Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ថាច់ សេដ្ឋា លួចយកប្លង់ដីរបស់សមាគមកម្ពុជាក្រោម ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ជាង៣ម៉ឹ​នដុល្លារ, ក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅតុលាការពីបទឆបោក​

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រធានសមាគម ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ត្រូវបានក្រុមហ៊ុន បញ្ជាំមួយ ដាក់ពាក្យបណ្តឹង ទៅកាន់សាលា ដំបូងរាជធា នីភ្នំពេញ នៅដើមខែមេសានេះ ដោយប្តឹងពីបទឆបោក លើករណីលួច យកប្លង់ទ្រព្យ សម្បត្តិរបស់ សមាគមកម្ពុជា ក្រោម ដាក់បញ្ចាំ ដើម្បីខ្ចីប្រាក់ ចំនួន៣៣,៤០០ដុល្លារ ដើម្បីផល ប្រយោជន៍ ផ្ទាល់ខ្លួន។

លោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យ បណ្តឹងទៅកាន់ ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យ ការអមសាលា ដំបូងរាជធានី ភ្នំពេញ ដោយបានបញ្ជាក់ថា «សុំប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញា ណប័ណ្ណលេខ ០១០០០៨៤២៩ មានទីលំនៅផ្ទះ លេខ១០៦ ក្រុម១៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តចាប់ពីអំឡុងឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២៧៨ នៃក្រមព្រហ្មទណ្ឌ»។

មូលហេតុ ដែលលោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យ ប្ដឹងលោក ថាច់ សេដ្ឋា បានរៀបរាប់ថា៖ អំឡុងខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ថាច់ សេដ្ឋា បានស្នើសុំខ្ចីប្រាក់ ពីក្រុមហ៊ុនខ្ញុំបាទ ចំនួន៣៣,៤០០ (បីម៉ឺនបីពាន់បួន) ដុល្លារ ដើម្បីប្រើប្រាស់ ផ្ទាល់ខ្លួន និងបានអះ អាងថា ខ្លួនមានដី និងផ្ទះចំនួន ៥កន្លែង ដើម្បីបញ្ចាំ ធានាបំណុលនេះ។

ក្រោយមកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនក៏បាន បង្កើតកិច្ចសន្យា ខ្ចីប្រាក់ ជាមួយនឹងឈ្មោះ ថាច់ សេដ្ឋា និងបានធ្វើ កិច្ចសន្យា បង្កើតហ៊ឺប៉ូ តែកលើដី និងផ្ទះចំនួន៥កន្លែង ដែលមានវិញ្ញា បនប័ត្រសម្គាល់ ម្ចាស់អចលនវត្ថុលេខ ១២០៧០៥០៩-២៤៧៨ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៦ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥១១ មានដីទំហំ ៥៨ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥០៩ មានដីទំហំ ៨៩ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៧ មានដីទំហំ ៥៧ម៉ែត្រការ៉េ និងលេខ១២០៧០៥០៩-២៥១០ មានដីទំហំ ៥៥ម៉ែត្រការ៉េ ចុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៨ ចេញដោយ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង និងសុរិយាដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងពេលខ្ចី ប្រាក់ក្រុមហ៊ុនខ្ញុំបាទ ឈ្មោះ ថាច់ សេដ្ឋា បានអះអាងថា អចលនវត្ថុ ទាំង៥ខាងលើ គឺជាកម្មសិទ្ធិ ស្របច្បាប់ របស់ខ្លួន មិនមានពាក់ ព័ន្ធជាមួយ នឹងតតិយ ជនណាមួយ រួមទាំងទាយាទ របស់ខ្លួនឯង ឬពាក់ព័ន្ធនឹង បំណុលណា មួយនោះទេ។

ហេតុដូច្នេះទើប ក្រុមហ៊ុនខ្ញុំបាទ មានការជឿទុកចិត្ត និងបានប្រគល់ ប្រាក់ចំនួន ៣៣,៤០០ដុល្លារ ឲ្យទៅឈ្មោះ ថាច់ សេដ្ឋា។

តែក្រោយមក ទើបខ្ញុំដឹងថា អចលនវត្ថុទាំង ៥ទីតាំងខាងលើនេះ គឺជាទ្រព្យសម្បត្តិ របស់សមាគម ខ្មែរកម្ពុជាក្រោម ដែលត្រូវបាន ឈ្មោះ ថាច់ សេដ្ឋា លួចយកមក ដាក់បញ្ចាំធានា បំណុលផ្ទាល់ ខ្លួនទៅវិញ។

ក្រុមហ៊ុនសុំប្តឹងឈ្មោះ ថាច់ សេដ្ឋា សំណូមពរ ឲ្យតុលាការផ្តន្ទាទោស តាមច្បាប់ និងសងជំងឺចិត្ត ចំនួន៥៣៤០០ ដុល្លារសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News