Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ, ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ រហូតសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀប ចំសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០១៧ និងលើកទិស ដៅការងារ សម្រាប់អនុ វត្តឆ្នាំ២០១៨ ក្រោមវត្ត មានលោក ឆេង សារឿន រដ្ឋលេខាធិការ តំណាង លោកស្រី ម៉ែន សំអន។

លោក ឆេង សារឿន បញ្ជាក់ថា ក្រសួងបាន រួមចំណែក ក្នុងការ អនុវត្ត យុទ្ធសាស្ត្រ និងគោល នយោបាយជាតិ ជាច្រើនសំដៅពង្រឹង អភិបាលកិច្ច និងរួមចំណែក ប្រយុទ្ធប្រឆាំងអំពើ ពុករលួយ រហូតសម្រេច បានលទ្ធផល គួរឲ្យកត់ សំគាល់ក្នុង ការងារជាច្រើន ដូចជា ការងារ ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា ការងារ ផ្សព្វផ្សាយច្បាប់ និងការទទួល ពាក្យច្បាប់។

លោករដ្ឋ លេខាធិការ បន្តថា តាមរយៈ លទ្ធផល អធិការកិច្ច និងការអង្កេត និងដោះស្រាយ បណ្តឹង នានាក្រសួង បានរួមចំណែក យ៉ាងសំខាន់ ក្នុងការ ជម្រុញ តម្លាភាព និងគណនេយ្យ ភាពជួយ កាត់បន្ថយ ការរំលោភអំណាច និងអំពើ ពុករលួយដែលជា ការងារស្នូល ដ៏សំខាន់ នៃអភិបាលកិច្ចល្អ ក្នុងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជ រដ្ឋាភិបាល។

លោក ឆេង សារឿន បានលើក ឡើងទៀតថា «វឌ្ឍនភាព នៃការងារគ្រប់ ផ្នែករបស់ក្រសួង ពិតជាបាន រួមចំណែក ដ៏សំខាន់ក្នុងជោគជ័យ របស់រាជរដ្ឋាភិ បាលក្រោមការ ដឹកនាំប្រកប ដោយបញ្ញាញាណ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចដឹកនាំ និងគ្រប់គ្រង រាល់កិច្ចការ សម្របសម្រួល ធ្វើទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ច គ្រប់វិស័យនៅ ក្នុងព្រះរាជាណា ចក្រកម្ពុជា សំដៅប្រឆាំង អំពើពុករលួយ ការរំលោភ ដោយអំណាច និងបាតុ ភាពអស កម្មនានា បង្កើនប្រសិទ្ធ ភាពក្នុងការ បំពេញតួនាទី ភារកិច្ចដើម្បី ឆ្លើយតបបាននូវផ្តល់ សេវាសាធារណៈ ឲ្យកាន់តែមាន គុណភាពនិង ប្រសិទ្ធផលខ្ពស់»។

ជាមួយគ្នានេះ លោក ឆេង សារឿន បានណែនាំដល់ មន្ត្រីរាជការ ក្រសួងទាំងអស់ត្រូវ បានយកចិត្តទុកដាក់ អនុវត្តឲ្យបានល្អ តាមបទបញ្ជា របស់សម្តេច តេជោនាយក រដ្ឋមន្ត្រី គឺ៖ «ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់» ដែលយើងត្រូវចងចាំ កុំភ្លេចឲ្យសោះ៕

ដកស្រង់ពី៖ Fresh News