Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋរាប់រយគ្រួសារ រស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ស្នើឲ្យមន្ទីរសាធារណការខេត្ត ជួយដាក់លូតាមមុខផ្ទះពួកគាត់

  • បោះពុម្ព

(កណ្តាល)៖ ប្រជាពលរដ្ឋ រាប់រយគ្រួសារ ក្នុងភូមិ ព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រស់នៅលើ ដីចំណីប្រឡាយ រស់នៅលើដី ចំណីប្រឡាយ តាំងពីឆ្នាំ ៨០មកម្ល៉េះ ពេលនេះ កំពុងតែព្រួយបារម្ភ ក្រោយឃើញ មន្ទីរសាធារណ ការខេត្តកណ្តាល យកគ្រឿងចក្រ ទៅកាយចំកណ្តាល ដីឡូត៍ពលរដ្ឋម្នាក់ ដើម្បីរៀបសឺហ្គ្រ័រ និងដាក់ប្រព័ន្ធលូ។

ប្រជាពលរដ្ឋដែល រស់នៅទីនោះ បានបង្ហាញនូវ ក្ដីព្រួយបារម្ហថា ពួកគាត់សុទ្ធតែ ជាអ្នកក្រីក្រ គ្មានដីរស់នៅ ហើយបើសិន ជាកាយចំពាក់ កណ្តាលដីបែបនេះ តើពួកគាត់បាន ដីឯណារស់នៅ។

ប្រជាពលរដ្ឋ សូមសំណូមពរ ដល់លោកស្រីចៅសង្កាត់ និងមន្ទីរសាធារណ ការខេត្តកណ្តាល មេត្តាដាក់ប្រព័ន្ធ នៅតាមបណ្តោយផ្លូវ ស្របខាងមុខ ផ្ទះពួកគាត់វិញ ដើម្បីបញ្ជៀស កុំឲ្យប៉ះពាល់ ដល់លំនៅដ្ឋាន ពួកគាត់រាប់ រយគ្រួសារ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋ មករស់នៅលើ ដីចំណីប្រឡាយ រាប់រយខ្នង ផ្ទះឯណោះ។

លោក អ៊ុ សួង សយ ជាប្រជាពលរដ្ឋ រស់នៅក្នុង ភូមិព្រែហូកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បាននិយាយថា ពួកគាត់មក រស់នៅលើដីនេះ តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយអាជ្ញាធរធ្លាប់ បានមកហាមឃាត់ ម្តងរួចមកហើយ តែដោយសារតែ ពួកគាត់ជាអ្នកក្រីក្រ គ្មានដីរស់នៅក៏ចេះ តែបន្តរស់នៅទីនេះ បន្តទៀតរហូត ដល់បច្ចុប្បន្ននេះ។

លោក អ៊ុ សួង សយ បន្ដថា តែពេលនេះ ទើបឃើញមន្ទីរ សាធារណការ ខេត្តកណ្តាល យកគ្រឿងចក្រ កាយដីឡូត៍ពលរដ្ឋម្នាក់ ឈ្មោះ លោក សាំង វសារ៉ុម ដើម្បីរៀបប្រព័ន្ធ លូចំពាក់កណ្តាលដី ធ្វើឲ្យភ័យ និងអស់ដីលំ នៅដ្ឋានរស់នៅ។

លោក សាំង សារ៉ុម បាននិយាយប្រាប់ក្រុម អ្នកយកព័ត៌មានថា មន្ទីរសាធារណការ ខេត្តកណ្តាល និងលោកស្រី ចៅសង្កាត់បាន ឯកភាពគ្នាយក គ្រឿងចក្រ មកកាយរៀបសឺហ្គ្រ័ត ដាក់ប្រព័ន្ធលូចំពាក់ កណ្តាលដីរបស់គាត់ ដោយមិនបានជំរាប ឬផ្តល់ដំណឹងដល់ គាត់នោះឡើយ បែរជាមកកាយកំទេច ដីគាត់បែបនេះ ធ្វើឲ្យខាតបង់ថវិកា គាត់រៀបពាន់ដុល្លារ ម្យ៉ាងវិញទៀត សកម្មភាពបែប ធ្វើឲ្យមតិមហាជនជាច្រើន បានលើកឡើងថា ការធ្វើសកម្មភាព ដោយមិនផ្តល់ដំណឹង ដល់ម្ចាស់ដីឬលំ នៅដ្ឋានបែបនេះ ជាទង្វើមួយមាកងាយ ដល់ពលរដ្ឋកំពុង រស់នៅផងដែរ ក៏ជារឿងពុំគួរកើតផងដែរ ជាថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរមួយផងដែរ ។

លោក បានបន្តថា ពួកបានមករស់នៅទីនេះ តាំងឪពុក ម្តាយ ពួកគាត់ តមកដល់គាត់ហើយ សុទ្ធជាដីកេរមរតកពី ឪពុកម្តាយមកម្ល៉េះ មិនមែនទើបមករស់នៅនោះទេ។

លោកថា ករណីនេះ លោកបានដាក់ ពាក្យបណ្តឹងចូល ទៅសាលាខេត្តកណ្តាល ដើម្បីឲ្យសាលាខេត្ត ជួយអន្តរាគមន៍ និងរកយុត្តិធម៌ ដល់គាត់ផងដែរ៕

ដកស្រង់ពី៖  Fresh News