Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសៀលនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមទទួលទានអាហារសាមគ្គី ជាមួយអ្នកកីឡាជាង ៣,០០០នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ តាមការសន្យា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចអនុញ្ញាត ឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំកម្មវិធី ជួបសំណេះសំណាល និងទទួលទានអាហា រសាមគ្គី មហាគ្រួសារ កីឡាជាតិជាង ៣ពាន់នាក់ ជាលើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

យោងតាមការជូន ដំណឹងរបស់អគ្គនាយក ដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ និងមន្ដ្រី-បុគ្គលិកគ្រប់ សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ កីឡាសរុបចំនួន ៣,៥៨៩នាក់ នឹងត្រូវធ្វើដំណើរ តាមរថយន្ដក្រុងជាក្បួន ពីពហុកីឡដ្ឋានជាតិ ឆ្ពោះទៅកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមេសានេះ ដើម្បីជួបសម្ដែង ការគួសម និងទទួលទានអាហារ សាមគ្គីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមបញ្ជាក់ថា នេះគឺជាការជួបជុំលេីកទី៣ ហេីយរវាងថ្នាក់ដឹក នាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន និងមហាគ្រួសារកីឡាជាតិ បើគិតតាំងពីឆ្នាំ២០១៦មក។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានកើតឡើង ដោយសារការផ្ដល់ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់ បងប្អូនអត្តពលិកទាំងអស់ ដើម្បីបន្ដការខិតខំ ប្រឹងប្រែងក្នុងដំណើរ ឆ្ពោះទៅធ្វើជាម្ចាស់ ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣៕

ដកស្រង់ពី៖  Fresh News