បណ្តាញសង្គម

លោក ប៉ាន សូរស័ក្តិ នាំយកអំណោយជូនប្រជាពលរដ្ឋឃុំបារាយណ៍ ស្រុកព្រៃឈរ អបអរបុណ្យចូលឆ្នាំថ្មី

(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមេសា ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកព្រៃឈរ បាននាំយកអំណោយ ជាថវិកាមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋ មកពីភូមិចំនួន ១៣ (១ភូមិទទួលបាន ២០ម៉ឺនរៀល) នៅក្នុងឃុំបារាណ៍ ស្រុកព្រៃឈរ ដើម្បីរៀបចំ កម្មវិធីកំសាន្ត អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានពាំនាំប្រសាសន៍ ផ្តាំសាកសួរសុខ ទុក្ខពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងបានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើការ ដឹកនាំរបស់រាជរ ដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានលើកយក សមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាល ដូចជាការរក្សា កំណើនសេដ្ឋកិច្ច៧% ក្នុងរយៈពេល ២ទសវត្សរ៍ និងការដាក់ ចេញគោល នយោបាយ និងយុទ្ធសាស្ត្រ ទាក់ទាញវិនិយោគិន ឲ្យចូលមក បណ្តាក់ទុននៅកម្ពុជា ដែលបានសម្រួល ដល់ការធ្វើពិពិ ធកម្មឱកាសការងារ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស។ 

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីកិច្ចប្រឹងប្រែង របស់ក្រសួង ពាណិជ្ជកម្ម ក្នុងការជួយ សម្រួលធុរកិច្ច វិស័យឯកជន ការរៀប ចំលិខិតបទដ្ឋាន គតិយុត្តិ ការលុបបំបាត់ របាំងបច្ចេកទេស ពាណិជ្ជកម្ម ការចរចា ស្វែងរកទីផ្សារ ថ្មីៗបន្ថែម និងការអភិវឌ្ឍ សង្វាក់តម្លៃផលិត ផលអទិភាព តាមរយៈគម្រោង ជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាត តូចជាដើម។

លើសពីនេះលោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ខិតខំយកទុក ចិត្តទុកដាក់ ពង្រឹងសន្តិសុខ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ខាងមុខ និងបានឡើង ចាប់រង្វាន់ អនុស្សាវរីយ៍ ជាសម្ភារៈប្រើប្រាស់ ផ្សេងៗ ដើម្បីប្រគល់ជូន ប្រជាពលរដ្ឋ និងប្រជាការពារ ដែលមានវត្តមាន ចូលរួមកម្មវិធីផងដែរ៕

ដកស្រង់ពី៖   Fresh News