បណ្តាញសង្គម

សមយុទ្ធនាគមាសឆ្នាំ២០១៨ របស់កងទ័ពកម្ពុជា-ចិន បិទបញ្ចប់ព្រឹកនេះជាមួយការបង្ហាញប្រតិបត្តិការជាច្រើនក្នុងការប្រឆាំងអំពើភេរវកម្ម

(ភ្នំពេញ)៖ លំហាត់សមយុទ្ធ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើរួមគ្នា រយៈពេលប្រមាណជាកន្លះខែ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះហើយ ជាមួយនឹងការបង្ហាញ ប្រតិបត្តិការរជាច្រើន ដែលកងទ័ពទាំងពីរ បានធ្វើសមយុទ្ធជា មួយគ្នាកន្លងមកនេះ។

ពិធីបិទលំហាត់ សមយុទ្ធនាព្រឹកនេះ ធ្វើឡើងក្រោមអធិបតី ភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ចូវ សុងហឺរ (Zhou Songhe) មេបញ្ជាការរងកងទ័ព ជើងគោកនៃកងទ័ព រំដោះប្រជាជនចិន ព្រមទាំងមានកា រអញ្ជើញចូលរួមពី មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ នៃកងកម្លាំងការពារ ជាតិនៃប្រទេសទាំងពីរ ជាច្រើនរូបផងដែរ។

ក្នុងពិធីបិទសមយុទ្ធនៅថ្ងៃនេះ កងទ័ពកម្ពុជា-ចិន នឹងរួមគ្នាបង្ហាញឈុតឆាក នៃការធ្វើសមយុទ្ធមួយ ចំនួនផងដែរដូចជា ការប្រើយន្តហោះ គ្មានមនុស្សបើក (Drone) ចូលស៉ើបការណ៍ភូមិសាស្ត្រ, ការប្រើឧទ្ធម្ភាគចក្រ បាញ់កម្ទេចជំរុំភេរវករ, ការប្រើកាំភ្លើងធំ បាញ់កម្ទេចជំរុំភេរវករ, រថពាសដែកចល័ត វាយកម្ទេចជំរុំភេរវករ, ការរំដោះចំណាប់ ខ្មាំងដោយប្រើប្រាស់ទ័ព ពិសេសចុះពីឧទ្ធម្ភាគចក្រ, ការបង្ហាញក្បាច់គុណ កងយោធពលខេមរភូមិន្ទ, ការលោតឆ័ត្រ អបអរសាទរ លំហាត់នាគមាសឆ្នាំ២០១៨ និងការប្រើឧទ្ធម្ភាគចក្រ ដង្ហែទង់នៃប្រទេស កម្ពុជា-ចិនជាដើម។

សូមបញ្ជាក់ថា លំហាត់សមយុទ្ធរ វាងកងទ័ពកម្ពុជា-ចិន ដែលមានឈ្មោះថា «សមយុទ្ធនាគមាសឆ្នាំ២០១៨» ត្រូវបានធ្វើពិធីបើក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ នៅតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូល រួមពីកងទ័ពកម្ពុជា និងកងទ័ពរំដោះ ប្រជាជនចិនសរុបជាង ៥០០នាក់។

លំហាត់សមយុទ្ធនាគ មាសឆ្នាំ២០១៨រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរខួប ៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៥៨។

លំហាត់សមយុទ្ធនេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើ សកម្មភាពប្រយុទ្ធ ប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះមហន្តរាយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ធ្លាប់បានគូសបញ្ជាក់ នៅក្នុងថ្ងៃបើកលំហាត់ សមយុទ្ធថា ការធ្វើសមយុទ្ធ នេះបែងចែកជា២ផ្នែក គឺលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន។

លំហាត់នេះរួមមានការ ធ្វើសកម្មភាពវាយបំបែ កជំរុំភេរវករដោយប្រើរថក្រោះ រថពាសដែក គាំទ្រដោយកម្លាំងថ្មើរជើង ហើយបន្ទាប់មកមាន ការរំដោះចំណាប់ខ្មាំង ដោយប្រើឧទ្ធម្ភាគចក្រ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា លំហាត់សមយុទ្ធនេះ ក្រៅពីការរឹតចំណង មិត្តភាពរវាងកងទ័ព កម្ពុជា-ចិនហើយនោះ ក៏បានរួមចំណែក ជួយពង្រឹងសមត្ថភាព កងទ័ពកម្ពុជាលើស កម្មភាពប្រយុទ្ធប្រឆាំង អំពើភេរវកម្មផងដែរ។

លំហាត់សមយុទ្ធ នាគមាសឆ្នាំ២០១៨ ភាគីចិនបាននាំយកមក នូវឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង រថពាសដែក (ស្កុត) រួមនឹងយុទ្ធោបករណ៍មានកាំភ្លើង និងអាវុធជាច្រើនប្រភេទទៀត។

ក្នុងលំហាត់សមយុទ្ធនេះ មានការបាញ់គ្រាប់ពិតប្រមាណ ១៨,០០០គ្រាប់។ កងទ័ពកម្ពុជា-ចិន កាលពីឆ្នាំ២០១៦ ក៏ធ្លាប់បានធ្វើសមយុទ្ ធរួមគ្នាម្តងផងដែរ តែមិនមានទ្រង់ទ្រាយ ធំដូចឆ្នាំ២០១៨នេះទេ៕

ដកស្រង់ពី៖  Fresh News