បណ្តាញសង្គម

បក្សកាន់អំណាច ចាត់ទុកថា ការអំពាវនាវសុំព្រះរាជអន្តរាគមន៍ ដោយខុសទំនង គឺជាការរំខានដល់ ព្រះរាជតួនាទីព្រះមហាក្សត្រ

(ភ្នំពេញ)៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការអំពាវនាវ សុំព្រះរាជអន្តរាគមន៍ ដោយខុសទំនងពី ព្រះមហាក្សត្រ គឺជាការរំខានដល់ ព្រះរាជតួនាទី របស់ព្រះអង្គទៅវិញទេ។

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្ សកាន់អំណាចរូបនេះ បានធ្វើឡើងបន្ទាប់ ពីវិទ្យុអាស៊ីសេរី ដែលកំពុងមានរឿង អាស្រូវធ្លាយការសម្ងាត់ អនុប្រធានខ្លួនសន្ទនា ជាមួយនាយទាហាន កម្ពុជានោះ បានផ្សព្វផ្សាយ ជំរុញឱ្យមាន ព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រ ដើម្បីឱ្យមានការចរចាន យោបាយនៅកម្ពុជា តាមរយៈការដក ស្រង់សម្តីរបស់ អ្នកវិភាគវ័យក្មេង ម្នាក់ដែលគេមិន ដែលស្គាល់ ក្រោយពេលព្រះមហាក្សត្រ យាងត្រឡប់ពីពិនិត្យ ព្រះរាជសុខភាពពី ទីក្រុងប៉េកាំងវិញ។

លោក ហង្ស វិទូ ដែលវិទ្យុអាស៊ីសេរី ដាក់ងារថាជា «ប្រធានក្រុមវិភាគវ័យក្មេង»នោះ បានថ្លែងថា វត្តមានរបស់អង្គព្រះ មហាក្សត្រនៅពេលនេះ គឺជាការចាំបាច់ដើម្បី ឱ្យអ្នកនយោបាយ គូបដិបក្ខ គឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ វិលមករកតុចរចាសាជាថ្មី។

លោកថា នៅក្នុងកាលៈទេសៈ នយោបាយជាប់គាំងបែបនេះ ព្រះមហាក្សត្រទ្រង់ គួរកោះហៅអ្នក នយោបាយឱ្យមក ជួបជជែកគ្នា ដើម្បីរកដំណោះ ស្រាយបញ្ចប់ទំនាស់ នយោបាយដែល រ៉ាំរ៉ៃមកហើយនោះ ឱ្យផុតរលត់ត្រឹមនេះ។

ពាក់ព័ន្ធនឹងករណីនេះ លោក សុខ ឥសាន បានលើកឡើង យ៉ាងដូច្នេះថា៖ «នៅក្នុងពេលមានព្រះ វត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស បែរជាលេចចេញនូវ មតិមួយចំនួន មកធ្វេីការអំពាវនាវ សុំព្រះរាជអន្តរាគមន៍ ពីព្រះរាជតួនាទីរបស់ព្រះអង្គ ទៅលេីរបស់ដែល ពួកគេហៅថា ការជាប់គាំងខាងន យោបាយនៅកម្ពុជា។

ប៉ុន្តែការអំពាវនាវ សុំព្រះរាជអន្តរាគមន៏ ពីព្រះមហាក្សត្រនេះ ត្រូវបានប្រជាជនកម្ពុជា ទូទៅវាយតម្លៃថា មិនត្រឹមត្រូវ និងមិនស្របតាម ស្ថានការណ៍ពិត នៃប្រទេសជាតិឡេីយ»។

លោកបានបន្តថា ការសុំព្រះរាជអន្តរាគមន៍ ដើម្បីឱ្យជួយចរចានយោបាយនេះ គឺមិនស្របតាមស្ថាន ភាពដោយសារ៖ ១៖ កម្ពុជាមិនមានវិបត្តិនយោបាយទេ។

ប្រទេសស្ថិតនៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ និងមានសុខសុវត្ថិភាពល្អប្រសេីរ ប្រជាជនរស់នៅក្នុង សភាពសប្បាយរីករាយ នៅក្នុងសង្គមមានការ អភិវឌ្ឈរីកចម្រេីន គួរជាទីកក់ក្តៅឆ្ពោះទៅ រកភាពរីកចម្រេីនរុងរឿង នាពេលអនាគត។

២៖ អតីតបក្សប្រឆាំង ដែលត្រូវរំលាយដោយ តុលាការកំពូល ដោយសារតែទង្វេី និងអំពេីប្រព្រឹត្ តល្មេីសច្បាប់ដោយខ្លួនឯង ។

៣៖ អតីតមេបក្សប្រឆាំង បានប្រព្រឹត្តអំពេី សន្និដ្ឋិភាពជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ដែលជាទោសក្បត់ជាតិ ត្រូវទទួលខុស ត្រូវដោយខ្លួនឯង។

៤៖ ការរំលាយអតីតបក្សប្រឆាំង និងចាប់មេដឹកនាំបក្សប្រឆាំង គឺជាការអនុវត្តច្បាប់ ដេីម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតរដ្ឋនៅកម្ពុជា ស្របតាមស្មារតីនៃកិច្ច ព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ៩១។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីជំហរដាច់ណាត់ថា សម្តេចនឹងមិនចរចាជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបន្តដង្ហើម អតីតបក្សសង្គ្រោះជាតិ និងបន្តជីវិតនយោបាយ របស់អតីតមេដឹកនាំបក្សប្រឆាំង ១១៨រូប ដែលតុលការកាត់សិទ្ធិ នយោបាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពនៃការចរ ចាជាមួយទណ្ឌិត សម រង្ស៊ី មិនអាចកើតមាននោះឡើយ។

លទ្ធភាពនៃការចរចា មិនអាចធ្វើទៅបាន ដោយសារតែទណ្ឌិត សម រង្ស៊ី តែងបានធ្វើសកម្មភាព វាយប្រហារសម្តេច ដូចជាការដុតរូប នៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ព បង្វែរចុងអាវុធ រករាជរដ្ឋាភិបាលជាដើម៕

ដកស្រង់ពី៖ Fresh News