Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសដងទន្លេមេគង្គ នឹងអញ្ជើញចូលរួមពិសារភោជនាហារនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គនៅសៀមរាបអង្គរ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ លោក ង្វៀន សួនហ៊្វុក ដែលជាមេដឹកនាំ ប្រទេសមេគង្គក្រោម រួមនិងមេដឹកនាំ តំណាងជាន់ខ្ពស់ នៃប្រទេសមេគង្គលើ និងជាដៃគូសន្ទនា គណៈកម្មការ ទន្លេមេគង្គ ចិន និងមីយ៉ាន់ម៉ា និងដៃគូអភិវឌ្ឍន៍ របស់គណៈកម្មការ ទន្លេមេគង្គផងនោះ នៅល្ងាចថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ នឹងអញ្ជើញ ពិសាភោជនាហារ គ្នានៅសណ្ឋាគារ អង្គរ ក្នុងទីក្រុងអង្គរ នៃខេត្តសៀមរាប។

ពិធីពិសាភោជនាហារនេះ ត្រូវបានរៀចំឡើង ដោយគណៈកម្មការ ទន្លេមេគង្គនៅមុន ពេលដែលកិច្ចកិច្ ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គលើកទី៣ ចាប់ផ្តើមធ្វើឡើង នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ។

សូមបញ្ជាក់ថា កិច្ចកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គលើកទី៣ ចាប់ផ្តើមធ្វើ ឡើងនៅព្រឹកថ្ងៃស្អែកនេះ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ» ដែលមានសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានកិច្ចប្រជុំ។ យោងតាមក្រសួង ការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះនឹង ពិនិត្យឡើងវិញនូវ វឌ្ឍនភាព និងសមិទ្ធផលដែលគណៈ កម្មការទន្លេមេគង្គ សម្រេចបាន ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ តំបន់ ពិភាក្សាលើ បញ្ហាប្រឈមក្នុង អាងទន្លេមេគង្គ និងដាក់ចេញ ទិសដៅជាយុទ្ធ សាស្រ្តដើម្បីជំរុញ និងលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែង រួមគ្នានូវកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេច បានគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាពក្នុង អាងទន្លេមេគង្គ។

បើតាមក្រសួង ការបរទេសកម្ពុជា កិច្ចប្រជុំកំពូលនេះ ត្រូវបានរំពឹងទុកថា នឹងអនុម័តសេច ក្ដីថ្លែងការណ៍ក្រុង សៀមរាប ដែលឆ្លុះបញ្ចាំង នូវការប្តេជ្ញាចិត្តផ្នែក នយោបាយកម្រិត ខ្ពស់របស់ប្រទេស ជាសមាជិកគណៈ កម្មការទន្លេមេគង្គ ក្នុងការបន្តធ្វើ ឲ្យប្រសើរនូវកិច្ ចសហប្រតិបត្តិការតំបន់ ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។

នៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទ សារព័ត៌មានអំពីលទ្ធផល នៃកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គ លើកទី៣ផងដែរ។

លោក តែ ណាវុធ អគ្គលេខាធិការគណៈ កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកគណៈ កម្មការអន្តរក្រសួងរៀប ចំកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គលើកទី៣ បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គ គឺជាព្រឹត្តិការណ៍ នយោបាយ កម្រិតខ្ពស់បំផុត ដ៏មានសារៈសំខាន់ ដែលបានផ្ដួចផ្តើម ឡើងដោយប្រទេស ជាសមាជិកទាំងបួន។

កិច្ចប្រជុំកំពូលរៀប ចំធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង ដែលជាវេទិកា កម្រិតតំបន់សម្រាប់ ប្រមុខរដ្ឋាភិបាលនៃ ប្រទេសទាំងបួនធ្វើ ការផ្លាស់ប្ដូរទស្សនៈ ពិភាក្សាលើដំណោះ ស្រាយចំពោះបញ្ហា ប្រឈមសំខាន់ៗ ដែលជួបប្រទះក្នុងតំបន់ និងពិនិត្យឡើង វិញលើវឌ្ឍនភាព និងសមិទ្ធផលដែល គណៈកម្មការទន្លេ មេគង្គសម្រេចបាន ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគី ដើម្បីការគ្រប់ គ្រងប្រកបដោយ ចីរភាពក្នុងអាងទន្លេមេគង្គ ដូចមានចែងក្នុង កិច្ចព្រមព្រៀងមេគង្គ ដែលត្រូវបានចុះ ហត្ថលេខាដោយ ប្រទេសទាំងបួនកាល ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥។

លោក ណាវុធ បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ច ប្រជុំកំពូលចំនួន ពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំ ពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១០ ដែលមាន ប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤ ធ្វើជាម្ចាស់ផ្ទះ ដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។

លោក តែ ណាវុធ បានឲ្យដឹងទៀតថា កិច្ចប្រជុំកំពូល គណៈកម្មការទន្លេ មេគង្គលើកទី៣នេះ នឹងផ្តោតលើគោល បំណងបីសំខាន់ៗ ចំនួន៣រួមមាន៖ ទី១៖ ដើម្បីគូសបញ្ជាក់ សារជាថ្មីអំពីតួនាទី ភារកិច្ច និងបេសកកម្ មរបស់គណៈកម្មការ ទន្លេមេគង្គ និងដើម្បីលើក កម្ពស់ជាបន្ថែមទៀត នូវការពិគ្រោះ យោបល់ជាចំហ និងកិច្ចសហប្រតិបត្តិការ ក្នុងអាងទន្លេមេគង្គ។

ទី២៖ ដើម្បីទទួល ស្គាល់នូវវឌ្ឍនភាព ការរួមចំណែក និងសមិទ្ធិផល ដែលគណៈកម្មការ ទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការថែរក្សាសន្ដិភាព បើទោះបីជា ប្រទេសជាសមាជិកមាន ផលប្រយោជន៍ គោលជំហរ និងការអភិវឌ្ឍ ខុសៗគ្នាយ៉ាងណាក៏ដោយ។

ទី៣៖ ដើម្បីជំរុញលើក កម្ពស់ជាបន្តនូវ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវ បញ្ហាប្រឈមនានា ដែលកំពុងបន្ដកើតមាន និងច្បាមយកកា លានុវត្ថភាព ដើម្បីអាងទន្លេ មេគង្គមួយមានភាព ចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្ដិធម៌សង្គម និងបរិស្ថានល្អ ដែលរួមចំណែក សម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់ សហប្រជាជាតិ លើផ្នែកការកាត់ បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច សន្ដិសុខស្បៀង ការផលិតថាម ពលក្នុងតម្លៃសម ស្របនិងអាចជឿ ទុកចិត្តបាន និងបម្រែប ម្រួលអាកាសធាតុ៕

ដកស្រង់ពី៖  Fresh News