Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ៖ បើបរិភោគទឹក សូមនឹកដល់ប្រភព បើបរិភោគផ្លែឈើ ត្រូវនឹកដល់អ្នកដាំ

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្តាំផ្ញើដល់ មន្ត្រីក្រោមឱវាទ ប្រើសុភវិនិឆ័យ ពោលត្រូវវាយតម្លៃប្រកប ដោយភាពត្រឹមត្រូវ អំពីប្រវត្តិសាស្ត្រ ពិតរបស់កម្ពុជា និងសមិទ្ធផល នានាដែល សម្រេចបាន ក្រោមដំបូលសន្តិភាព និងការដឹកនាំប្រកបដោយ ចក្ខុវិស័យច្បាស់លាស់ របស់សម្ដេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បើយើងបរិភោគទឹក សូមនឹកដល់ប្រភព បើយើងបានបរិភោគផ្លែឈើ ត្រូវនឹកដល់អ្នកដែលដាំ។

ប្រទេសជាតិ យើងបានសន្តិភាព ហើយយើងបានជួបគ្នា សប្បាយរីករាយ មានសុវត្ថិភាព និងការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ន គឺបានមកពីការ លេះបង់នៃ សាច់លោហិត និងបុព្វការីជន ដែលបានពិលី ជិវិតដើម្បីបុព្វ ហេតុជាតិ-មាតុភូមិ និងក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣៩ឆ្នាំ»។

ការថ្លែងបែប នេះរបស់លោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងនៅ ក្នុងពិធីជប់លៀង អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលរៀបចំឡើង នៅក្នុងបរិវេណ ក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ដែលមានការចូល រួមយ៉ាងច្រើនកុះ ករពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានវាយ តម្លៃខ្ពស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលខិតខំយក ចិត្តទុកដាក់ បំពេញការងារ ប្រកបដោយស្មា រតីទទួលខុសត្រូវខ្ពស់ រហូតនាំមកនូវ សមិទ្ធផល និងស្នាដៃធំៗ ជាច្រើនសម្រាប់ ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិ បាលកម្ពុជាទាំងមូល។

លើសពីនេះ លោកក៏បានសំណូមពរ ដល់មន្ត្រី ត្រូវប្រកាន់ខ្ជាប់នូវ វប្បធម៌ការងារ ល្អនេះបន្តទៀត ដើម្បីនាំមកនូវ វឌ្ឍនភាព និងឧត្តម ភាពសម្រាប់ វិស័យពាណិជ្ជក ម្មរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែង យ៉ាងសកម្ម ដើម្បីផ្តល់សេវា សាធារណៈប្រកប ដោយតម្លាភាព ជូនវិស័យឯកជន និងភាគីពាក់ព័ន្ធនានា បានរៀបចំលិខិតបទ ដ្ឋានគតិយុត្តិក្រោម វិស័យពាណិជ្ជកម្ម ដើម្បីឆ្លើយតបជា មួយការវិវឌ្ឍ នៃទីផ្សារថ្មីៗ បានធ្វើការទប់ស្កាត់ សកម្មភាពធុរ កិច្ចខុសច្បាប់ និងការប្រកួត ប្រជែងមិនស្មោះត្រង់ បានបង្កើតស្ថាន បេសកម្មអចិន្ត្រៃយ៍ របស់កម្ពុជា ប្រចាំនៅអង្គការ WTO ព្រមទាំងរៀប ចំដោយជោគជ័យ នូវកិច្ចប្រជុំសំខាន់ៗ ដែលបានលើក ស្ទួយកិត្យានុ ភាពរបស់កម្ពុជា នៅលើឆាក អន្តរជាតិជាដើម៕

ដកស្រង់ពី៖  Fresh News