Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខណ្ឌដង្កោ បន្ដចុះស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងពិនិត្យផ្លូវបេតុង១ ទើបស្ថាបនារួច នៅមូលដ្ឋានសង្កាត់ជើងឯក​

  • បោះពុម្ព

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា និងជាអភិបាល ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានបន្ដចុះសួរសុខ ទុក្ខប្រជាពលរដ្ឋ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ព្រមទាំងពិនិត្យ ផ្លូវបេតុងមួយខ្សែ ប្រវែងសរុប១៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើរ ការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពល រដ្ឋទាំងអស់ និងបានលើកឡើង ពីការអភិវឌ្ឍរីក ចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេស ជាតិក្រោម ដំបូលសន្តិភាព របស់រដ្ឋា ភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាក់ស្តែងថ្ងៃនេះ ផ្លូវបេតុង១ខ្សែ ត្រូវបានស្ថាបរួច និងដាក់ ឲ្យប្រើប្រាស់ជូន ពលរដ្ឋផងដែរ។

បើតាមលោក អភិបាលខណ្ឌ ផ្លូវបេតុង០១ខ្សែនេះ នឹងជួយសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជា ប្រជាពល រដ្ឋក្នុង សង្កាត់ព្រៃសទាំងមូល ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋ អាចប្រកប របរទទួលទាន បានបានស្រួល មានផាសុខភាព ក្នុងការរស់នៅ និងមាន ជីវភាពធូរធា៕

ដកស្រង់ពី៖  Fresh News