បណ្តាញសង្គម

លោកស្រី ម៉ែន សំអន ដឹកនាំមន្រ្តី ប្រារព្ធពិធី​សូត្រមន្ត​បង្សុកូល ឧទ្ទិសជូនបុព្វការីជន ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី

(ភ្នំពេញ)៖ នៅទីស្តីការក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ លោកស្រីឧបនាយក រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រី រួមជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ នៃក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធី សូត្រមន្តបង្សុកូល និងប្រគេនទេយ្យ ទានដល់ព្រះសង្ឃ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២។

បន្ទាប់ពីធ្វើកិច្ច នមសិកាព្រះ រតនត្រ័យ លោកស្រី ម៉ែន សំអន ព្រមទាំងថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញ វេប្រគេនទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសល បួងសួងដល់ វិញ្ញាណក្ខ័ន្ធបុព្វ ការីជន ដែលបានបាត់បង់ ជីវិតមកទទួលនូវ កុសលផលបុណ្យ និងបានទៅកាន់ ឋានសុគតិភពកុំ បីឃ្លៀងឃ្លៀតឡើយ ព្រមទាំងបួង សួងដល់គុណបុណ្យ ព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី និងវត្ថុសក្តិសិទ្ធ ទាំងឡាយ ប្រទានពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់ទាំង អស់ ទទួលបាននូវ សុខសុភមង្គល សុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីបន្តបំពេញ ភារកិច្ចរបស់ខ្លួន លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យទទួលបានភាព ជោគជ័យថ្មីៗ បន្ថែមទៀត ជូនជាតិ និងប្រជាពល រដ្ឋស្របតាមការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

ដកស្រង់ពី៖  Fresh News