Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំណុំរឿងកាត់ដី៤ខេត្តឲ្យវៀតណាម៖ ប្រជាពលរដ្ឋមួយក្រុមរស់នៅខេត្តមណ្ឌលគិរី ចេញមុខប្រឆាំងជាមួយទណ្ឌិត សម រង្ស៊ី

  • បោះពុម្ព

(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋមួយក្រុម រស់នៅខេត្តមណ្ឌលគិរី ដែលជាខេត្តមួយទៀត ក្នុងចំណោម ខេត្តទាំង៤ ដែលរងគ្រោះ បានសម្តែង  ការខឹងសម្បារ និងចេញមុខ ប្រឆាំងចំពោះ ទណ្ឌិត សម រង្ស៊ី ប្រធានចលនា សង្រ្គោះជាតិ ចំពោះការលួច ចុះកិច្ចព្រមព្រៀង កាត់ទឹកដីដែល ពួកគាត់រស់នៅ ទៅឱ្យជនជាតិ ភាគតិចវៀតណាម ម៉ុងតាញ៉ា។

ប្រតិកម្មនេះ បានធ្វើឡើងក្រោយ រឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគ តិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះឡើងបន្ទាប់ ពីសកម្មជន ប្រឆាំង បានទម្លាយ វីដេអូនៃចុះកិច្ចព្រម ព្រៀងកាត់ទឹកដី កាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជន ជាតិភាគតិចវៀត ណាមម៉ុងតាញ៉ា តាមបណ្តាញ ទំនាក់ទំនង Facebook កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋរស់ នៅខេត្តមណ្ឌលគិរី បានលើកឡើងថា ពួកគេមិន សប្បាយចិត្តទេ នៅពេលដែល អ្នកនយោបាយ សម រង្ស៊ី លួចចុះកិច្ច ព្រមព្រៀង កាត់ទឹកដីឱ្យ ទៅជនជាតិភាគ តិចវៀតណាម។

ពួកគាត់បាន លើកឡើងថា ពួកគាត់ប្រឆាំងដាច់ ខាតចំពោះការចុះ កិច្ចព្រមព្រៀង កាត់ទឹកដីបែបនេះ។ ប្រជាពលរដ្ឋបានបន្តថា ជនជាតិម៉ុងតាញ៉ា មិនមែនជាជនជាតិភាគតិចរបស់កម្ពុជា ដែលយើងត្រូវ យកចិត្តទុក ដាក់ទេ ជនជាតិម៉ុង តាញ៉ា គឺជាជនជាតិភាគតិច ដែលរស់នៅ ក្នុងប្រទេសវៀតណាម។

ពលរដ្ឋទាំងនោះ បានស្នើឱ្យ តុលាការកាត់ទោស លោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។

សូមជំរាបថា នៅក្នុងវីដេអូ លួចចុះកិច្ចសន្យានោះ លោក សម រង្ស៊ី បានបញ្ជាក់ យ៉ាងច្បាស់ថា នៅពេល បក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិ បាលកម្ពុជា លោកនឹងកាត់ ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។

ជាមួយគ្នានេះតាមរយៈ កិច្ចសម្ភាសន៍ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី, លោកពិតជាបានចុះ ហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។ ]

ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកា កោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពី សំណាញ់ច្បាប់នៅ ក្រៅប្រទេសនៅឡើយ។

លោក គឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ ទឹកដីឲ្យបរទេស គឺជាបទឧក្រិដ្ឋ ដែលកំណត់ទោស ធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។

លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅក្នុងជំពូកទី២ អំពីការប៉ះពាល់ ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យរូប នេះបានបន្តថា បើសិនជាតុលាការ បានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្ត ទង្វើរក្បត់ជាតិ ក្នុងសំណុំរឿង ថ្មីនេះពិតប្រាកដ មែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់ពន្ធនា គារមួយជីវិតផងដែរ។

បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពី អំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាងដូច្នេះថា «អំពើប្រគល់ ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិ ទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារមួយជីវិត»៕

ដកស្រង់ពី៖  Fresh News