Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ដ្រីសាធារណការខេត្តប៉ៃលិន សម្រុកជួសជុល និងថែទាំផ្លូវជាតិលេខ៥៧ សម្រាប់បម្រើឲ្យការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋបានស្រួល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • បោះពុម្ព

(ប៉ៃលិន)៖ ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងសម្រួល ដល់ការធ្វើដំណើរ របស់បងប្អួន ប្រជាពលរដ្ឋទូទៅ មន្ត្រីនៃមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានសម្រុកជួសជុល និងថែទាំផ្លូវ ជាតិលេខ៥៧ ត្រង់ចំណុចព្រំ ប្រទល់នៃខេត្តបាត់ដំបង ក្នុងភូមិសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រហូតដល់ព្រំ ប្រទលកម្ពុជា-ថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានប្រវែង ៣៨គីឡូម៉ែត្រ ក្រោមការយក ចិត្តទុកដាក់ពីលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន។

ក្នុងការជួសជុល និងថែទាំផ្លូវជាតិនេះ គឺដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពល រដ្ឋក្នុងខេត្ត និងក្រៅខេត្ត ព្រោះផ្លូវមួយ ខ្សែនេះ មានសារសំខាន់បំផុត សម្រាប់តភ្ជាប់ដំណើរ កម្សាន្ត របស់បងប្អូន ប្រជាពលរដ្ឋ ទៅកាន់រមណីយដ្ឋានានាៗ ក្នុងខេត្តប៉ៃលិនផងដែរ។

មន្ត្រីនៃមន្ទីរសាធារណការ ខេត្តប៉ៃលិន បានឲ្យដឹងថា ដោយសារកំណាត់ផ្លូវនេះ បានទទួលរង នូវការខូចខាត របៀបជាសម្បុកមាន់ និងស្រុត ដោយសារតែ រថយន្តធន់ធំ ដឹកលើសទម្ងន់ រយៈពេលកន្លងមកនេះ លោកប្រធានមន្ទីរ បានចាត់ឲ្យមន្ត្រីនៃមន្ទីរសាធារណការ ចុះជួសជុល និងធ្វើការថែទាំ ឡើងវិញ ដើម្បីត្រៀមអបអរ និងទទួល អំណរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗនេះ។

បើតាមមន្រ្តី ទោះបីផ្លូវនេះ មានការខូចខាតតិចតួច តែការថែទាំត្រូវ បានធ្វើឡើងជាប្រចាំ តាមការណែនាំ របស់រដ្ឋបាល ខេត្តប៉ៃលិន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយធ្វើតាមលក្ខណៈ បច្ចេកទេស ចំពោះការជួសជុលកែលម្អ និងថែទាំជាប្រចាំ វាគឺជាផ្នែកមួយ នៃការរៀបចំ សោភណ្ឌភាព ខេត្តប៉ៃលិន តាមរយៈការធ្វើ ឲ្យប្រសើរឡើង នូវហេដ្ឋារចនា សម្ព័ន្ធ ដែលមានផ្លូវ ថ្នល់ផងដែរ។

ពាក់ព័ន្ធការងា រខាងលើនេះ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានថ្លែងថា ដោយមើលឃើញ ពីការធ្វើដំណើរ របស់បងប្អួនប្រជាពល រដ្ឋមានការ លំបាក ដោយសារតែផ្លូវ ជាតិលេខ៥៧ មានការខូចខាត ជាអន្លើរៗ ដូចជាផ្លូវសំបុកមាន់ ផ្លូវឡើងគ្របលើ ផ្លូវ ជាដើមនោះ លោកក៏ចាត់មន្ត្រីសាធារណការ ចុះជួសជុល និងសម្អាតផ្លូវជាតិ ឡើងវិញ ដើម្បីសម្រួលដល់ ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូន កសិផលផ្សេងៗ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរ មកលែងកម្សាន្តនៅ ខេត្តប៉ៃលិន។

ជាមួយនិងការថែទាំ ជួសជុលផ្លូវ លេខ៥៧នេះ ក្រុមការងារមន្ទីរ ក៏មានការថែទាំ បង្គោលសុវត្ថិភាព របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ធ្វើយ៉ាងណា ដើម្បីឲ្យផ្លូវថ្នល់ មានសោភ័ណ្ឌភាពផង និងគុណភាព ការធ្វើដំណើរទៅមក ដោយស្រួល គ្មានផ្លូវខូចពិបាក ធ្វើដំណើរនោះឡើយ។

លោកប្រធានមន្ទីរ ក៏បានកោតសរសើរ ដល់មន្ត្រី ក្នុងការជួសជុល និងថែទាំផ្លូវ ជាតិលេខ៥៧ ទាំងអស់ដែល បានខិតខំ យកចិត្តទុក ដាក់ខ្ពស់ ដល់ការជួសជុល និងថែទាំផ្លូវថ្នល់ ហើយការងារទាំងនេះ ក្រោមការផ្តល់ ជាអនុសាសន៍ល្អៗ និងការណែនាំ របស់លោក កើត សុធា អភិបាលខេត្ត ដោយធ្វើយ៉ាង ណាការជួសជុល ឲ្យផ្លូវថ្នល់មានគុណភាព ប្រើប្រាស់បានយូរ និងមានសោភ័ណ្ឌភាព ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ មានភាពងាយស្រួល និងមានសុវត្ថិ ភាពផងដែរ៕

ដកស្រង់ពី៖  Fresh News