Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុណ្យចូលឆ្នាំថ្មីរួចរាល់ ពលករខ្មែរសម្រុកចេញទៅថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទៅបំពេញការងាររៀងខ្លួនៗ

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ បន្ទាប់ពីបុណ្យចូលឆ្នាំថ្ មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ នៅច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ឆ្នាំ២០១៨ ពលករខ្មែរប្រុស ស្រីរាប់សិបនាក់ កំពុងសម្រុកចេញ ទៅប្រទេសថៃវិញ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទៅបំពេញ ការងាររៀងខ្លួនៗ។

លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ប្រធាននគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នេះថា ក្រោយថ្ងៃបុណ្យចូល ឆ្នាំខ្មែរបានបញ្ចប់ មានពលករខ្មែរ ស្របច្បាប់ជាច្រើននាក់ បានចេញទៅ ធ្វើការងារនៅ ប្រទេសថៃ តាមរយៈការធ្វើ បែបបទដោយ ស្របច្បាប់ ហើយការធ្វើបែបបទ ចេញពីប្រទេសនេះ គឺមិនមានការ បង់ប្រាក់កាក់អ្វី នោះទេ ពោលគឺបើក ឲ្យប្រជាពលរដ្ឋទូទៅំ មានឱកាស បំពេញឯកសារ ឬសំណុំបែប បទស្នើសុំផ្សេងៗ ដោយខ្លួនឯង ខុសពីពេលមុនៗ ដែលមានជន ខិលខូចមួយចំនួន បានលួចយក លុយក្រៅសេវា (បំពេញឯកសារផ្សេងៗ ជាថ្នូរនឹងការ បំពេញបែបបទ រត់ការឯកសារ ឬប្រថាប់ត្រា ដើម្បីបានលឿននិងរហ័សជាដើម) ហើយការលុបបំបាត់ ការយកលុយ ក្រៅសេវានេះ លោកបានចាប់ ផ្តើមរឹតបន្តឹង តាំងពីមុនថ្ងៃចូលឆ្នាំមក។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា បញ្ហាមានករណី ការយកលុយកាក់ ពីពលករខ្មែរ លោកបានទទួល ព័ត៌មានហើយ ។

លោកបានបន្តថា រដ្ឋបាលបានចុះទៅពិនិត្យ ហើយបានបញ្ឈប់ កុំឲ្យមានទង្វើបែបនេះ កើតឡើងតទៅទៀត៕

ដកស្រង់ពី៖  Fresh News