Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «សាទរមរតកដូនតា» ជាមួយការរំពឹងនឹងទទួលបានភ្ញៀវ២លាននាក់

  • បោះពុម្ព

(សៀមរាប)៖ ខណៈពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតចូល ជិតមកដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏បានរៀបចំពិធី ផ្សព្វផ្សាយព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ ជាមួយនឹងការ រំពឹងថានឹងទទួល បានភ្ញៀវទេសចរ ប្រមាណ ២លាននាក់ និងនាំមកនូវ ចំណូលជាង ១០០លាន ដុល្លារអាមេរិក។

ជាក់ស្ដែង នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ជា បូរ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អមដោយសហភាព សហព័ន្ធយុវជនកម្ពុជា ព្រះសង្ឃ សិស្ស-និស្សិត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ ត្រូវបានផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប ក្រោមប្រធាន «សាទរមរតកដូនតា»។

លោក សុខ សប្បាយណា ប្រធានប្រតិបត្តិ ស.ស.យ.ក បានឲ្យដឹងថា អ្វីដែលមិនមាន ភាពទាក់ទាញខ្ពស់ នៅឆ្នាំមុន ក្រុមយុវជន ស.ស.យ.ក បាននិងកំពុង ខិតខំធ្វើឲ្យមានការ ទាក់ទាញ កាន់តែខ្លាំងនៅឆ្នាំនេះ។]

ក្រៅពីយុទ្ធនាការ បំបែកឯកទគ្គកម្ម ក្រមាវែងជាងគេ នៅលើពិភពលោក កម្មវិធីអង្គរសង្ក្រាន្ត ក៏មានរៀប ចំកន្លែងងូត ទឹកត្រជាក់ៗ ដែលមានឈ្មោះថា តោះៗលេងទឹក វ៉ៃបុកធ្លាក់ទឹក បវរកញ្ញាធ្លាក់ទឹក មុខហនុមាន ដ៏ធំជាងគេ ក្នុងគោលបំណងចូ លរួមជាមួយរាជ រដ្ឋាភិបាល ក្នុងការលើក កម្ពស់សិល្បៈល្ខោនខោល។

ស.ស.យ.ក បានចាត់តាំង និងពង្រាយយុវជន-យុវនារីកម្ពុជាជាង ៤ពាន់នាក់ ដែលចំនួននេះ មានការកើនឡើង ច្រើនជាងឆ្នាំមុន។

លោក ជា បូរ៉ា បានបង្ហាញការ រំពឹងទុកថា អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិប្រមាណ ២លាននាក់ ចូលរួមខណៈដែល ឆ្នាំមុនមានភ្ញៀវជាតិ-អន្តរជាតិចូល រួមប្រមាណ ១.៦លាននាក់។

លោកថា តាមការរំពឹងទុក អង្គរសង្ក្រាន្តឆ្នាំនេះ នឹងអាចនាំមកនូវ ចំណូលជាង ១០០លានដុល្លារ ចាក់បញ្ចូលក្នុង ចរន្តសេដ្ឋកិច្ចខេត្តសៀមរាប។

លោករដ្ឋលេខាធិកា បានបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្ មីប្រពៃណីជាតិខ្មែរ ក្នុងនាមមហាគ្រួសារខ្មែរ តែមួយ និងលើកតម្កើង តម្លៃវប្បធម៌ អរិយធម៌ជាតិ ផងដែរនោះ គឺជាមហាព្រឹត្តិការណ៍ ទេសចរណ៍ (Mega Event) ជាផលិតផលទេស ចរណ៍មួយ ចូលរួមដល់ការ ផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ជា បូរ៉ា អះអាងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តលើកទី៦ បង្ហាញអំពីសារៈសំខាន់ និងតួនាទីដ៏ចម្បង នៃសម្បត្តិវប្បធម៌ជាតិ ប្រកបដោយគុណតម្លៃ ចូលរួមទ្រទ្រង់ដល់ ការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា។

ការប្រារព្ធព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅប្រកប ដោយភាពសប្បាយរីករាយ សេចក្តីសុខ សុភមង្គលនៅលើ ទឹកដីសុវណ្ណភូមិ ប្រកបដោយសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររំឭកថា ឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវ ទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ កើនឡើង ១១.៨% និងភ្ញៀវទេសចរ ក្នុងស្រុកប្រមាណ ១១លាននាក់ បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុង ស្រុកសរុបរបស់កម្ពុជា (GDP)៕

ដកស្រង់ពី៖  Fresh News