បណ្តាញសង្គម

រដ្ឋមន្ត្រី វង សូត៖ អតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងក្រុមប្រឹក្សាឃុំ ទទួលបានការលើកកម្ពស់ និងយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា

(ព្រៃវែង)៖ ថ្លែងចេញពីខេត្តព្រៃវែង នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូន អតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងក្រុមប្រឹក្សាឃុំ មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ស្រុកពញាក្រែក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ និងស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន ៣០០០នាក់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការរៀបចំពិធី ជួបសំណេះសំណាល ជាមួយបងប្អូន អតីតយុទ្ធជន និងនិវត្តជន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ នាពេលនេះ គឺដើម្បីរំលឹកដល់ វីរៈភាពតស៊ូរបស់ ថ្នាក់នាំគណបក្ស ប្រជាជនកម្ពុជា ជាពិសេសសម្តេច អគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ដែលបានយកទីកន្លែងនេះ ជាមូលដ្ឋាន តស៊ូរំដោះជាតិមាតុ ភូមិពីរបបប្រល័យ ពូជសាសន៍ ក្នុងនោះក៏មាន ការចូលរួមពីបងប្អូន ប្រជាពលរដ្ឋ មួយចំនួន ក្នុងចលនាតស៊ូ ដែលមានវត្ត មាននៅទីនេះ។

ពិធីសំណេះសំណាលនេះ ក៏ជាសក្ខីភាព ក្នុងការឆ្លុះបញ្ចាំងពី ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិ ស័យសុខុមាលភាព អតីតរាជការស៊ីវិល និងអតីតយុទ្ធជន។

នៅក្នុងពិធីជួប សំណេះសំណាលនោះ ធ្វើឡើងក្រោមអធិបតី ភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់ ជាន់ថ្នាក់ជាច្រើន ទៀតផងដែរ។

លោក វង សូត បានលើកឡើងថា ក្រសួងសង្គមកិច្ច បាននិងកំពុងតែអនុ វត្តគោលនយោបាយ ស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍន៍ យុទ្ធសាស្រ្តជាតិ យ៉ាងមុតមាំ ក្នុងការជួយដល់ ជនរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទ ជាពិសេស កុមារកំព្រា និងស្រ្តីងាយរងគ្រោះ ជនចាស់ជរា ជនពិការ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។

ជាក់ស្តែងថ្មីៗនេះ ក្រសួងសង្គមកិច្ច បាន និងកំពុងតែជំរុ ញការអនុវត្តច្បាប់ ស្តីពីយុត្តិធម៌ អនីតិជន រួមទាំងគោល នយោបាយ ចំពោះជនពិការក្រីក្រ តាមសហគមន៍ ក្នុងនោះ បងប្អូនពិការក្រីក្រចំនួន ៤,៧១២នាក់ បាននិងកំពុងទទួល របបឧបត្ថម្ភពីរដ្ឋ និងការបង្កើត សហគមមនុស្សចាស់ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ឲ្យប្រើប្រាស់នូវ ឯកសារគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០២៣ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

ក្រោពីកិច្ចការសំខាន់ៗ ខាងលើនេះ វិស័យអតីតមន្រ្តី រាជការស៊ីវិល និងអតីតយុទ្ធជន ក៏ត្រូវបានជំរុញ និងលើកកម្ពស់តាមរយៈ គោលនយោបាយ របស់រាជរដ្ឋាភិ បាលរួមមាន សម្បទាដីសង្គមកិច្ច ការផ្តល់ប្រាក់ បេឡាមរណសង្រ្គោះ ការបង្កើតមជ្ឈមណ្ឌល អភិវឌ្ឍយោធិនពិការ ការសាងសង់ ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារអតីត យុទ្ធជនក្រីក្រ ការបង្កើតគណៈ កម្មការអភិវឌ្ឍ សមាគមន៍អតីតយុទ្ធជន តាមមូលដ្ឋាន ការបង្កើតសមា គមមនុស្សចាស់ សម្រាប់ប្រជាជនទូទៅ និងការងារសំខាន់ៗ ជាច្រើនទៀត ដែលបានកំពុងអនុវត្ត។

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ក្រសួងសង្គមកិច្ច បានរៀបចំប្រព័ន្ធ សន្តិសុខសង្គមជាជំហានៗ ស្របតាមកំណើតសេដ្ឋកិច្ច ដែលមានបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការ ស៊ីវិល និងបេឡាជាតិអតីតយុទ្ធជន បាននិងកំពុងដើរ តួនាទីគ្រប់គ្រងទិន្នន័យ តាមប្រព័ន្ធព័ត៌មានវិទ្យា និងធានាដល់ការ ផ្តល់ប្រាក់របប សន្តិសុខសង្គម ជូនបងប្អូន អតីតមន្រ្តីរាជការ ស៊ីវិល និងអតីតយុទ្ធ ជននៅទូទាំង២៥ រាជធានី ខេត្ត តាមប្រព័ន្ធធនាគារដៃគូ តាមគោលការណ៍ អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។

គិតមកដល់ពេលនេះ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន សរុបចំនួន ១០៨,៨៤០នាក់ និងអ្នកនៅក្នុង បន្ទុកចំនួនប្រមាណ ១៧ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយ ថវិកាប្រមាណ១៦០ លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដោយបើកផ្តល់តាមប្រព័ន្ធ ធនាគារជាដៃគូ ទូទាំង២៥ រាជធានី-ខេត្ត។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ក្នុងនាមក្រសួងសង្គមកិច្ច ក៏ដូចជាអាណាព្យា បាលបច្ចេកទេស បានសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សា ស្វែងរកដំណោះស្រាយ សមស្រប ធ្វើយ៉ាងណា ឲ្យបើកប្រាក់របប សន្តិសុខសង្គម របស់បងប្អូន និវត្តជនស៊ីវិល និងអតីតយុទ្ធជន មានលក្ខណៈ ប្រហាក់ប្រហែលគ្នា និងអាចទទួលយកបាន៕

ដកស្រង់ពី៖  Fresh News