បណ្តាញសង្គម

ប្រមុខការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ អំពាវនាវកុំឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជឿការញុះញង់ពីក្រុមក្បត់ជាតិ ដែលតុលារបានរំលាយចោលទៅហើយនោះ

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ ចេញពីខេត្តកោះកុង ជាទឹកដីកំណើត របស់ខ្លួន បានប្រកាស អំពាវនាវ សូមឲ្យកង កម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស និងប្រជាពល រដ្ឋកុំជឿលើការ ញុះញង់លើ ពួកក្បត់ជាតិ នៃអតីតគណបក្ស ង្រ្គោះជាតិ ដែលត្រូវបាន ស្ថាប័នតុលារកំពូល រំលាយចោលបាត់ ទៅហើយនោះ។

អ្វីដែលសំខាន់ បងប្អូនត្រូវជឿ ជាក់លើសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសមានសន្តិ ភាពរាល់ថ្ងៃនេះ ហើយបងប្អូន មានសេរីភាពរាល់ថ្ងៃ ក្នុងការធ្វើ ដំណើរទៅណា មកណា ដោយស្រេចតែចិត្ត។

ការថ្លែងអំពាវនាវ ពីប្រមុខការពារ ជាតិកម្ពុជាខាងលើនេះ បានធ្វើឡើងក្នុង ពិធីសម្ភោធវិថី តាឆែម-យាយយឹប ដាក់ឲ្យប្រើបាស់ ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ។

នៅកម្មវិធីនេះ សម្តេចពិជ័យសេនា បានលើកបន្ថែមទៀតថា កម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ ភាពរីកចម្រើន ដល់ថ្ងៃនេះ ដោយសារគុណ បំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត ស្របច្បាប់ កើតចេញពី សម្លេងប្រជាជន កម្ពុជាពិតប្រាកដ ជាពិសេស ភាពឆ្លាតវៃក្នុង ការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលះបង់ ទាំងកម្លាំងកាយចិត្ត្ត ទាំងពេលវេលា។

សម្តេច ទៀ បាញ់ បានបញ្ជាក់ថា «សម្តេចមានការ ឈឺចាប់យ៉ាងខ្លាំង ពេលរម្លឹកពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របស់ប៉ុលពត ដែលធ្វើឲ្យសម្តេច ចងចាំមិនភ្លេច រហូតដល់សព្វថ្ងៃ ហើយមិនមែន មានតែសម្តេចទេ ដែលឈឺចាប់ មានថ្នាក់ដឹកនាំ មួយចំនួនទៀត ដែលរងការឈឺ ចាប់ក្នុងរបបដ៏ព្រៃផ្សៃនោះ ជាពិសេសអ្នក ធ្លាប់ឆ្លងកាត់ ក្នុងដែនដី ខេត្តកោះកុងនេះ»។

សម្តេចពិជ័យសេនា បានសូមឲ្យ ប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ បានបន្តជា នាយករដ្ឋមន្ត្រី កាន់អំណាចនៅ អណត្តិទី៦បន្តទៀត ដើម្បីប្រទេសជាតិ និងប្រជាពល រដ្ឋយើងទាំងអស់គ្នា ។ សម្តេច ទៀ បាញ់ បានលើកឡើងទៀតថា ថ្ងៃនេះវិសេសវិ សាលណាស់ ដោយសម្តេច បានចុះសួរសុខទុក្ខ និងផ្តល់នូវសំភារៈ ព្រមទាំងថវិកា មួយចំនួន ដល់កងកម្លាំង ប្រដាប់វុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស លោកយាយ-លោកតា និងប្រជាពលរដ្ឋ ជាពិសេសបាន បើកសម្ភោភដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង១ខ្សែ ប្រវែង៤៣០០ម៉ែត្រ នៅមុនបុណ្យ ចូលឆ្នាំប្រពៃណី ខ្មែរទៀតផង៕

ដកស្រង់ពី៖  Fresh News