Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ានី បាននាំយកគ្រឿងឥស្សរិយយស «Padma Shri» ពីប្រធានាធិបតីឥណ្ឌា មកដល់ប្រទេសកម្ពុជាហើយ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បាននាំយកគ្រឿងឥស្សរិយយស Padma Shri មកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ចំពោះស្នាដៃឆ្នើម ក្នុងកិច្ចការសាធារណៈ ពីប្រធានាធិបតីឥណ្ឌា។

ការអញ្ជើញមក ដល់របស់លោក ហ៊ុន ម៉ានី នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងស្ថាប័នព័ត៌មានជាច្រើន បាននាំគ្នាស្វាគមន៍ ចំពោះការមកដល់ និងការទទួលបាន គ្រឿងឥស្សរិយយស Padma Shri ពីប្រធានាធិបតីឥណ្ឌា។

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី បានបង្ហោះរូបភាពនៃការ ទទួលគ្រឿងឥស្សរិយយស Padma Shri នៅប្រទេសឥណ្ឌាថា លោកឈរទទួល បានពានរង្វាន់នេះ គឺតំណាងឲ្យ ប្រទេសកម្ពុជា និងជាមោទនភាព មួយរបស់កម្ពុជា។

ពិធីប្រគល់ពានរង្វាន់នេះ មានការចូលរួមពី លោកប្រធានាធិបតីឥណ្ឌា និងមន្ត្រីជាន់ខ្ពស់ ឥណ្ឌាជាច្រើនរូប ជាអនុប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ធ្វើជាសាក្សីផងដែរ៕

ដកស្រង់ពី៖  Fresh News