Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមត្រៀមអំបិលទុក! ឆ្នាំនេះ អំបិលប្រឈមការផ្គត់ផ្គង់មិនគ្រប់គ្រាន់លើទីផ្សារកម្ពុជា

  • បោះពុម្ព

(កំពត)៖ ដោយសារអាកាសធាតុ មិនអំណោយផល ធ្វើឲ្យការផលិត អំបិលរបស់កម្ពុជា ប្រឈមនឹងបញ្ហាខ្លាំង ដែលគិតរហូតមក ដល់ខែមេសានេះ នៅពុំទាន់មានការ ប្រមូលផលអំបិល នៅឡើយទេ ទោះបីជាការ ប្រមូលផលអំបិល ត្រូវប្រមូលតាំងពី ដើមខែមករាក្ដី កត្តាទាំងនេះ គឺបណ្ដាលមក ពីអាកាសធាតុពោល គឺភ្លៀងមិនឈប់ ទោះបីជាខែ នេះជាខែប្រាំងក្តី។

នេះបើយោងតាមលោក លី សេង ប្រធានសមាគម អំបិលខេត្តកំពត ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោក លី សេង បានឲ្យដឹងថា ក្នុងឆ្នាំនេះប្រជាកសិករ ប្រមូលផលអំបិល មិនទាន់បានផលនោះឡើយ។

កត្តាដែលបណ្ដាល ឲ្យមានការប្រមូល ផលឆ្នាំនេះមិនបាន ព្រោះថា ឆ្នាំនេះភ្លៀងមិន ឈប់ទោះបីខែ នេះជាខែប្រាំងក្ដី។

ឆ្នាំនេះដែរការផ្គត់ផ្គង់ អំបិលលើទីផ្សារ គឺមិនគ្រប់គ្រាន់នោះឡើយ ពោលគឺអាចប្រឈម នឹងការខ្វះអំបិលប្រើប្រាស់។

លោកបានបន្ដទៀតថា «ចំណែកឯប្រជាកសិករ ដែលប្រកបរបរនេះវិញ ឆ្នាំនេះគឺគ្មានចំណូលឡើយ គ្មានចំណូលព្រោះថា មិនមានអំបិល ដែលប្រមូលផល»។

លោកបញ្ជាក់ទៀតថា បើគិតពីឆ្នាំ២០១៧ ការប្រមូលផល អំបិលហាក់ធ្លាក់ចុះដែរ ប៉ុន្ដែអាចផ្គត់ផ្គង់ ទីផ្សារគ្រប់គ្រាន់ព្រោះថា ឆ្នាំមុនអំបិល ដែលនៅក្នុងស្ដុកមានច្រើន។

ចំណែកឆ្នាំនេះ អំបិលក៏មានក្នុងស្ដុកដែរ តែមានត្រឹមតែ ៥ម៉ឺនតោនប៉ុណ្ណោះ។ ៥ម៉ឺនតោននេះ បើតាមការព្យាករណ៍ គឺមិនអាចផ្គត់ផ្គង់ គ្រប់គ្រាន់នោះឡើយ បើតាមកាលកំណត់អំបិលក្នុងឆ្នាំនេះ អាចផ្គត់ផ្គង់ត្រឹមតែ ខែតុលាប៉ុណ្ណោះ នោះអំបិលនឹងអស់៕

ដកស្រង់ពី៖  Fresh News