Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ ស្ពានអាកាសផ្សារដីហុយ ត្រូវដាក់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ជាបណ្ដោះអាសន្ន អនុញ្ញតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិត មកដល់ក្នុងរយៈ ពេល២ថ្ងៃ ខាងមុខនេះ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង  សាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីភាព បើកឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ស្ពានអាកាស ផ្សារដីហុយ ជូនប្រជាពល រដ្ឋធ្វើដំណើរឆ្លងកាត់។

ក្រោយពីការសាង សង់ចប់រួចរាល់ ស្ពានអាកាសផ្សារ ដីហុយនេះ នឹងរួមចំណែក កាត់បន្ថយការ កកស្ទះ និងគ្រោះថ្នាក់ ចរាចរ នៅលើវិថី សហព័ន្ធរុស្សី។

សូមសម្រាបថា ស្ពានអាកាស ផ្សារដីហុយ បានចាប់ផ្តើម បើកការដ្ឋានសាង សង់កាលពី ចុងខែសីហា២០១៦ ហើយបានបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News