បណ្តាញសង្គម

អតីតយុទ្ធជនជាង៧០០នាក់ នៅខេត្តព្រៃវែង ត្រូវបានបំពាក់មេដាយការពារជាតិ, នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជន

(ព្រៃវែង)៖ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីត យុទ្ធជនកម្ពុជា អមដំណើរដោយ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខា ធិការរង ស.អ.ក បានអញ្ជើញចុះ ជួបសំណេះ សំណាល និងបំពាក់មេដាយ ការពារជាតិ ជូនសមាជិក អតីតយុទ្ធជន មកពីស្រុកចំនួន ៣របស់ខេត្ត ព្រៃវែង រួមមាន៖ ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុក ស៊ីធរកណ្តាល ដែលមានចំនួន សរុប៧០៣នាក់។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ដែលបានចំណាយ ពេលស្ទើររាល់ថ្ងៃ ដើម្បីជួបជាមួយ អតីតយុទ្ធជន ទូទាំងប្រទេស នោះ បានទទូចដល់ អតីតយុទ្ធជនទាំងថា វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ដំណែង ជានាយករដ្ឋមន្រ្តី នឹងបន្តនាំមក នូវវឌ្ឍនភាព វិបុលភាព និងសេចក្តីសុខ សម្រាប់ជាតិ និងប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអំពាវនាវ  ដល់អតីតយុទ្ធជន ទាំងអស់នោះ អញ្ជើញទៅចូល រួមបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជាបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺដើម្បីរក្សាបាន នូវសុខសន្តិភាព លើដែនដីកម្ពុជា ដែលជាមរតក នៃកិច្ចខិតខំប្រឹង ប្រែងរបស់អតីត យុទ្ធជនគ្រប់រូប។

នាយឧត្តមសេនីយ៍ គន់ គីម បានយ៉ាងដូច្នេះ «អតីតយុទ្ធជនយើង ទាំងអស់ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធាន សមាគមអតីត យុទ្ធជនកម្ពុជា ហើយត្រូវប្តេជ្ញា ការពារឲ្យបានគង់ វង់នូវមរតក សន្តិភាព ដែលបានមក ពីការលះបង់ដ៏ ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវការ ផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកពី សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលោក ជាប់រវល់មមាញឹក ក្នុងការងា ហេតុនេះសម្តេច បានឲ្យលោក ជាអគ្គលេខាធិការ សមាគម មកជួបជំនួស។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានកោតសសើរ ចំពោះការខិតខំ បំពេញការងារ របស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់នៅក្នុងស្រុក ដែលបានយក ចិត្តទុកដាក់គិត គូពីសុខទុក្ខ និងជីវភាព របស់សមាជិក ស.អ.ក ព្រមទាំងបាន ធ្វើផ្ទះជូនអ្នកមាន ជីវភាពទ័លក្រ១១ខ្នង និងមានគម្រោង សង់ថែម១២ខ្នងទៀត។

ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ បានជម្រុញ ឲ្យថ្នាក់ដឹកនាំ ស.អ.ក យើងបន្តការ ខិតខំនេះបន្ថែមទៀត ជាពិសេសពេល បងប្អូនយើង មានធុរៈ ឬជម្ងឺត្រូវចាត់ ចែងជួយពួកគាត់ ឲ្យបានទាន់ពេលវេលា ពេលមានកម្មវិធី អ្វីដែលមានការឧបត្ថម្ភ ឬចែកអំណោយ ត្រូវដាក់ឈ្មោះ បងប្អូន ស.អ.ក ចូលផង កុំភ្លេចពួកគាត់ ដោយឡែកចំពោះ បងប្អូនក្រីក្រចំនួន ៣៤០គ្រួសារនៅទូទាំងខេត្ត សូមឲ្យ ស.អ.ក ខេត្ត ពិនិត្យ នឹងបញ្ជាក់ជូន ពួកគាត់ថា នៅក្រចេះមាន ដីបើពួកគាត់ ព្រមទៅនៅក្រចេះ យើងដោះស្រាយជូន។

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគូស បញ្ជាក់ទៀតថា «ដោយការគិតគូរ ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា និងជាប្រធាន សមាគមអតីត យុទ្ធជនកម្ពុជា ដើម្បីតបស្នងគុណ បំណាច់របស់បងប្អូន ដែលបានបូជាចំពោះ ជាតិមាតុភូមិ ទើបថ្ងៃនេះ បងប្អូនយើងបាន ទទួលការបំពាក់ មេដាយការពារជាតិ ទៅតាមអតីតភាពម្នាក់ៗ»។

ចំពោះអ្នកដែលមាន ជីវភាពទីទ័លក្រ នាយឧត្តមសេនីយ៍ បានជម្រុញឲ្យ ស.អ.ក ស្រុកទាំងបី ត្រូវចុះពិនិត្យ ជាក់ស្តែងដើម្បី លើកសំណើ សុំដោះស្រាយ ជូនពួកគាត់ឲ្យ រួចមុនខែមិថុនា ឆ្នាំ២០១៨។

លោកវរសេនីយ៍ត្រី កែន រឿង ជាយោធិននិវត្តន៍ រស់នៅភូមិ ប្រស្រែ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច និងលោកនាយ ចំណង់ ឌុក សុផល យោធិនពិការ រស់នៅភូមិ ឃុំ ព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល តំណាងបងប្អូន សមាជិក ស.អ.ក ក្នុងស្រុកទាំងបី ដែលបានចូលរួម ក្នុងពិធីនេះបាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្ត ទុកដាក់ដល់ពួក គាត់លើគ្រប់វិស័យ។

ក៏ដូចជា បងប្អូនសមាជិក ស.អ.ក នៅកន្លែងដទៃទៀតដែរ ពួកគាត់សូមប្រឆាំង ដាច់ខាតចំពោះ ទង្វើក្បត់ជាតិរបស់ សម រង្សី ដែលបានអំពាវនាវ មិនឲ្យប្រជាពលរដ្ខ ទៅបោះឆ្នោត ពួកគាត់នឹងទៅ បោះឆ្នោតគ្រប់គ្នា ហើយបោះជូន គណបក្សប្រជាជន កម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានដោយ មិនងាករេឡើយ៕

ដកស្រង់ពី៖  Fresh News