Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឯម ច័ន្ទមករា ស្វាគមន៍ ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដើម្បី ជួយបម្រើឲ្យប្រយោជន៍ សម្រាប់ជនមានពិការភាពនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការ ដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសស្វាគមន៍ ចំពោះជំនួយឥត សំណងរបស់ជប៉ុន សម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដើម្បី ជួយបម្រើឲ្យ ប្រយោជន៍ សម្រាប់ជនមាន ពិការភាពនៅកម្ពុជា។

លោក ឯម ច័ន្ទមករា បានបន្ថែមថា គម្រោងផ្តល់ថវិកា ជំនួយមនុស្សធម៌នេះ ដើម្បីចូលរួមអភិវឌ្ឍន៍ ទីតំបន់ជនបទ ដែលជនមានពិការ ភាពមួយចំនួន តែងជួបប្រទះ ដូចជាជម្រាល ផ្លូវដើរ ផ្លូវរទះ បន្ទប់អនាម័យជាដើម ដែលជារបាំង របស់ជនមានពិការភាព។

ការប្រកាសជំហរ ស្វាគមន៍របស់ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្ម ភាពជនពិការនេះ បានធ្វើឡើងខណៈ លោក បានជួបសំណេះសំណាល ជាមួយ លោក ស៊ីងហ្គូជិ ស៊ីងតារ៉ូ តំណាងស្ថាន ទូតជប៉ុនប្រចាំនៅ ប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ នាទីស្តីការ ក្រសួងសង្គមកិច្ច។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ក្រសួងការបរ ទេសជប៉ុន តាមរយៈស្ថានទូត ជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើក គម្រោង «សន្តិសុខមនុស្សជាតិ» ផ្តល់ថវិកាឥតសំណង ចំនួន១លានយ៉េន ស្មើនឹងប្រមាណ ៩ម៉ឺនដុល្លាអាមេរិក ដល់មន្ទីរនានា ដើម្បីជួយដល់ ការសាងសង់ ឬផ្តល់ឧបករណ៍ នានាដែលបម្រើឱ្យ ផលប្រយោជន៍ សម្រាប់ជនមានពិការ ភាពនៅកម្ពុជា។

ការប្រកាស ផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើង តាមរយៈការធ្វើ បទបង្ហាញដោយ មន្ត្រីតំណាងស្ថានទូត ជប៉ុនប្រចាំនៅកម្ពុជា។

ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា សន្យាថានឹងផ្សព្វផ្សាយ ដល់ប្រធានមន្ទីរ សង្គមកិច្ចគ្រប់ រាជធានីខេត្ត-ក្រុង ដើម្បីរៀប ចំគម្រោង ស្នើសុំថវិកានេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួល បានជំនួយ ឥតសំណង របស់ជប៉ុន សម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដើម្បីយកមក អភិវឌ្ឍន៍ និងជួយដល់ ជនមានពិការភាព នៅតាមជនបទ ទូទាំងប្រទេសកម្ពុជា ទទួលបានភាព ងាយស្រួល និងល្អប្រសើរ ក្នុងការរស់ នៅជាងមុន។

គួរបញ្ជាក់ថា ជំនួយឥត សំណងរបស់ជប៉ុន សម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គឺជាជំនួយផ្តល់ ការឧបត្ថម្ភឥតសំណង ដល់អាជ្ញាធរ មូលដ្ឋាន អង្គការក្រៅ រដ្ឋាភិបាល ស្ថាប័នសុខាភិបាល សាលារៀន និងអង្គការ មិនស្វែងរក កម្រៃទាំងឡាយ ដើម្បីអនុវត្តន៍ គម្រោង អភិវឌ្ឍន៍នានា នៅតាមកម្រិត សហគមន៍មូល ដ្ឋានជនបទ៕

ដកស្រង់ពី៖ Fresh News