បណ្តាញសង្គម

ថ្ងៃនេះសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃស្ថានីយ៍ទូរទស្សន៍ជាតិរំដួលស្វាយរៀង, លោក ខៀវ កាញារីទ្ធ ជំរុញឲ្យមន្ត្រីព័ត៌មានត្រូវបង្កើតព័ត៌មាន និងកម្មវិធីល្អៗ សម្រាប់ពលរដ្ឋ និងសង្គមជាតិ

(ស្វាយរៀង)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានជំរុញឲ្យ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីព័ត៌     មានខេត្តស្វាយរៀង ត្រូវខិតខំផលិត បង្កើតព័ត៌មាន និងកម្មវិធីល្អៗ ឲ្យមានលក្ខណៈ  ជាការអប់រំបង្កើន ចំណេះដឹង ដែលផ្ដល់ផល ប្រយោជន៍ សម្រាប់សង្គម។

ការថ្លែងបែបនេះ ខណៈដែលលោករដ្ឋមន្រ្តី បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៃស្ថានីយ៍ទូរទស្សន៍ ជាតិរំដួលស្វាយរៀង ដែលជាអំណោយ របស់វិទ្យុ សម្លេងវៀតណាម (VOV) នៃសាធារណ រដ្ឋសង្គមនិយម វៀតណាម តាមរយៈ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូន ខេត្តស្វាយរៀង។

ពិធីនេះក៏មាន ការចូលពីលោក វ៉ូ ក្វាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋសង្គមនិយម វៀតណាម ប្រចាំនៅកម្ពុជា និងលោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង ព្រមទាំង មន្ត្រីពាក់ព័ន្ ធផងដែរ។

នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានសម្ដែងនូវ ការអរគុណចំពោះបក្ស រដ្ឋ និងប្រជាជន នៃសាធារណ រដ្ឋសង្គមនិយម វៀតណាម ដែលតែងតែ ជួយឧបត្ថម្ភ គាំទ្រលើគ្រប់វិស័យ រួមទាំង វិស័យសោតទស្សន៍ និងព័ត៌មាន ហើយក្រសួងព័ត៌មាន បានផ្ដល់ជូននូវ អំណោយជា សម្ភារបច្ចេកទេស សម្រាប់ដំណើរការ និងបង្កើតទូរទស្សន៍ ជាតិរំដួលស្វាយរៀង ដែលជាសមិទ្ធិផល ថ្មីស្រឡាងជាប្រវត្តិ សាស្ត្រមួយ បន្ថែមទៀត ដែលពីមុនមក ខេត្តស្វាយរៀង ពុំធ្លាប់មានស្ថានីយ៍ ទូរទស្សន៍ផ្ទាល់ របស់ខេត្ត សម្រាប់ធ្វើការផលិត និងផ្សព្វផ្សាយ ព័ត៌មាន ជូនដល់ប្រជាពលរ ដ្ឋនោះទេ។

ទន្ទឹមនេះលោករដ្ឋមន្ត្រី ក៏បានបង្ហាញ ពីជំនឿជឿជាក់ និងសង្ឃឹមយ៉ាង មុតមាំថា តាមរយៈការបង្កើត និងការដាក់ សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការ នូវស្ថានីយ៍ទូរទស្សន៍ តិរំដួលស្វាយរៀង នៅថ្ងៃនេះ នឹងចូលរួមចំណែក ធ្វើឲ្យការផ្សព្វផ្សាយ ព័ត៌មាននានា ដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍ សមិទ្ធិផលដែល រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត សម្រេចបានជូន ប្រជាពលរដ្ឋ សភាពការណ៍ និងព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមាន ឡើងនៅក្នុងខេត្ត និងការបញ្ចូនសា រពីថ្នាក់ដឹកនាំ ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពល រដ្ឋមកកាន់ថ្នាក់ដឹកនាំ កាន់តែលឿន ឆាប់រហ័ស និងទូលំទូលាយ ជាងមុន ប្រកបដោយ ភាពត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈផ្លូវការ គ្រប់ដណ្ដប់ នៅគ្រប់មូលដ្ឋាន ទូទាំងខេត្ត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានណែនាំដល់គ្រប់ បណ្ដាមន្ទីរ-អង្គភាព និងអាជ្ញាធរដែន ដីគ្រប់លំដាប់ ថ្នាក់ក្នុងខេត្ត សូមជួយគាំទ្រ និងសហការដើម្បី ឲ្យស្ថានីយ៍ទូរទស្សន៍នេះ ដំណើរការប្រព្រឹត្ត ទៅបានល្អប្រសើរ រលូន និងទទួលបានលទ្ធផល ជោគជ័យ ជាពិសេសទទួល បានការគាំទ្រពី សំណាក់ប្រជាពលរដ្ឋ និងទូរទស្ស និកជនគ្រប់ស្រទាប់ និងគ្រប់វ័យ៕

ដកស្រងពី៖ Fresh News