បណ្តាញសង្គម

មន្ទីរសាធារណការខេត្តសៀមរាប ចែកមួកសុវត្ថិភាពដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(សៀមរាប)៖ នៅមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានធ្វើពិធី ផ្សព្វផ្សាយ និងចែកមួក សុវត្ថិភាពដល់ មន្ត្រីរាជការ និងមន្ត្រី ជាប់កិច្ចសន្យា ដែលឧបត្ថម្ភ ដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន និងជាប្រធាន លេខាធិការដ្ឋាន សុវត្ថិភាព ចរាចរណ៍ផ្លូវ គោកខេត្តសៀមរាប។

តាមរបាយការណ៍រ បស់មន្ទីរ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍ កើតមានឡើង ២៥ករណី បណ្តាឲ្យ ស្លាប់មនុស្ស ២១នាក់ របួសធ្ងន់ ១៦នាក់, ស្រាល ១៥នាក់ ក្នុងនោះគ្រោះ ថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយម៉ូតូ ១៥ករណី, និងរថយន្ត ១១ករណី ធ្វើឲ្យខូចខាត ម៉ូតូចំនួន ២៥គ្រឿង, រថយន្តតូច ៩គ្រឿង, រថយន្តធំ ១គ្រឿង និងយានផ្សេងៗ ១គ្រឿង។

ក្នុងនោះដែរ ក៏មានការចាក់ បញ្ចាំង អំពីឯកសារ ផ្សព្វផ្សាយអប់រំ ស្តីពីករណីដែល បង្កឡើងដោយ គ្រោះថ្នាក់ចរាចរណ៍ ក្នុងការបង្ហាញ ពីភាពធ្វេសប្រហែស ការបើកបរ ក្រោមឥទ្ធិពលជាតិ ស្រវឹង ភាពងងុយដេក និងកត្តាយាន យន្តផងដែរ។

កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា បានធ្វើការកោត សរសើរផងដែរ ចំពោះលទ្ធផល ដែលមន្ទីរ សម្រេចបាននាឆ្ នាំចាស់ ក៏ដូចជាការ ខិតខំប្រឹងប្រែង ពីបណ្តាអស់លោក លោកស្រីថ្នាក់ ដឹកនាំការិយាល័យ មន្ត្រីរាជការ និងកិច្ចសន្យា ដែលជាសេ នាធិការឲ្យមន្ទីរ ធ្វើឲ្យមន្ទីរ សម្រេចបានទៅ តាមផែនការ របស់ក្រសួង និងខេត្ត បានប្រគល់ជូន។

ម៉្យាងវិញទៀត រាល់ការងារដែល នៅសេសសល់ ពីឆ្នាំចាស់ យើងត្រូវរួម សហការអនុ វត្តបន្តនៅឆ្នាំថី្ម ឲ្យទទួលបាន ជោគជ័យបន្ថែមទៀត។

ក្នុងនោះដែរ លោកក៏បាន ធ្វើការអប់រំ ណែនាំ ព្រមទាំងធ្វើការ ផ្សព្វផ្សាយពី ច្បាប់ចរាចរណ៍ ផ្លូវគោក ជូនដល់មន្ត្រី រាជការក្រោម ឱវាទរបស់ខ្លួន ដែលជាអង្គភាព អនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែយល់ ច្បាស់បន្ថែមទៀត។

ក្នុងនោះលោក ប្រធានក៏បាន ធ្វើការជម្រុញ ដល់មន្ត្រីជំនាញ នៃច្បាប់ចរាចរណ៍ ទាំងថ្នាក់ខេត្ត ក្រុង-ស្រុក គឺត្រូវបង្កើនការ ជម្រុញ ធ្វើការផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ នៅក្នុងមូលដ្ឋានខ្លួន ស្របពេលដែល ប្រជាពលរដ្ឋយើង ត្រៀមលក្ខណៈ ទទួលសាទរទេវ តាឆ្នាំថ្មីនាថ្ងៃខាងមុខ។

លោកបន្តថា នូវពេលធ្វើការ បញ្ជាបើកបរម៉ូតូ ត្រូវពាក់មួក សុវត្ថិភាព និងពាក់ខ្សែ ក្រវ៉ាត់សុវត្ថិភាព និងបង្កើតការ ត្រួតពិនិត្ យរថយន្តត ទ្រុងខុសបច្ចេកទេស និងផ្ទុកទំនិញ លើសទម្ងន់ផងដែរ ដែលម៉្យាងទៀត ឲ្យបងប្អូនយើង យល់អំពីសុវត្ថិភាព ចរាចរណ៍ ដែលតែងបង្ក ឲ្យមានហានិភ័យ បណ្តាមកពីការ មិនពាក់មួក សុវត្ថិភាព។

លោកបាន គូសបញ្ជាក់ថា ក្រោមបទបញ្ជា របស់រាជរដ្ឋាភិបាល ការណែនាំរបស់ របស់រដ្ឋមន្ត្រី ក្រសួងសាធារណការ និងការយក ចិត្តទុកដាក់របស់ អាជ្ញាធរខេត្ត មន្ទីរបានបើក យុទ្ធនាការចែក មួកសុវត្ថិភាពនេះ នៅមុនពេលបុណ្យ ចូលឆ្នាំថ្មីចូល មកដាល់ មន្ទីរនឹងបញ្ចុះមន្រ្តីជំនាញ ដើមី្បធ្វើការផ្សព្វផ្សាយ អប់រំ និងចែកមួកសុវត្ថិភាព នៅតាមដងផ្លូវសំខាន់ៗ ដោយកិច្ចសហការ ជាមួយ ការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោកខេត្ត ក្នុងការរឹត បន្តឹងការពាក់ មួកសុវត្ថិភាព ដោយបងប្អូនប្រជាពល រដ្ឋមួយចំនួន នៅមិនពាក់ មួកសុវត្ថិភាព, មិនគោរពច្បាប់ ចរាចរណ៍ និងបើកបរ ក្នុងស្ថានភាព ស្រវឹងជាដើម។

លោកក៏បាន ឲ្យដឹងបន្តទៀតថា «បច្ចុប្បន្ននេះគ្រោះ ថ្នាក់ចរាចរណ៍ ជាបញ្ហាចំណោទ សម្រាប់យើង ទាំងអស់គ្នា នៅពេលបើកបរ ត្រូវគោរព ឲ្យខាងតែបាន នូវច្បាប់ចរាចរណ៍ ត្រូវប្រកាន់ ភ្ជាប់នូវសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិ ភាពចរាចរណ៍។

ដូច្នេះយើងគ្រប់ រូបពេលបញ្ជា  យានយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់ និងបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នករួម ដំណើរផងដែរ។

យុទ្ធនាការនេះ ក៏ជាការរឹត បន្តឹងការពាក់ មួកសុវត្ថិភាព ជាការដាក់ទឿន ដល់អ្នកបើក បរគ្រប់រូប ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងការ បញ្ជៀសកុំឲ្យ មានកើតឡើង នូវភាពអភមង្គល ដល់បងប្អូន ប្រជាពលរដ្ឋយើង»។

ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែ មិនគោរពច្បាប់ ងាកមកខិតខំរួមគ្នា គោរពច្បាប់ឲ្យ បានស្មើភាព និងម៉ឺងម៉ាត់ ដើម្បីថែរក្សា អាយុជីវិតរបស់ខ្លួន ជាសំខាន់អ្នក ដែលជាទីស្រឡាញ់ ជាបង្គោលក្នុងគ្រួសារ និងថែរក្សា សង្គមឲ្យមាន សុវត្ថិភាព ដើម្បីទ្រទ្រង់ ជីវភាពគ្រួសារ និងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីក ចំរើនប្រកប ដោយចិរភាព៕

ដកស្រង់ពី៖  Fresh News