បណ្តាញសង្គម

ស្នងការ​ខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងនគរបាលទាំងអស់​ត្រូវពង្រឹង និងយកចិត្តទុកដាក់​រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(កំពង់ចាម)៖ ស្របពេលពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតចូល ជិតមកដល់នៅ ពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ស្នងការនគរ បាលខេត្តកំពង់ចាម លោក  ឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាឲ្យថ្នាក់ ដឹកនាំនគរបាលខេត្ត និងកម្លាំង នគរបាលទាំងអស់ ត្រូវពង្រឹង និងយកចិត្តទុក ដាក់រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈជូន ប្រជាពលរដ្ឋក្នុងឱកាស បុណ្យចូលឆ្នាំថ្មី។

ការដាក់បទ បញ្ជាជាថ្មីនេះ ត្រូវបានធ្វើឡើង ក្នុងឱកាស លោកឧត្តម សេនីយ៍ស្នងការ ដឹកនាំប្រជុំផ្សព្វផ្សាយ ផែនការការងារ ចាំបាច់ នៅព្រឹកថ្ងៃនេះ ដោយមានការ អញ្ជើញចូល រួមពីលោក អនុប្រធានផែន ជំនាញគ្រប់រូប លោក លោកស្រីនាយ នាយរងការិយាល័យ ចំណុះផែនជំនាញទាំងអស់ សរុបចំនួន១០២នាក់ ស្រី០៥នាក់។

បន្ថែមពីនេះ លោកឧត្តម សេនីយ៍ស្នងការ ក៏បានណែនាំដល់ កម្លាំងនគរបាលទាំងអស់ដែរ ពីការបង្កើន និងយកចិត្តទុកដាក់បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងយកចិត្តទុកដាក់ ពីការធ្វើរដ្ឋបាល ចំហរត្រួតពិនិត្យ អាវុធជាតិផ្ទះ នៅតាមគោលដៅ សំខាន់ៗមួយចំនួន ដែលថ្នាក់ដឹកបាន ដាក់ជូនជាបន្ដបន្ទាប់។

យ៉ាងណាមិញ សម្រាប់ផែនការ នៅចំពោះមុខនេះហើយ លោកឧត្តមសេនីយ៍ ឯម កុសល ក៏មិនភ្លេចជំរុញ កម្លាំងជំនាញ របស់លោក ត្រូវអនុវត្តការងារ ឲ្យបានល្អប្រសើរ ស្របតាមគោលន យោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាល និងត្រូវត្រៀម កម្លាំងអន្ដរាគមន៍ គ្រប់ក្នុងករណីមាន បញ្ហាអ្វីកើតឡើយ ជាយថាហេតុ ព្រមទាំងផែន ការសំខាន់ៗជា ច្រើនទៀត៕

ដកស្រង់ពី៖   Fresh News