Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការងារមនុស្សធម៌! មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ចាត់ក្រុមការងារយកអំណោយប្រគល់ជូនពលរដ្ឋក្រីក្រ នៅស្រុកសេសាន

  • បោះពុម្ព

(ស្ទឹងត្រែង)៖ ជាការចែករំលែក និងការងារមនុស្សធម៌ ក្រៅពីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅខេត្ត ស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ មេបញ្ជាការអាវុធ ហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានចាត់ឲ្យ មន្ដ្រីក្រោមឱវាទ យកអំណោយ ប្រគល់ជូន ប្រជាពលរដ្ឋក្រីក្រ នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកមេបញ្ជាការរង ដែលតំណាង លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អាវុធហត្ថ ខេត្តស្ទឹងត្រែង ក៏នាំនូវការផ្ដាំ ផ្ញើសាកសួរសុខ ទុក្ខពីលោក មេបញ្ជាការ ពិសេសនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ អាវុធហត្ថ លើផ្ទៃប្រទេស ជូនប្រជាពល រដ្ឋផងដែរ។

បន្ថែមពីនេះ លោកក៏បានណែ នាំប្រជាពល រដ្ឋឲ្យថែរក្សា សុខភាព ព្រោះថារដូវ ការនេះចាប់ផ្ដើម ធ្លាក់ភ្លៀង ជាបណ្ដើរៗ ហើយ និងខ្លាចក្រែង មានជំងឺឈឺ ថ្កាត់អ្វីផ្សេងៗ កើតឡើងជា យកថាហេតុ។

ដោយឡែក អំណោយទាំងនោះ មិនអាចបំពេញ នូវតម្រូវការបាន រហូតទេ ដោយគ្រាន់តែ អាចរំលែកការ លំបាកបន្ដិចបន្ដួច ប៉ុណ្ណោះ ដូច្នេះត្រូវ ប្រឹងប្រែងប្រកប របររកស៊ីបន្ដទៀត។

អំណោយរបស់ លោកមេបញ្ជាការ ដែលបានផ្ដល់ ជូនពលរដ្ឋទាំង ៣គ្រួសារក្នុង ឱកាសនោះ រួមមាន អង្ករ៦០គីទ្បូ, ឃីត០១ដុំ, ទឹកក្រូច០២កេះ, មី០២កេះ, ទឹកត្រី០៣យួរ, ទឹកស៊ីអ៊ីវ០៣យួរ, ស័ង្កសី១០សន្លឹក, មុង០៣ និងថវិកា ចំនួន៤៥ម៉ឺនរៀល៕

ដកស្រង់ពី៖ Fresh News