បណ្តាញសង្គម

រដ្ឋាភិបាលតួកគី ចាត់ទុកវិធានការ របស់កម្ពុជាកន្លងមក ចំពោះអតីតគណបក្សប្រឆាំងគឺជាបញ្ហាផ្ទៃក្នុង

(ភ្នំពេញ)៖ រដ្ឋាភិបាលតួកគី បានចាត់ទុកថា វិធានការរបស់ ប្រទេសកម្ពុជាកន្លងមក ចំពោះអតីត គណបក្សប្រឆាំង រួមទាំងវិធាន ការផ្សេងៗ គឺជាបញ្ហាផ្ទៃក្នុង របស់ប្រទេសកម្ពុជា ដើម្បីការពារ សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញនូវ សប្បាយរីករាយ និងថ្លែងអំណរ គុណចំពោះជំហរ ច្បាស់លាស់របស់ រដ្ឋាភិបាលតួកគី បែបនេះ។

ការបង្ហាញជំហរ របស់រដ្ឋាភិបាលតួកគី និងការថ្លែងអំណរ គុណរបស់ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បែបនេះ បានធ្វើឡើងក្នុង ឱកាសដែល លោកទេសរដ្ឋមន្រ្តី អនុញ្ញាតឲ្យ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតថ្ មីរបស់តួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

លោក ជុំ សន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន ក្រោយកិច្ចពិភាក្សារវាង លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ជាមួយឯកអគ្គ រដ្ឋទូតតួកគីថ្មី យ៉ាងដូច្នេះថា៖ «ឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលតួកគី ដែលបានបង្ហាញ ជំហរយ៉ាងច្បាស់លាស់ គោរពនូវអធិប តេយ្យភាព និងគោរពនូវ ឯករាជ្យរបស់កម្ពុជា»។

អ្នកនាំពាក្យក្រសួង ការបរទេសរូបនេះ បានបន្ថែមទៀតថា នៅក្នុងជំនួបនោះ គឺអគ្គរដ្ឋទូតតួកគី បានអះអាងថា រដ្ឋាភិបាលតួកគី បានចាត់ទុកថា ការចាត់វិធានការ របស់អាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា ក្នុងរយៈកាលកន្លងមក ដែលសំដៅការពារ នូវសន្ដិភាព ស្ថិរភាព និងការអភិ វឌ្ឍកម្ពុជា គឺជាបញ្ហា ផ្ទៃក្នុងរបស់កម្ពុជា៕

ដកស្រង់ពី៖ Fresh News