Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន អរគុណជនរួមជាតិ ដែលបានជូនពរសម្ដេច ក្នុងឱកាសខួបកំណើត​ និងគាំទ្រសម្ដេចក្នុងការដឹកនាំប្រទេស

  • បោះពុម្ព

(សៀមរាប)៖ ចេញពីទឹកដីអង្គរ នៃខេត្តសៀមរាប ក្នុងដំណើរចូល រួមកិច្ចប្រជុំកំពូល គណៈកម្មការ ទន្លេមេគង្គ លើកទី៣ តាមរយៈទំព័រ Facebook ផ្លូវការនៅ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណ ជនរួមជាតិ ដែលបានផ្ញើសារ ជូនពរសម្ដេច ក្នុងឱកាសខួប កំណើត គម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។

បន្ថែមពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានអរគុណ ជនរួមជាតិ ដែលបានគោរពស្រឡាញ់ និងផ្តល់នូវការ គាំទ្រចំពោះសម្ដេច ក្នុងការដឹកនាំ ប្រទេសជាតិ និងបម្រើ ប្រជាពលរដ្ឋឲ្យកាន់តែរីក ចម្រើនទៅមុខ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំបាន ឃើញបងប្អូនកូន ក្មួយជាច្រើន បានជូនពរខ្ញុំ នៅក្នុងថ្ងៃខួបកំណើត ដែលបានចុះបញ្ជី ជាផ្លូវការនៅថ្ងៃទី៤ មេសា ១៩៥១ (៤មេសា ១៩៥១-៤មេសា ២០១៨) ដែលពេលនេះខ្ញុំមានអាយុ៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំហើយ។

ខ្ញុំសូមអរគុណ ជនរួមជាតិ និងកូនក្មួយទាំងអស់ ដែលបានគោរពស្រឡាញ់ និងផ្តល់នូវការ គាំទ្រចំពោះរូប ខ្ញុំក្នុងការដឹកនាំ ប្រទេសជាតិ និងបម្រើប្រជាពល រដ្ឋយើងឲ្យកាន់តែរីក ចម្រើនទៅមុខ»។ ជាមួយគ្នានេះ នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនសូមជូនពរ ជនរួមជាតិ និងកូនក្មួយ ទូទាំងប្រទេសជួប តែសេចក្តីសុខ ព្រមទាំងពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖  Fresh News