Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្រ្តី អៀង មូលី ​ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ​គណៈប្រតិភូមូលនិធិសកល ពីទីស្នាក់ការកណ្តាល ទីក្រុងហ្សឺណែវ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹង ជំងឺអេដស៍ និង ជាប្រធានគណៈ កម្មាធិការ សម្របសម្រួលមូល និធិសកលកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ ជាមួយគណៈ ប្រតិភូ មូលនិធិសកល ស្នាក់ការកណ្តាល ទីក្រុងហ្សឺណែវ ដឹកនាំដោយលោក Mark Edington ប្រធានផ្នែក គ្រប់គ្រងគម្រោងជំនួយ នៃមូលនិធិសកល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ។

កិច្ចប្រជុំរួមគ្នានេះ មានគោលបំណង ផ្សព្វផ្សាយដល់ សមាជិកថ្មី នៃគណៈកម្មា ធិការសម្របសម្រួល និងកម្មវិធីជាតិ ឲ្យយល់ដឹង អំពីដំណើការ នៃមូល និធិសកល និងបានផ្លាស់ ប្តូរមតិជាមួយ គណៈប្រតិភូមូល និធិសកល។

គួររំឭកថា ព្រះរាជាណាចក្រកម្ពុជា តំណាងដោយ ក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទទួលគម្រោង ជំនួយមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ សំរាប់រយៈពេលគម្រោង៣ឆ្នាំ ពី២០១៨ ដល់២០២០។ គម្រោងជំនួយ ប្រយុទ្ធនឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់នេះ ត្រូវបានសម្ពោធ ឲ្យដំណើការអនុវត្ត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ ដោយលោក ទេសរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោក Mark Edington ប្រធានផ្នែក គ្រប់គ្រងគម្រោង ជំនួយមូលនិធិសកល ក្រុងហ្សឺណែវ ដែលមានទឹកប្រាក់៥៥ លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចូលរួម ចំណាយប្រមាណជាង ១២លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ សំរាប់គម្រោង ប្រយុទ្ធនឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា បន្ថែមលើគ្រោង ចំណាយថវិកា ប្រមាណ៩៨ លានដុល្លារ ផ្តល់ដោយមូល និធិសកល។

ថវិកាប្រមាណ ៥៥លានដុល្លារ ត្រូវបានបែងចែក សំរាប់ប្រយុទ្ធ នឹងជំងឺអេដស៍ និងជំងឺរបេង ហើយចំណែក ទឹកប្រាក់ប្រមាណ៤៣ លានដុល្លារ ប្រើប្រាស់ សំរាប់កិច្ចការប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ដោយរួមបញ្ចូល គម្រោងចំណាយប្រយុទ្ធ នឹងការស៊ាំថ្នាំព្យា បាលជំងឺគ្រុនចាញ់ នៅមហា អនុតំបន់ទន្លេ មេគង្គផង៕

ដកស្រង់ពី៖  Fresh News