Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ និងកុំជឿការឃោសនារបស់អ្នកនយោបាយរត់ចោលស្រុក!

  • បោះពុម្ព

(តាកែវ)៖ លោក ជា វណ្ណដេត អ្នកតំណាង រាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុម ការងារថ្នាក់កណ្ដាល របស់គណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកបាទី បានអំពាវនាវ ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់ៗគ្នា ហើយមិនត្រូវជឿ តាមការឃោសនាបោកប្រាស់ របស់ក្រុមអ្នក នយោបាយរត់ ចោលស្រុក ដែលបានហាម ប្រជាពលរដ្ឋ កុំចេញទៅបោះឆ្នោត។

ថ្លែងនៅក្នុងពិធី ជួបជុំនិវត្តន៏ជន ជាមន្រ្តីរាជការ នៅស្រុកបាទី ប្រមាណជាង ៦០០នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ លោក ជា វណ្ណដេត បានថ្លែងថា រយៈពេលថ្មីៗនេះ មានក្រុមអ្នក នយោបាយរត់ ចោលស្រុកមួយចំនួន ដែលកំពុងតែ ស្ថិតនៅក្រៅប្រទេស បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋកុំ ចេញទៅបោះឆ្នោត ជ្រើសតាំងតំណាង របស់ខ្លួននៅ ថ្ងៃទី២៩ ខែកក្ដដា ខាងមុខ។ 

លោកបានបន្តថា ការអំពាវនាវបែបនេះ គឺខុសទៅនឹងច្បាប់ ដោយត្រូវពិន័យជាប្រាក់ និងទទួលទោសថែមផង។

តំណាងរាស្រ្ត មណ្ឌលតាកែវ បានបន្តថា «ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់ យករបបប្រជាធិ តេយ្យសេរីពហុបក្ស រាជរដ្ឋាភិបាល កម្ពុជាកើតចេញ ពីការបោះឆ្នោត ដោយប្រជាពលរដ្ឋ ដូច្នោះសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាចេញ ទៅបោះឆ្នោត ជ្រើសរើស អ្នកដឹកនាំប្រទេស ហើយសូមបង ប្អូនត្រូវពិចារណា ឲ្យបានច្បាស់ លាស់ផងដែរ មុននឹងគូសសន្លឹក ឆ្នោតប្រគល់ជូន គណបក្សណាមួយ ពោលបង ប្អូនត្រូវគិតថា តើអ្នកនយោបាយ គណបក្សណាមួយ ដែលនៅបម្រើបងប្អូន មិនរត់ចោលបងប្អូន និងតាមការពា របងប្អូនគ្រប់ ពេលទាំងអស់»។

បើតាមលោក ជា វណ្ណដេត សមិទ្ធផលទាំងអស់ ដែលកើតមាន ឡើងនៅពាស ពេញផ្ទៃប្រទេស គឺកើតចេញ ពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិ បាលកម្ពុជា និយាយជារួមស មិទ្ធផលទាំងអស់នេះ មិនមែនកើតចេញ ពីពួកប្រឆាំងផ្កាប់ មុខនោះទេ។

លោកបានផ្តាំងបន្តថា ដើម្បីរក្សាសមិទ្ធ ផលទាំងអស់នេះ នៅគង់វង្ស និងធ្វើឲ្យប្រទេស ជាតិ កាន់តែមាន ការផ្លាស់ប្ដូរអភិវឌ្ឍន៏ ទៅមុខថែមទៀតនោះ សូមបងប្អូន បន្តបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេស ឈានឆ្ពោះទៅរក ភាពសម្បូរសប្បាយ រុងរឿងតទៅមុខទៀត៕

ដកស្រង់េពី៖  Fresh News