Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្លេងសន្ទនាសម្ងាត់៖ លោក ជុន ច័ន្ទបុត្រ វាយប្រហារលើអតីតមេដឹកនាំបក្សប្រឆាំងដែលយក «យួន» ធ្វើប្រធានបទនយោបាយ បោកលុយបងប្អូនខ្មែរនៅក្រៅប្រទេស

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ផ្នែកខេមរភាសា បាននិយាយថា អតីតគណបក្សប្រឆាំង គ្មានគោលនយោបាយ អ្វីឱ្យច្បាស់លាស់ទេ ក្រៅតែពីយកវៀតណាម មកធ្វើជាប្រធានបទនយោបាយ ដើម្បីបោកយកលុយ ពីបងប្អូនប្រជាពល រដ្ឋខ្មែររស់នៅក្រៅប្រទេស។

លោកបាននិយាយរឿងនេះ ប្រាប់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ក្នុងពេលទទួលទាន អាហារជាមួយគ្នា នៅក្នុងភោជនីយ ដ្ឋានមួយឈ្មោះ «ដាល់» ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

ក្នុងពេលទទួលទានអាហារនោះ លោក ជុន ច័ន្ទបុត្រ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បកអាក្រាតថា ធ្លាប់ធ្វើជាចារកម្មឱ្ យសម្តេចនោះបានសន្ទនា ជាមួយលោក ម៉ៅ សុផាន់ រយៈពេល ១ម៉ោង៤៥នាទី ហើយបានបង្ហើបអំពី រឿងសម្ងាត់របស់ក្រុម អ្នកប្រឆាំងជូនដល់ លោក ម៉ៅ សុផាន់ និងបានស្នើសុំឱ្យឧត្តម សេនីយ៍យោធារូបនេះ ជួយការពារសុវត្ថិភាព ពីការតាមសម្លាប់ របស់អាមេរិក។

ក្នុងកិច្ចសន្ទនានេះលោក ជុន ច័ន្ទបុត្រ បានប្រាប់លោក ម៉ៅ សុផាន់ យ៉ាងដូច្នេះថា៖ «គណបក្សប្រឆាំងរាល់ថ្ងៃ អត់ដែលមានគោល ការណ៍អីត្រឹមត្រូវទេ ក្រៅពីយួនៗ ហេតុអីបានគាត់ចោទថា យួនៗនៅពេលឃោសនា? ពីព្រោះគាត់រកលុយ បាននៅក្រៅប្រទេស គាត់ពង្វក់អ្នកក្រៅប្រទេស អ្នកក្រៅប្រទេសមើល មករាល់ថ្ងៃហ្នឹងណា ស្រុកយើងហ្នឹងគឺ បម្រើឲ្យយួនហើយ អញ្ចឹងសង្ឃឹម មានតែមួយគត់ គឺឲ្យលុយទៅគណបក្ស ប្រឆាំងដើម្បីឲ្យមក រំដោះជាតិចេញពីយួន។

ដូច្នេះគាត់អត់មានធ្វើអីក្រៅ ពីហ្នឹងទេ ហើយអាហ្នឹងគ្រោះថ្នាក់ អាហ្នឹងហើយដែល និក្ខេបបទរបស់ខ្ញុំនិយាយថា យើងនាំគ្នាធ្វើស្រុកខ្មែរ ឲ្យទៅជាយួនរួចបាត់ហើយ យើងនិយាយយើងប្រើពាក្យហ្នឹង ... និក្ខេបបទរបស់ខ្ ញុំគ្រាន់តែចេញឲ្យគេឃើញ គេចោទ យួនបាត់ទៅហើយហ្នឹង»។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជា ពលរដ្ឋខ្មែរនៅអូស្ត្រាលី ប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ ធ្លាប់បានពឹងពាក់ ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាម សម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕

ដកស្រង់ពី៖  Fresh News