បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ឆាយ ថន ដឹកនាំកិច្ចប្រជុំគណៈកម្មាការបច្ចេកទេស ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ជាលើកទី២

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួង ផែនការ និងជាប្រធាន គណៈកម្មាធិការ បច្ចេកទេស ជំរឿនទូទៅ ប្រជាជននៅ កម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំ កិច្ចប្រជុំគណៈកម្មាការបច្ចេកទេស ជំរឿនទូទៅ ប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ជាលើកទី២ ដែលរៀប ចំធ្វើឡើងនាទី ស្តីការក្រសួងផែនការ។

ក្នុងកិច្ចប្រជុំនេះ មានការចូល រួមពីលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុកវិទ្យា ស្ថានជាតិស្ថិតិ និងទទួលបន្ទុក អគ្គនាយកជំរឿន, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកផែនការ, អគ្គលេខាធិការ ប្រជាជន និងការអភិវឌ្ឍន៍។

ជាមួយគ្នានោះ ក៏មានការ អញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, តំណាងUNFPA ព្រមទាំង អគ្គនាយករង មន្ត្រីបច្ចេក ទេសជំរឿន នៃវិទ្យាស្ថាន ជាតិស្ថិតិផងដែរ។

កិច្ចប្រជុំគណៈ កម្មាធិការបច្ចេក ទេសជំរឿន លើកទី២នេះ ក្នុងគោល បំណងពិនិត្យ និងអនុម័ត ជាចុងក្រោយ លើតារាងសំណួរជំរឿន មុននឹងធ្វើ ជំរឿននាំមុខ នាដើមខែឧសភា ខាងមុខនេះ។

គួសបញ្ជាក់ផងដែរថា កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាការ បច្ចេកទេសជំរឿនទូទៅប្រជាជន បានរៀបចំកិច្ ចប្រជុំលើកទី១ រួចមកហើយ ដែលក្នុងនោះ បានជម្រាបជូន អំពីវឌ្ឍនៈភាពជំរឿន ឆ្នាំ២០១៩ ដែលមាន៖

* បានរៀបចំផែន ការសកម្មភាព និងប៉ាន់ស្មានថវិកាជំរឿន

* បានរៀប ចំសិក្ខាសាលា ស្វែងរកការឧបត្ថម្ភ ចំនួន២លើក និងកិច្ចប្រជុំតូចៗ ជាមួយដៃគូរច្រើនលើក

* បានរៀបចំសម្រប សម្រួលថវិកាជំរឿន ជាមួយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

* បានទំនាក់ទំនង ជាមួយស្ថានទូតចិន ដើម្បីស្នើសុំការឧបត្ថម្ភ

* បានបង្កើតគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រ កម្ពុជាដែលមាន សម្តេចក្រឡាហោម ស ខេង ជាប្រធាន និងបានប្រជុំលើកទី១ កាលពីថ្ងៃទី១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧

* បានរៀបចំផែនការ សកម្មភាពជំរឿន សារជាថ្មីឡើងវិញ

* បានរៀបចំតារាង សំណួរជំរឿន ទំរង់ ក និង ខ តារាងសង្ខេបផ្សេងៗ ព្រមទាំងសេចក្តីណែនាំ បង្រៀន សម្ភាសន៍ ត្រួតពិនិត្យ

* បានរៀបចំសេចក្តីណែនាំ សម្រាប់គូសផែនទី មណ្ឌលជំរឿន និងបានបញ្ជូន មន្ត្រីចុះគូសផែន ទីមណ្ឌលជំរឿន ទូទាំងប្រទេសរួចរាល់

* បានបញ្ជូនមន្ត្រីចុះ ជំរឿនសាកល្បងតា រាងសំណួរម្តងរួចហើយ

* បានរៀបចំ និងបង្កើតគណៈកម្មាការបច្ចេក ទេសជំរឿន និងប្រកាស សមាសភាពគណៈកម្មាការ

* បានកែសម្រួលតា រាងសំណួរជំរឿនឡើងវិញ ក្រោយពីចុះសម្ភាសន៍សាកល្បង និងយោងតាម អនុសាសន៍របស់ អង្គការសហប្រជាជាតិ សម្រាប់ជំរឿនជុំ២០២០៕

ដកស្រង់ពី៖  Fresh News