Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង គោលបំណងពិភាក្សា និងពិគ្រោះយោបល់ ស្វែងរកបញ្ហាប្រឈមតាមមូលដ្ឋាន

  • បោះពុម្ព

(ស្ទឹងត្រែង)៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយ អាជ្ញាធរខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រៀបចំ «វេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមាន ប្រតិបត្តិការនៅ ក្នុងខេត្តទាំងបីនេះ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាលវេទិកា សម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូល រួមជាគណៈអធិបតី ជាមួយលោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាល ខេត្តមណ្ឌលគិរី លោកស្រី គង់ ស៊ីផា អភិបាលរង នៃគណៈអភិបាល ខេត្តរតនគិរី និងលោក ឈាង ឡាក់ អភិបាលស្តីទី នៃគណៈអភិបាល ខេត្តស្ទឹងត្រែង ក្នុងវេទិកាសន្ទនា ដាច់ដោយឡែកពីគ្នា នៅខេត្តនីមួយៗ ដោយមានការចូល រួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងតំណាងអង្គការ សមាគម និងសហគមន៍ នានានៅក្នុងខេត្តទាំងបីនេះ។

វេទិកាសន្ទនានេះបានផ្តល់ នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈម ជាក់ស្តែងដែលកើត មាននៅថ្នាក់មូលដ្ឋាន ក៏ដូចជា សំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋផងដែរ។

ជាលទ្ធផល បន្ទាប់ពីបានជជែក ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈម និងសំណូមពរមួយចំនួន របស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយ ជាក់ស្តែងនៅក្ នុងកិច្ចពិភាក្សា។

ដោយឡែក បញ្ហាដែលនៅសេស សល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារ ក្នុងកម្រិតជំនាញ និងដែលទាមទារ ឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយ កទៅបន្តពិភាក្សា ជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរក ដំណោះស្រាយ។

លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គ វេទិកាទាំងមូលអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើក ឡើងផងដែរអំ ពីការងារដែល វ.ស.ស. បានបំពេញនា ពេលកន្លងមក ក្នុងតួនាទីជាអ្នក សម្របសម្រួល និងចូលរួមចំណែក ក្នុងការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការនិងភាព ជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាច ខ្វះបានក្នុងការអភិវឌ្ឍ សង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។

ទន្ទឹមនឹងនេះ វ.ស.ស. មានទិសដៅចូលរួម ជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយ តួនាទីរបស់អង្គការ សង្គមស៊ីវិល និងចូលរួមគាំទ្រដល់ ការអនុវត្តគម្រោងជាក់ ស្តែងរបស់អង្គការ សង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។

អង្គការសង្គមស៊ី វិលត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា លើកិច្ចការលើក កម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកប ដោយចីរភាព៕

ដកស្រង់ពី៖  Fresh News