បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជួបសំណេះសំណាលជាមួយនិវត្តជនរបស់ក្រសួង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ ពិធីសំណេះសំណាល សម្ដែងនូវ ការនឹករលឹក ផ្ដល់ភាពកក់ក្ដៅ និងបង្ហាញ អំពីស្មារតីគិតគូរដល់ និវត្តជន (អតីតមន្ត្រីរាជការ) ដែលធ្លាប់ម គុណបំណាច់ក្នុងការ បម្រើការងារជូនក្រសួង និងម្យ៉ាងដើម្បី ជាការអបអរសារទរ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានជិត ចូលមកដល់ក្នុងខាងនេះ។

បើតាមសេចក្ដី  ប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ពីធីនេះប្រព្រឹត្តិ ទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន កិត្តិយសសមាគម អង្គភាពក្រោម ឱវាទក្រសួង និងលោក លោកស្រីជាប្រធាន អនុប្រធាជា ច្រើនសរុប ប្រមាណ ៥០០នាក់ផងដែរ។

ក្នុងពិធីនេះដែរ លោកបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍ សង្ខេបអំពីវឌ្ឍនភាព នៃការអនុវត្ត          ផែនការសកម្មភាព  របស់សមាគមថា សមាជិកសមាគម បានកើនឡើងពី ២,០២៤រូប  ក្នុងឆ្នាំ២០១៥ ដល់៤,៧៨៦រូប ក្នុងឆ្នាំ២០១៨នេះ។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិ យសសមាគម បានថ្លែង សំណេះសំណាល ជាមួយនិវត្តជន ដែលជាអតីត មន្ត្រីរាជការបម្រើកា រងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានគូស បញ្ជាក់ពីការយក ចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ចំពោះនិវត្តជន តាមរយៈការផ្ដល់ ជូននូវអត្ថប្រយោជន៍ ជាច្រើន ក្នុងនោះ ការផ្ដល់ជូននូវ ប្រាក់សោធននិវត្តន៍ ប្រចាំខែ សម្រាប់មន្ត្រីរាជកា រដែលបានចូលនិវត្ត ត្រូវបានដំ ឡើងជាបន្ដបន្ទាប់ និងផ្ទេរត្រង់ចូល ក្នុងគណនីធនាគារ របស់មន្ត្រីរាជការ លោកបន្តថា ការរៀបចំ និងដាក់ឲ្យដំណើរ ការរបបសន្ដិសុខ សង្គមផ្នែក ហានិភ័យការងារ សម្រាប់មន្ត្រីរាជការ សាធារណៈ និងផ្នែកថែទាំ សុខភាពសម្រាប់ មន្ត្រីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន របស់បេឡា ជាតិរបបសន្ដិ សុខសង្គម ព្រមទាំងទទួល បានការយក ចិត្តទុកដាក់ ដោយស្នើឲ្យ បំពេញមុខងារ ផ្សេងៗក្នុងមូលដ្ឋាន ជាសមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សាក្រុង ស្រុក-ខណ្ឌ និងក្រុមប្រឹក្សារាជធានី-ខេត្ត និងជាទីប្រឹក្សានៅតាមក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋផ្សេងៗទៀត ជាដើម។

លោកបានគូស រំលេចបន្ថែម អំពីអត្ថប្រយោជន៍ របស់មន្ត្រីរាជការ ដែលជានិវត្តជន ដែលទទួលបាន ការយកចិត្តទុកដាក់ បន្ថែមពីថ្នាក់ ដឹកនាំក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការចូលរួម ក្នុងសមាគមសង្ គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវ ទទួលបានការ ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ សម្ភារៈ និងស្មារតី រវាងសមាជិក សមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមបាវចនាបី គឺ «មិត្តភាព សាមគ្គីភាព សង្គហធម៌»។

លោកបន្តថា ប្រាកដណាស់ថា ភាគទានមរណូបត្ថម្ភ ប្រាក់ឧបត្ថម្ភ សមាជិកចាក ចេញពីការងារ ដោយមូលហេតុ បាត់បង់សម្បទាវិជ្ជាជីវៈ និងប្រាក់ឧបត្ថម្ភ ផ្នែកសង្គហធម៌ ផ្សេងៗទៀត ដែលទទួល បានពីការបង់ វិភាគទានរបស់ សមាជិកសមាគម និងដែលបាន ផ្ដល់ជូនទៅ មន្ត្រីរាជការ មិនមានចំនួន ធំធេងអាចបំពេញ សេចក្ដីត្រូវការចាំ បាច់បានគ្រប់គ្រាន់ ក្នុងកាលៈទេសៈ នីមួយៗនោះឡើយ ក៏ប៉ុន្តែនេះ ជាសកម្មភាព រូបរួមគ្នាជាធ្លុងមួយ ដែលបានបញ្ជាក់ និងបង្ហាញនូវ ស្មារតីសាមគ្គី ភាពរវាងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយដោយឡែក និងស្មារតីសាម គ្គីភាពជាតិរវាង ប្រជាពលរដ្ឋ ក្នុងការរូបរួមជួយ គ្នាក្នុងគ្រាមានអាសន្ន អន្ធក្រ និងនិយាយជារួម ក្នុងសា្មរតីរូបរួមគ្នា គឺ «សាមគ្គីជាកម្លាំង សង្គហធម៌ជាផ្លូវ»៕

ដកស្រង់ពី៖ Fresh News