Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ប៉ាន សូរស័ក្តិ ប្រាប់សមាជិកបក្សប្រជាជនកម្ពុជានៅក្រសួងពាណិជ្ជកម្ម ត្រូវប្រកាន់ជំហរលើកកម្ពស់មនសិការស្នេហាជាតិ គោរពស្រឡាញ់ប្រជាជនដោយមិនរើសអើង

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មា ធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្ស ក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹក ដល់សមាជិក សមាជិកានៃគណបក្ស ប្រជាជនកម្ពុជានៅក្នុង ក្រសួងពាណិជ្ជកម្មថា ត្រូវប្រកាន់ខ្ជាប់នូវ ជំហរដ៏មុតមាំរបស់ បក្សក្នុងការលើក កម្ពស់មនសិការ ស្នេហាជាតិ គោរពស្រឡាញ់ ប្រជាជន ជិតស្និទជាមួយ ប្រជាជនដោយ មិនរើសអើង និងបម្រើប្រជាជន ដោយឥតលក្ខខណ្ឌ។

លោក ប៉ាន សូរស័ក្តិ បានក្រើនរំលឹកដូច្នេះ ក្នុងពិធីផ្សព្វផ្សាយលទ្ធផល មហាសន្និបាតវិសា មញ្ញតំណាងទូទាំងប្រទេស គោលការណ៍ ការងារគណបក្ស និងការងារឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ដល់សមាជិក សមាជិកា គណបក្សក្រសួងចំនួន ៣០០នាក់ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ។

លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងឱកាសនោះថា សមាជិកសមាជិកាគណបក្ស ក្រសួងពាណិជ្ជកម្មទាំង អស់ត្រូវតែប្រកាន់ ខ្ជាប់គោលជំហរមុ តមាំក្នុងការអនុវត្ត លក្ខន្តិកៈបក្ស បទបញ្ជាផ្ទៃក្នុងកម្ម វិធីនយោបាយ របស់គណបក្ស និងកម្មវិធីនយោបាយ របស់រដ្ឋាភិបាល ឲ្យកាន់តែបានល្អ ឲ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្កើនប្រជាប្រិយ ភាពរបស់គណបក្ស និងដើម្បីរក្សា ប្រៀបឈ្នះក្នុង ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។

លោក ប៉ាន សូរស័ក្តិ ដែលមានតួនាទីក្នុង ជួររាជរដ្ឋាភិបាលជា រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម បានថ្លែងគូស បញ្ជាក់យ៉ាងដូច្នេះ «ចំណុចជាយុទ្ធ សាស្ត្រគន្លឹះរបស់ គណបក្សយើង គឺការលើកកម្ពស់ មនសិការស្នេហាជាតិ គោរពស្រឡាញ់ប្រជាជន ជិតស្និទជាមួយ ប្រជាជនដោយ មិនរើសអើង និងបម្រើប្រជាជន ដោយឥតលក្ខខណ្ឌ និងឈរលើអភិ ក្រមបុរេសកម្ម មន្ត្រីគ្រប់ជាន់ថ្នាក់ របស់គណបក្ស ត្រូវខិតខំពន្យល់ និងបង្ហាញឲ្យ ប្រជាជនទូទៅមើល ឃើញថា គណបក្សប្រជាជន កម្ពុជាមិនត្រឹមតែ ជាអ្នកដឹកនាំរំដោះជាតិ ចេញពីក្រញ៉ាំដៃនៃបន ប៉ុល ពត និងជាអ្នកនាំមក នូវលទ្ធភាពពេញលេញ ក្នុងការបង្រួបបង្រួម ជាតិពិតប្រាកដ ព្រមទាំងដឹកនាំស្តា និងអភិវឌ្ឍប្រទេស ជាតិពីគំនរផេះផង់ លើកកម្ពស់ជីវ ភាពប្រជាជនឲ្យ ប្រសើរដូចបច្ចុប្បន្ន នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគណបក្ស តែមួយគត់ដែល គិតគូទៅដល់អនាគត គិតគូដល់សំណូមពរ និងសេចក្តីត្រូវ ការរបស់ប្រជាពលរដ្ឋ»។

«យើងត្រូវផ្តោតការយក ចិត្តទុកដាក់ជាពិសេស ទៅលើប្រសិទ្ធភាព និងភាពសក្តិសិទ្ធ ក្នុងការបម្រើប្រជាជន ក៏ដូចជាការលាង សម្អាតខ្លួន និងកែប្រែមុខមាត់ របស់មន្ត្រីដឹកនាំ របស់គណបក្ស នៅគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។

យើងមិនអាចកាត់យក មន្ត្រីរបស់យើងទៅ គ្រវាត់ចោលបានទេ ប៉ុន្តែមន្ត្រីទាំងនេះក៏ មិនត្រូវទុកខ្លួនបន្ តកំហុសទៀតដែរ ត្រូវចេះកែប្រែ ទៅជាមនុស្សល្អ ហើយយើងក៏មិន ព្រលែងដៃឲ្យសមាជិក យើងបន្តធ្វើខុស បានទៀតទេ។

ក្នុងប្រព័ន្ធប្រជាធិប តេយ្យគណបក្សប្រឆាំង មួយបានបាត់ យូរ ឬឆាប់គណបក្ស ប្រឆាំងមួយទៀត វានឹងកើតឡើងមក យើងមិនត្រូវខ្លាច ចំពោះការកើតនៃ បក្សប្រឆាំងណាមួយទេ ប្រសិនបើយើង មានចំណុចខ្លាំងក្នុងដៃ គឺយើងមានប្រជាជន ជឿជាក់លើគណបក្សយើង។

ដូចនេះមិនត្រូវធ្វើ ឲ្យប្រជាជនបាត់ជំនឿ ដោយសារមន្ត្រីយើង មួយចំនួននោះទេ អ្នកធ្វើខុស ក៏ត្រូវធ្វើការកែប្រែ បើមិនកែប្រែទេ ប្រជាពលរដ្ឋនឹងពិន័យ យើងតាមសន្លឹក ឆ្នោតពិតប្រាកដ។

ក្នុងបក្សយើងមានគណៈ ត្រួតពិនិត្យដែលជាជំនួយ ការឲ្យគណៈកម្មាធិការ គណបក្សគ្រប់ជាន់ថ្នាក់ ដូចនេះសូមគណៈ ត្រួតពិនិត្យគ្រប់ថ្នាក់ រួមជាមួយអធិការ កិច្ចគ្រប់ថ្នាក់នៃរាជរដ្ឋាភិបាល ត្រូវធ្វើការងារនេះ ដើម្បីមានវិធានការចំពោះ មន្ត្រីតាមគោលការណ៍»។

លោក ប៉ាន សូរស័ក្តិ បញ្ជាក់បន្ថែម។ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើដល់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ ថ្នាក់ទាំងអស់ ពីនេះរហូតដល់ ពេលបោះឆ្នោតខាងមុខ ត្រូវបង្កើនសកម្មភាព ដើម្បីបញ្ចេញ លទ្ធផលជាក់ស្តែង បែរមុខឆ្ពោះទៅមូលដ្ឋាន ធ្វើការសម្អាតខ្លួន កែប្រែមុខមាត់ ព្រមទាំងសកម្ មប្រយុទ្ធយកប្រៀប ថែមទៀតលើសម រភូមិសាធារណៈមតិ ដើម្បីសម្រេចឲ្យ បានតាមការប្តេជ្ញា ចិត្តជាយុទ្ធសាស្ត្រ របស់គណបក្ស។

លោកបានរំលឹកសមាជិក សមាជិកាបក្ស នៃក្រសួងពាណិជ្ជកម្មថា អង្គសន្និបាតបានកំណត់ថា គ្រប់ការងារបស់ បក្សត្រូវតែស្រុះគ្នា ស្មើដៃគ្នា និងប្រទាក់ក្រឡា គ្នាជាអង្គតែមួយពី លើដល់ក្រោម ទាំងខ្សែបណ្តោយ ទាំងខ្សែទទឹង នៅក្នុងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃ ក្នុងគណបក្ស ដ៏រឹងមាំឥតរង្គោះរង្គើ ទាំងខាងទស្សនៈ នយោបាយ សតិអារម្មណ៍ និងគោលជំហរ៕

ដកស្រង់ពី៖ Fresh News