បណ្តាញសង្គម

ប្រមុខរដ្ឋស្តីទីសម្តេចភក្តី សាយ ឈុំ អញ្ជើញបញ្ចុះខ័ណ្ឌសីមា និងពុទ្ធាភិសេកនៅវត្តភូមិហ្វាំង នៅស្រុកវ៉ឺនសៃ ដែលចំណាយបច្ច័យកសាងជាង៥០០លានរៀល

(រតនគិរី)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអញ្ជើញជាអធីបតី នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងពុទ្ធាភិសេកវត្ត ឧត្តមសាមគ្គីរតនារាម (ហៅវត្តភូមិហ្វាំង) មានទីតាំងស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នាថ្ងៃព្រហស្បតិ៍១៣ កើតខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ដែលត្រូវចំណាយ បច្ច័យសម្រាប់កសាង ជាង៥០០លានរៀល។

ថ្លែងក្នុងឱកាសដ៏វិ សេសវិសាលនោះដែរ សម្តេចវិបុលសេនាភក្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏នៅមានគោល នយោបាយបន្ធូរបន្ថយពន្ធ គោលនយោបាយ ពិនិត្យ និងព្យាបាលជម្ងឺនៅ មន្ទីរពេទ្យរដ្ឋ គោលនយោបាយ ធ្វើដំណើរតាមរថយន្តក្រុង ។ល។

ដែលសុទ្ធតែជាគោល នយោបាយរួមចំណែកដល់ ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនយ៉ាងស្តែងបំផុត ដូច្នេះហើយទើបប្រជាពលរដ្ឋ អបអរសាទរដោយភាពកក់ក្តៅ និងមានសង្ឃឹម យ៉ាងមុតមាំចំពោះ អនាគតរបស់ខ្លួន និងកូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ សម្តេច សាយ ឈុំ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា កម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសដែល មានចំណូលមធ្យមកម្រិតទាប និងត្រូវបានទទួលស្គាល់ថា ជាខ្លាសេដ្ឋកិច្ចថ្មី របស់ទ្វីបអាស៊ី។

បន្ថែមលើនេះសម្តេច សាយ ឈុំ ក៏បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប្រទេសជាតិយើង ត្រូវបានថែរក្សាយ៉ាង  មុតមាំនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមទាំងបន្អ ភិវឌ្ឍប្រទេសជាតិ ទទួលបាននូវការរីក ចម្រើនប្រកបដោយចីរភាព។

បើតាមសម្តេច សាយ ឈុំ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ ប្រទេសដែលជាប្រទេស មានប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខ្ពស់ជាងគេ ដោយរាប់គិតចា ប់តាំងពីមន្រ្តីថ្នាក់ ទាបបំផុតឡើងទៅ៕

ដកស្រង់ពី៖ Fresh News