បណ្តាញសង្គម

សាកលវិទ្យាល័យន័រតុន ផ្តល់មេដាយ និងលិខិតសរសើរជូននិស្សិតឆ្នើម ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ប្រចាំសាលាជាង១០០នាក់

(ភ្នំពេញ)៖ សកលវិទ្យាល័យ «ន័រតុន» ដែលត្រូវបានគេដឹងថាជា សកលវិទ្យាល័យឯកជនមួយ ដែលមានប្រជា ប្រិយភាពមួយនៅកម្ពុជា បានប្រារព្ធពិធី ចែកមេដាយ និងលិខិតសរសើរ ជូននិស្សិតឆ្នើម ដែលជាប់ចំណាត់ ថ្នាក់ល្អប្រចាំសាលា ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ចំនួន១៤៦នាក់ ដោយក្នុងនោះមាន មេដាយមាស ៤៩គ្រឿង ប្រាក់៤០គ្រឿង និងសំរិទ្ធ៥៧គ្រឿង។

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សកលវិទ្យាល័យ «ន័រតុន» បានរៀបចំពិធី «ចែកមេដាយជ័យលាភី ក្នុងការប្រកួតស្នា ដៃស្ថាបត្យកម្មរបស់និស្សិត ផ្នែកសាបត្យកម្ម និងនគររូបវិទ្យា »នេះឡើង ក៏មានការចូលរួមពីលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង់ លោក ជា សែ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក ចាន់ សុខឃាង សកវិទ្យាធិការ សកលវិទ្យាល័យន័រតុន រួមនឹងថ្នាក់ដឹកនាំ នៃសកលវិទ្យាល័យ ជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ លោក ភឿង សុភ័ណ្ឌ មានសេចក្តីសាទរ ជាខ្លាំងចំពោះការបោះជំហាន ទៅមុខរបស់និស្សិតកម្ពុជា ដែលមានការអភិវឌ្ឍន៍ ពីមួយថ្ងៃទីមួយថ្ងៃ និងម្យ៉ាងវិញទៀត ឯកទេសនេះ គឺពិតជាសារៈ សំខាន់ខ្លាំងណាស់ ចំពោះវិស័យ សំណង់នៅកម្ពុជា ហើយក៏ទាក់ទងនឹង វិស័យទេសចរណ៍ នៅកម្ពុជាផងដែរ។

ការលើកឡើងរបស់ លោករដ្ឋលេខាធិការ គឺចង់សំដៅទៅលើ ភាពមិនអាចខ្វះគ្នាបាន រវាងវិស័យសំណង់ និងវិស័យទេសចរណ៍ បើយើងធ្វើការ ប្រៀបធៀបទៅលើ អ្នកមកទេសចរណ៍ នៅកម្ពុជា គឺភាគច្រើនសំដៅ ទៅតំបន់អង្គរមុនគេ ក៏ព្រោះថាទីនោះ គឺជាទីដែលបង្ហាញពី ល្អអស្ចារ្យរបស់ ស្ថាបត្យកម្មកម្ពុជា ដែលមានដូចសព្វថ្ងៃ ទាំងអស់នោះហើយទើបយើង អាចប្រមូលថវិកា ពីវិស័យសំណង់។

លើសពីនេះទៅទៀត លោករដ្ឋលេខាធិការ ក៏ចង់ឃើញនិស្សិត កម្ពុជាជាច្រើននាក់ ទៅប្រកួតប្រជែង ផ្នែកស្ថាបត្យកម្ម នៅក្រៅប្រទេសឲ្យបានច្រើន ពេលនោះហើយអន្តរជាតិ គឺរិតតែទទួលស្គាល់ ពីស្នាដៃកូនខ្មែរ មានមុខមាត់លើឆាកអន្តរជាតិទៀតផង។

ចំណែក លោក ចាន់ សុខឃាង សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ «ន័រតុន» ក៏បានទទួលស្គាល់ ពីភាពជោគជ័យ និងរីកលូតលាស់ របស់និស្សិតកម្ពុជា ក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះផងដែរ ដោយពួកគាត់ មានការខិតខំ ប្រឹងបែងជាខ្លាំង ក្នុងការសម្រេច គោលបំណងរបស់គាត់។

បន្ថែមពីនេះ លោកសាកលវិទ្យាធិការ ក៏បានលើកឡើង ទៀតដែរថា គាត់ចង់ឃើញ និស្សិតកម្ពុជា ក៏ដូចជាអ្នកអាជីព ផ្នែកស្ថាបត្យកម្មនេះ មានការរីកលូតលាស់ ឲ្យដូចប្រទេសគេ ដែលមានការជឿន លឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តាទាំងនេះ គឺតម្រូវឲ្យនិស្សិតកម្ពុជា មានការខិតខំ ប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឲ្យទទួល បានលទ្ធផលល្អ ជាងនេះទៅទៀត។

សូមជម្រាបជូបផងដែរថា និស្សតិដែលទទួល បានមេដាយ និងលិខិតសរសើរ ពីសាកលវិទ្យាល័យ គឺមានចាប់ពីឆ្នាំទី១ ទី២ ទី៣ និងទី៤ ផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា ក៏ដូចជាជ័យលាភីក្នុងការ ចូលរួមប្រកួតលក្ខណៈសកល នៅក្នុង និងក្រៅប្រទេសផងដែរ។

សម្រាប់ លោក ជា សែ ក៏បានលើកឡើងដែរថា លោកសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រងនៃសាកល វិទ្យាល័យន័រតុន និងភាគីពាក់ព័ន្ធ ដែលបានរៀបចំឲ្យ មានការប្រកួតប្រជែង នៃផ្នែកស្ថាបត្យ កម្មនេះឡើង ហើយការបង្កើត កម្មវិធីបែបនេះអាច ធ្វើឲ្យនិស្សិតទាំងអស់ មានការរីកចម្រើន ទាំងចំនេះដឹង និងចំនេះធ្វើផងដែរ៕

ដកស្រង់ពី៖  Fresh News