បណ្តាញសង្គម

មេដឹកនាំប្រទេសទន្លេមេគង្គ ដាក់ចេញផែនការស្នូលចំនួន៧ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងអាងទន្លេមេគង្គ

(សៀមរាប)៖ កិច្ចប្រជុំកំពូល គណៈកម្មការទន្លេ មេគង្គលើកទី៣ ដែលធ្វើឡើង នៅលើទឹកដី សៀមរាបអង្គរ ដ៏ល្បាញល្បី របស់កម្ពុជា ត្រូវបានបិទ បញ្ចប់ប្រកបដោយ ភាពជោគជ័យ និងទទួលបានផ្លែផ្កាខ្ពស់ ដោយមេដឹកនាំ នៃប្រទេសជាសមាជិក នៃគណៈកម្មការ ទន្លេមេគង្គទាំង៤ ដាក់ចេញផែន ការស្នូលចំនួន៧ ដើម្បីសម្រេច គោលដៅរួម របស់ខ្លួន គឺការអភិវឌ្ឍ ដោយចីរភាពក្នុង អាងទន្លេមេគង្គ។

កិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គ លើកទី៣ដែលក ម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានបើក ធ្វើឡើងនៅវេលា ម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ។

ការចាប់ផ្តើមកិច្ច ប្រជុំធ្វើឡើងដោយ មេដឹកនាំនៃប្រទេស សមាជិកគណៈ កម្មការទន្លេមេគង្គ រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត និងនាយករដ្ឋ មន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានបើកកិច្ច ប្រជុំចង្អៀតមួយ មុនឈានទៅដល់ ការបើកកិច្ចប្រជុំទូលាយ។

កិច្ចប្រជុំកំពូល គណៈកម្មការទន្លេ មេគង្គលើកទី៣ ក៏មិនខុសពីកិច្ ចប្រជុំលើកទី១ នៅប្រទេសថៃ និងលើកទី២ នៅវៀតណាម នោះដែរ គឺមេដឹកនាំនៃ ប្រទេសសមាជិក ទាំង៤ ត្រូវបានឡើង ថ្លែងសុន្ទរកថាគន្លឹះ និងបង្ហាញនូវ ជំហររបស់ខ្លួនពាក់ ព័ន្ធលើការអភិវឌ្ឍ តាមដងទន្លេមេគង្គ។

ដៃគូសន្ទនា តំណាងប្រទេសចិន និងមីយ៉ាន់ម៉ា និងឯកអគ្គរដ្ឋទូត បារាំងប្រចាំ នៅកម្ពុជា ដែលជាអ្នក តំណាងឲ្យដៃគូ អភិវឌ្ឍន៍ប្រទេស តាមដងទន្លេមេគង្ គត្រូវបានអនុញ្ញាត ឲ្យថ្លែងសុន្ទរថា គន្លឹះផងដែរ។

ក្នុងសុន្ទរកថាគន្លឹះ របស់មេដឹកនាំ ប្រទេសជាសមាជិក ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ សុទ្ធតែមើលឃើញថា ដងទន្លេមេគង្គជា ប្រភពធនធាន ចម្រុះដ៏ច្រើនសម្បូរ បែបបានរួមចំណែក យ៉ាងសំខាន់សម្រាប់ ទ្រទ្រង់ជីវភាព របស់ប្រជាពលរដ្ឋ ហើយក៏ជា ប្រភពទាក់ទាញ ទេសចរណ៍ផងដែរ។

ក្នុងទស្សនៈរបស់ មេដឹកនាំនៃប្រទេស ជាសមាជិកគណៈ កម្មការទន្លេមេគង្គលោក ង្វៀន ស៊ុនហ៊្វុក នាយករដ្ឋ មន្ត្រីវៀតណាម បានលើកបង្ហាញ បញ្ហាដែលប្រទេស ខ្លួនកំពុងប្រឈម ច្រើនជាងគេ ក្នុងនោះមានការ កាន់តែគោករាក់ នៃទឹកទន្លេមេគង្គ និងការកើនឡើង នូវចំនួនទឹកប្រៃ គ្រោះរាំងស្ងួត ដែលជាការ គំរាមកំហែង ខ្លាំងដល់ការរស់នៅ និងការប្រកបរបប ចិញ្ចឹមជីវិត របស់ពលរដ្ឋខ្លួន។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ដែលជាប្រធាន នៃកិច្ចប្រជុំនេះ បានថ្លែងថា កិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌគណៈ កម្មការទន្លេមេគង្គ មានការវិវឌ្ឍ រីកចម្រើនក្នុង សន្ទុះមួយប្រកប ដោយថាមពល ក្នុងការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឲ្យប្រសើរ ឡើងនូវការគ្រប់គ្រង ធនធានទឹកប្រកប ដោយចីរភាព ពិសេសដោយ រក្សាបាននូវតុល្ យភាពអេកូឡូ ស៊ីនៃអាងទន្លេមេគង្គ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្លេមេគង្គ គឺជាប្រភព នៃជីវិតជានិរន្តន៍ និងភាពចម្រុង ចម្រើននៃប្រទេស តាមដងទន្លេមេគង្គ។ 

តែទោះជាយ៉ាងណា អាងទន្លេដ៏ មានសារៈសំខាន់  មួយនេះ នឹងបន្តជួបប្រទះ នូវបញ្ហាប្រឈម នានាដូចជា កំណើនប្រជាជន ការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងកំណើននៃ តម្រូវការផ្នែក សន្តិសុខទឹក ស្បៀង និងថាមពល នៅក្នុងបណ្តា ប្រទេសតាមដងទន្លេ ។

សម្តេចបានបញ្ជាក់ថា «ផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ ក៏មានលក្ខណៈ កាន់តែជាក់ច្បាស់ពី មួយឆ្នាំទៅមួយឆ្នាំ។

និន្នាការនេះ នឹងចោទជាការ គំរាមកំហែង បន្ថែមទៀតមក លើប្រព័ន្ធទន្លេមេគង្គ ពិសេសលើធនធាន និងនិរន្តរភាពនៃទន្លេ ខណៈដែលកិច្ចការ និងគោលដៅរួម ត្រូវធានានូវ ចីរភាពនៃផល ប្រយោជន៍ ដែលទន្លេមេគង្ គបានផ្តល់ជូន សម្រាប់ប្រជាជន នៃបណ្តាប្រទេស តាមដងទន្លេក្នុង រយៈពេលវែងត ទៅមុខរាប់ច្រើន ជំនាន់មនុស្ សក្រោយៗទៀត»។

ដើម្បីដោះស្រាយ នូវបញ្ហាប្រឈម និងហានិភ័យពាក់ ព័ន្ធផ្សេងទៀត ឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើបណ្តា ប្រទេសជាសមាជិក នៃគណៈកម្ម ទន្លេមេគង្គ គប្បីត្រូវផ្តោតការ យកចិត្តទុកដាក់ លើកិច្ចការមួយ ចំនួនរួមមាន៖ ១. បន្តជំរុញ និងពង្រឹងយន្ត ការសម្របសម្រួល និងអភិវឌ្ឍន៍ទឹក និងធនធានពាក់ ព័ន្ធប្រកបដោយ និរន្តរភាព ដើម្បីជាប្រយោជន៍ ដល់ប្រទេសជាសមាជិក និងសុខមាល ភាពរបស់ប្រជាជន។

២. បន្តផ្តល់អាទិភាព ដោះស្រាយបញ្ហា ប្រឈមចម្បងៗ ដែលពាក់ព័ន្ធនឹង និរន្តរភាពនៃអាង ទន្លេមេគង្គ រួមមានដូចជា ការគ្រប់បរិស្ថាន និងកាកសំណល់, ការដោះស្រាយ ផលប៉ះពាល់ដល់ បរិស្ថានដែលកើត ចេញពីការប្រែប្រួល អាកាសធាតុ, ការប្រើប្រាស់ និងការបំពុលទឹកទន្លេ និងការគ្រប់គ្រង គម្រោងនានា ដែលពាក់ព័ន្ធដល់ ចីរភាពអាងទន្លេមេគង្គ និងជីវចម្រុះ។

៣. បន្តរៀបចំវិធានការ និងសកម្មភាព ជាក់លាក់ សម្រាប់ឆ្លើយ តបទៅនឹងគ្រោះ ទឹកជំនន់ និងគ្រោះរាំងស្ងួត និងជំរុញសុខដុម នីយកម្មនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ ធក្នុងតំបន់។

៤. បន្តពង្រឹងសមត្ថ ភាពមនុស្ស និងសមត្ថ ភាពស្ថាប័ន សម្រាប់កិច្ច សហប្រតិបត្តិការ ឆ្លងដែនរវាងប្រទេស ជាសមាជិកក្នុងតំបន់ ជាពិសេសស ម្រាប់ការ អនុវត្តនុវផែនការ និងយុទ្ធសាស្រ្ ដែលបានដាក់ចេញ កន្លងមកឲ្យបាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធ។

៥. បន្តលើកកម្ពស់ ស្មារតីសហប្រតិបត្តិការ មេគង្គក្នុងភាព ជាដៃគូឲ្យកាន់ តែខ្លាំងក្លាថែមទៀត ក៏ដូចជាបន្ត ជំរុញបង្កើនកិច្ច សហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធ បន្ថែមទៀត ជាមួយយន្តការ ក្នុងតំបន់ និងអន្តរជាតិនានា ក្នុងគោលដៅ ឈានឆ្ពោះទៅ សម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។

បើទោះបីជាយ៉ាង ណាមេដឹកនាំនៃ ប្រទេសទន្លេមេគង្គ បានវាយតម្លៃខ្ពស់ និងចាត់ទុកកិច្ច ប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គ លើកទី៣ បានបញ្ចប់ទៅ ប្រកបដោយជោគជ័យ និងជាទីមោទនៈ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្ គលើកទី៣នៅលើ ទឹកដីសៀមរាប អង្គរនេះ ប្រមុខរដ្ឋា ភិបាលនៃប្រទេស សមាជិកគណៈកម្មការ អន្លេមេគង្គ បានពិភាក្សាគ្នា អំពីកាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងអាងទន្លេមេគង្គ ដែលក្នុងនោះរួមមាន កំណើនសេដ្ឋកិច្ច យ៉ាងរហ័ស កំណើនប្រជាជន កំណើន តម្រូវការទឹក ស្បៀង និងថាមពល នគររូបនីយកម្ម ឧស្សាហូបនីយកម្ម ការបាត់បង់ ទ្រព្យសម្បត្តិជាអាទិ៍ បរិស្ថានដីសើម ធនធានជលផល ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងហានិភ័យ ដល់ជីវចម្រុះ និងដល់ជីវភាពរស់នៅ និងទ្រព្យសម្បត្តិ របស់ប្រជាជន ដោយសារផល ប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ ការអភិវឌ្ឍលើ វិស័យទឹក និងក្នុងគ្របវិស័យ ពាក់ព័ន្ធផ្សេងទៀត នាពេលកន្លងមក។

ទាំងអស់នេះ បង្ហាញពីភាពចាំបាច់ ដែលត្រូវរួមគ្នា គិតគូរដោះស្រាយ ដោយឈរលើ ស្មារតីមេគង្គ និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរក្នុង ចំណោមគ្រប់ ភាគីពាក់ព័ន្ធ។

ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិក គណៈកម្មការទន្លេមេគង្គ បានកំណត់នូវ សកម្មភាពជាអាទិភាព ដោយផ្តោត ជាសំខាន់លើ ការពង្រឹង និងលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែង រួមគ្នា កិច្ចសហប្រតិបត្តិ ការតំបន់ និងភាពជាដៃគូ ដើម្បីសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ដោយក្នុងនោះ មានការងារស្នូល ចំពោះមុខដែល ត្រូវយកចិត្តទុកដាក់ និងអនុវត្ត ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ចំនួន៧រួមមាន៖ ១. ការលើកកម្ពស់ ប្រសិទ្ធភាពនៃការ អនុវត្តផែនការ យុទ្ធសាស្រ្តរបស់ គណៈកម្មការទន្លេមេគង្គ ឆ្នាំ២០១៦-២០២០ ២. ការបន្តពង្រឹងការអនុវត្តរាល់នីតិវិធីរបស់គណៈកម្មការទន្លេមេគង្គលើការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកនៃអាងទន្លេមេគង្គឲ្យកាន់តែមានប្រសិទ្ធភាព ៣. ការបន្តពង្រឹង ការធ្វើវិមជ្ឈការ សម្រាប់សកម្មភាព ត្រួតពិនិត្យតាមដាន ធនធានទន្លេមេគង្គ ដែលត្រូវអនុវត្ត នៅថ្នាក់ជាតិ ៤. ការពង្រឹងការងារ មជ្ឈការសម្រាប់ បណ្តាញត្រួត ពិនិត្យតាមដាន អាងទន្លេមេគង្គ ដែលត្រូវអនុ វត្តនៅថ្នាក់តំបន់ ៥. ការបង្កើនការយល់ដឹង និងការប្រើប្រាស់ ផលិតផលរបស់ គណៈកម្មការទន្លេមេគង្គ ដោយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ធផ្សេងទៀត ៦. ការបង្កើន និងពង្រឹងកិច្ច សហប្រតិបត្តិការ ជាមួយយន្តការពាក់ ព័ន្ធក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ៧. ការពិនិត្យពិចា រណាលើលទ្ធផល នៃការសិក្សាស្តី ពីការគ្រប់គ្រង និងការអភិវឌ្ឍ ទន្លេមេគង្គសម្រាប់ ប្រើប្រាស់ជាប្រយោជន៍ ក្នុងការរៀបចំផែនការ ការគ្រប់គ្រង ការអភិវឌ្ឍអាង ទន្លេមេគង្គឲ្យបានល្អប្រសើរ និងប្រកបដោយចរីភាព បើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិក នៃគណៈកម្មការទន្លេមេគង្គ បានដាក់ចេញទិស ដៅមួយចំនួនផងដែរ ដើម្បីជំរុញការ អភិវឌ្ឍនៅអាង ទន្លេមេគង្គនេះ។

ទិសដៅដែល បានដាក់ចេញនោះ រួមមាន៖ ១. អះអាងសារ ជាថ្មីនូវការប្តេជ្ញា ចិត្តផ្នែកនយោបាយ ខ្ពស់បំផុត ចំពោះការអនុវត្ត កិច្ចព្រមព្រៀង មេគង្គឆ្នាំ១៩៩៥ ឲ្យមានប្រសិទ្ធភាព និងលើកទឹកចិត្ត ដល់គណៈកម្មការ ទន្លេមេគង្គឲ្យប្រែក្លាយ ជាស្ថាប័នមានភាពម្ចាស់ ការផ្នែកហិរញ្ញវត្ថុ ដោយខ្លួនឯងនៅឆ្នាំ២០៣០ និងបន្តពង្រឹង តួនាទីរបស់ក្រុម ប្រឹក្សាគណៈ កម្មាធិការរួម លេខាធិការដ្ឋាន គណៈកម្មការ ទន្លេមេគង្គ បណ្តាគណៈ កម្មាធិការជាតិ ទន្លេមេគង្គ និងក្រសួងស្ថាប័ន ពាក់ព័ន្ធនៅថ្នាក់ ជាតិនៅក្នុងដំណើរ ការការងាររបស់គណៈ កម្មការទន្លេមេគង្គ ២. លើកទឹកចិត្តដល់ គណៈកម្មការ ទន្លេមេគង្គ ឲ្យបន្តខិតខំកៀ រគរមូលនិធិពី ប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការ អនុវត្តការងាររបស់ខ្លួន ៣. ប្រគល់ភារកិច្ចដល់ ក្រុមប្រឹក្សាគណៈ កម្មការទន្លេមេគង្គ ដើម្បីត្រួតពិនិត្យ តាមដាន និងធានាលើ ការអនុវត្តសេចក្តី ថ្លែងការក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក គណៈកម្មការ ទន្លេមេគង្គ បានឯកភាពថា កិច្ចប្រជុំកំពូល គណៈកម្មការ ទន្លេមេគង្គលើកទី៤ នឹងរៀបចំធ្វើ ក្នុងខែមេសា ឆ្នាំ២០២២ នៅសាធារដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

ដកស្រង់ពី៖  Fresh News