ្ជមានច្រើន ដូចជាការឲ្យ តម្លៃទៅលើធម្មជាតិ ទេសភាព មនុស្ស និងប្រជាជនក្នុងតំបន់ ដែលជាប្រវត្តិសាស្រ្តរស់ ដែលមិនទាន់បានទៅដល់ ឬមិនធ្លាប់ប៉ះពាល។

ជាក់ស្ដែង នៅតំបន់អន្លង់វែងនេះ ទោះបីនៅរដូវក្ដៅ ឬរដូវវស្សា គឺមាន «ផ្ការីកគ្រប់រដូវ»។

មិនថាអាកាសធាតុក្ដៅយ៉ាងណា ប៉ុន្តែព្រៃប្រឹក្សា និងផ្កាផ្គរលាន់ នៅតែរីក មានភាពស្រស់ស្អាត និងមានខ្យល់បក់ជានិច្ច។

ផ្ទៃមេឃមានពណ៌ខៀវស្រឡះល្អជាងទីក្រុង ទិដ្ឋភាពពេលព្រះអាទិត្យលិច មានទំហំធំបំផុត និងអាចមើលឃើញច្បាស់ល្អ ដល់តំបន់ភ្នំគូលែន និងប្រសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ៕

ដកស្រង់ពី៖ Fresh News